គ.ជ.ប៖ រយៈពេល១០ថ្ងៃ ប្រជាពលរដ្ឋខ្មែរជិត៦ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈអ្នកត្រូវលុបឈ្មោះចោល២៣២នាក់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល១០ថ្ងៃដំបូង នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត៦ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន២៣២នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃទី១១ ខែកញ្ញានេះ។ គ.ជ.ប បានឲ្យដឹងថា រយៈពេល១០ថ្ងៃដំបូង នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែកញ្ញា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ៥៩,១៨៥នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕

រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ន មាននិស្សិត ២៤,១៨៨នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ

FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៨០មក ជាពេលដែលប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមកដល់ឆ្នាំ២០១៧នេះ មាននិស្សិតសរុប ២៤,១៨៨នាក់ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ក្នុងនោះសាកលវិទ្យាល័យបានបញ្ជូននិស្សិត ៦៨៦នាក់ ទៅបន្តកម្មសិក្សា និងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិតឯកទេស និងបណ្ឌិតនៅប្រទេសបារាំង អូស្រាលី ជប៉ុន កូរ៉េ ចិន អាមេរិក និងបែលហ្សិក។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ដូច្នេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យសរុប ៣,៩៨៦នាក់ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បើតាមលោក ម៉ម ប៊ុនហេង និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះ រួមមាន៖ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ វិទ្យុសាស្រ្ត និងព្យាបាលដោយចលនា។…

ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញានិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

និស្សិតជ័យលាភី ៣.៩៨៦ នាក់ ទទួលសញ្ញាបត្រថ្ងៃនេះ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រជូនជ័យលាភីរបស់យើង នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ចំនួន ៣.៩៨៦ នាក់។ វាជាការបំពេញកាតព្វកិច្ចមួយ ដែលខ្ញុំមិនចង់ជំពាក់បំណុល សម្រាប់និស្សិតរបស់យើងបន្តទៀតទេ ហោចណាស់ព្រឹកនេះ នៅពេលខ្ញុំចែកសញ្ញាបត្រហើយនោះ គឺខ្ញុំប្រញាប់ ប្រញាល់ចេញទៅព្រលានយន្តហោះ ដើម្បីចេញទៅប្រទេសចិន ដើម្បីចូលរួមពិព័រណ៌អាស៊ាន/ចិន។ ថ្ងៃនេះផងដែរ គឺ​សភាក៏មានការបើកប្រជុំបន្ទាន់ ដែល ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នក​នាងកញ្ញា បានមើលឃើញថា ពុំមានវត្តមានបណ្តាឧបនាយករដ្ឋមន្ត្រី ឬក៏សមាជិកសភានោះទេ ដោយ​​សារ​សភាក៏មានកិច្ចការបន្ទាន់ត្រូវដោះស្រាយបញ្ហាអំពើក្បត់ជាតិ ដែលយើងបានរកឃើញកន្លងទៅ ហើយយន្ត​ការ​សភាក៏ជាយន្តការមួយ សម្រាប់បើកអោយដំណើរការផ្លូវច្បាប់​នៅពេលខាងមុខនេះដែរ។ ក្នុងឱកាសនេះ គឺខ្ញុំបានបំពេញភារកិច្ចមួយមុនពេលដែលខ្ញុំចាកចេញ ហើយមិនចង់លើកពេលវេលានោះទេ បានជាស្នើសុំអោយមានការពន្យាការហោះហើរ ហើយខ្ញុំគិតថា ខ្ញុំមិននិយាយច្រើនទេ សម្រាប់ការងារព្រឹកនេះ ប៉ុន្តែ​យ៉ាងណាក៏ដោយ អម្បាញ់មិញ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍ជូន​អង្គពិធី​ពាក់​ព័ន្ធ​ជា​មួយ​វឌ្ឍនភាពក្នុងវិស័យសុខាភិបាលរបស់យើង។ ថ្ងៃនេះ យើងក៏ទទួលបានបន្ថែមទៀតនូវធនធានមនុស្ស ចំ​នួន ៨.៩៨៦ នាក់ ដែលមួយផ្នែកក៏ធ្វើការតាមមន្ទីរពេទ្យរដ្ឋ…