សេចក្តីដកស្រង់ប្រសាសន៍ បិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ក្មេងអាយុ ៥ ឆ្នាំ

បិទយុទ្ធនាការវ៉ាក់សាំងកូវីដ-១៩ ជុំទី ១, ចាក់វ៉ាក់សាំងកូវីដ-១៩ កុមារអាយុ ៥ ឆ្នាំ, បើកសាលារៀន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក/ស្រី​ នៅក្នុងពិធីប្រកាសបិទជាផ្លូវការ នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី ១ ជូនដល់ប្រជាជនអាយុ(ចាប់)ពី ៦ ឆ្នាំឡើង នៅក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង(កូវីដ​​-១៩) ជាផ្លូវការ កាលពីថ្ងៃទី ៤ មីនា ២០២១ សម្រាប់ប្រជាជន ដែលមានអាយុពី ១៨ ឆ្នាំឡើង ជាមួយនឹងការប្រកាសដើម្បីបិទយុទ្ធនាការចាក់វ៉ាក់សាំង (បង្ការជំងឺកូវីដ-១៩) ជុំទី ១ របស់យើង។ ថ្ងៃនេះ យើងក៏មានការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង(បង្ការជំងឺកូវីដ-១៩) សម្រាប់កុមារអាយុ ៥ ឆ្នាំតែម្តង។ ថ្ងៃនេះ យើងក៏បានដឹងថា សាលានៅទូទាំងប្រទេសក៏ត្រូវបានបើកទ្វារ។ ខ្ញុំក៏បានទទួលតាមរយៈហ្វេសប៊ុកផេករបស់ខ្ញុំ នូវកុមារដែលបានស្លៀកពាក់ឯកសណ្ឋាន(ជាសិស្ស)ចូលរៀន ហើយត្រូវឪពុក(ម្តាយ) បានវាយបញ្ចូលមកក្នុងខម្មិន(របស់ខ្ញុំ) ថតរូបភាពកូនរបស់ខ្លួន ដែលបានចេញទៅរៀន។ ជាមួយគ្នានេះ ថ្ងៃនេះ យើងចាប់ផ្តើមបើកប្រទេសឡើងវិញ។…

រកឃើញអ្នកចាក់វ៉ាកសាំងប្រឆាំងនឹងកូវីដ-១៩ លេខរៀងទី ១០​ ​លាន

នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ១០ លាន ៨៨ នាក់រួចហើយ គឺស្មើនឹងជាង ១០០% នៃប្រជាពលរដ្ឋ ១០ លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ ទោះបីយើងចាក់វ៉ាក់សាំងបានជាង ១០ លាននាក់ស្មើនឹងជាង ១០០% នៃចំនួនគ្រោងដំបូងក៏ដោយក៏យើងនៅមានប្រជាជនរាប់ម៉ឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំង ដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។ ក្រៅពីប្រជាជនដែលមានអាយុ ១៨ ឡើងចំនួនជាង ១០ លាននាក់បានចាក់វ៉ាក់សាំង យើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ ១២ ទៅ ១៨ ឆ្នាំបានចំនួន ១.៧៨៨.៨០២ នាក់ដែលស្មើនឹង ៩៧,៨៩% និងកុមារអាយុពី ៦ ដល់ ១២ បានចំនួន ១.៩២០.៥៩៩ នាក់ស្មើនឹង ១០១,២២%។ គិតសរុប យើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន ១៣.៧០៩.៤៨៧ នាក់ស្មើនឹង ៨៥.៦៨% នៃប្រជាជនសរុប ១៦ លាននាក់។ កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី ២ សម្រាប់អ្នកដែលបានចាក់ដូសទី ១ និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី ១។ វាកាន់តែសំខាន់ជាងនេះទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី…

ពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្រោមប្រធានបទ ៖ «កសាងអនាគតឌីជីថលប្រកបដោយចីរភាពរបស់យើង»

ព្រះចៅ ស៊ុលតង់, ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន; ឧកញ៉ាបណ្ឌិត ស៊ីទី រ៉ូហ្សៃមេរីយ៉ានធី ហាជី អាប់ឌុលរ៉ាម៉ាន់ (Siti Rozaimeriyanti Hj Abd Rahman) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ ២០២១; លោកស្រីបណ្ឌិត ហាស់លីណា តៃប៍ (Haslina Taib) ប្រធានកិច្ចប្រជុំកំពូលធុរកិច្ច និង​ វិនិយោគអាស៊ាន ឆ្នាំ ២០២១;  ឯកឧត្ដម, លោកជំទាវ, អ្នកឧកញ៉ា, លោក, លោកស្រី!   ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្ដែងនូវសេចក្តីសោមនស្ស ដោយបានចូលរួមថ្លែងសុន្ទរកថាគន្លឹះសម្រាប់ពិធីបិទនៃកិច្ច​ប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ ២០២១ ក្រោមប្រធានបទស្តីពី “កសាងអនាគតឌីជីថលប្រកបដោយចីរភាពរបស់យើង”។ ជាមួយគ្នានេះ ខ្ញុំសូមអបអរសាទរការផ្ទេរភាព ជាប្រធាននៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានពីព្រុយណេមកកម្ពុជា ហើយក៏សូមធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាន ក្រោមភាពជាប្រធានរបស់ព្រុយណេ ក្នុងឆ្នាំ ២០២១ នេះ។ ការរីករាលដាលនៃជំងឺកូវីដ-១៩ មិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានបន្ទច់បង្អាក់ដល់ការអភិវឌ្ឍអាស៊ានជារួមផងដែរ។ ទោះជាយ៉ាងនេះក្តី ក្នុងឆ្នាំ…