សុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី ២៤

ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ; ឯកឧត្តម លី កឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន; ឯកឧត្តមថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !   ជាបឋម, ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្ដម លី កឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ាន–ចិន លើកទី ២៤ នេះ។ ក្នុងឱកាសនេះ, ខ្ញុំសូមសូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ កិច្ចសហប្រតិបត្តិការរបស់យើង បានពាំនាំមកនូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាទីមោទនៈយ៉ាងច្រើន ដែលបានចូលរួមចំណែកពង្រឹងកិច្ចអភិវឌ្ឍន៍អាស៊ានលើគ្រប់វិស័យ និងជំរុញឱ្យតំបន់ទាំងមូលកាន់តែមានភាពរឹងមាំ ប្រកបដោយសក្ដានុពលសេដ្ឋកិច្ចខ្ពស់។ ជាមួយស្មារតីនេះ, ខ្ញុំសូមលើកឡើងនូវចំណុចមួយចំនួន ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ទៅអនាគត ដូចខាងក្រោម ៖ ទី១. កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលចិន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ …

សុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី ៩

ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ; ឯកឧត្តម ចូ បៃឌិន (Joe Biden), ប្រធានាធិបតីសហរដ្ឋអាមេរិក; ឯកឧត្តមថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ខ្ញុំសូមចាប់ផ្តើមដោយការចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន សម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ ជូនចំពោះឯកឧត្តម ចូ បៃឌិន សម្រាប់ការចូលរួមជាលើកដំបូង ក្នុងនាមជាប្រធានាធិបតី នៃសហរដ្ឋអាមេរិក ក្នុង កិច្ចប្រជុំកំពូលអាស៊ាន–សហរដ្ឋអាមេរិក លើកទី ៩។ ជាការពិត, វិបត្តិសកលនៃជំងឺកូវីដ-១៩ បានរំលឹកឡើងវិញនូវភាពចាំបាច់នៃការរួបរួមសាមគ្គីគ្នា, កិច្ចសហការ និងការជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ជាតិសាសន៍, ជំនឿសាសនា និងនិន្នាការនយោបាយ។ ក្នុងស្មារតីនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំ «សេចក្តីព្រៀងគោលដៅ» ក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ ជាពិសេសចំពោះការកំណត់យកគោលដៅចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច ៧០% នៃប្រជាជនសកលលោក។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក សម្រាប់ការផ្តល់ អំណោយជាវ៉ាក់សាំង, សម្ភារៈបរិក្ខាពេទ្យ…

សុន្ទរកថា ថ្លែងក្នុង អង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៦

ឯកឧត្តម ប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិ; ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ជាបឋម, ខ្ញុំសូមសម្តែងនូវការកើតសរសើរដោយស្មោះចំពោះ ឯកឧត្តម វ៉ុលកាន បូសគារ (Volkan Bozkir) សម្រាប់កិច្ចខិតខំប្រឹងប្រែងកន្លងមក ក្នុងការដឹកនាំការងារនៃអង្គមហាសន្និបាតអង្គការសហ-ប្រជាជាតិលើកទី ៧៥ ។ ខ្ញុំសូមអបអរសាទរចំពោះ ឯកឧត្តម អាប់ឌុលឡា សាហ៊ីដ (Abdulla Shahid) ដែលបានជាប់ឆ្នោតជាប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ។ ខ្ញុំក៏មានសេចក្តីសោមនស្ស និងសូមអបអរសាទរចំពោះ ឯកឧត្តម អង់តូនីយ៉ូ ហ្គូទែរ៉េស (Antonio Guterres) ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិអាណត្តិទី ២ ។ នេះជាលើកទី ០២ (ពីរ) ហើយ ដែលអង្គមហាសន្និបាតអង្គការសហប្រជាជាតិត្រូវបានរៀបចំឡើង តាមប្រព័ន្ធវីដេអូ ដោយសារជំងឺកូវីដ-១៩ ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃមេរោគបំប្លែងថ្មីៗ គឺជាបញ្ហាប្រឈម និងជាការរំខានធំបំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើប ។ ការយកឈ្នះលើជំងឺរាតត្បាត  កូវីដ-១៩…