គ.ជ.ប បង្កើតក្រុមការងារ ៤ក្រុម ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបង្កើតក្រុមការងារចំនួន ៤ក្រុម ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញទៅលើកញ្ចប់សន្លឹកឆ្នោត «ឃ ពិសេស» និង កញ្ចប់ «ឃ» រួមទាំងសម្ភារ ឯកសារពាក់ព័ន្ធការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបញ្ជូនពីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (PEC)។ សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានបញ្ជាក់ថា ក្រុមការងារទាំង ៤ក្រុមនោះ មានអ្នកធ្វើការសរុបចំនួន៦២នាក់ហើយបាន ដំណើរការ ការងាររបស់ខ្លួនជាបណ្ដើរៗហើយ នៅទីស្ដីការ គ.ជ.ប។ ក្រុមការងារទាំង៤នោះ រួមមាន៖ ១៖ ក្រុមទទួលសម្ភារ ឯកសារបោះឆ្នោត ២៖ ក្រុមទទួលត្រួតពិនិត្យលទ្ធផលឡើងវិញ ៣៖ ក្រុមកំណត់បែងចែកអាសនៈ ៤៖ ក្រុមជំនួយការឲ្យអគ្គលេខាធិការដ្ឋាន។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ក្រោយពីទទួលបានកំណត់ហេតុបូកសរុបលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោត ពីតាមឃុំ-សង្កាត់នីមួយៗ ក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ PEC ត្រូវត្រួតពិនិត្យលទ្ធផលបណ្ដោះអាសន្ននោះ បន្ទាប់ពីបានបញ្ចប់ការ ត្រួតពិនិត្យលទ្ធផលបណ្ដោះអាសន្នរួចហើយ PEC…

ក្រោយចាញ់ឥណ្ឌូនេស៊ី ២-០ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តកីឡាករជម្រើសជាតិកម្ពុជា ឲ្យប្រឹងប្រែងបន្ថែម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលប្រឹង ប្រែងលេងបានយ៉ាងល្អក្នុងជំនួបជំនួយជាក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ លើសមរភូមិវាលស្មៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ បើទោះបីលទ្ធផលពេញម៉ោងជាង ៩០នាទី គោព្រៃកម្ពុជា ចាញ់ឥណ្ឌូនេស៊ី ដោយលទ្ធផល ២ ទល់ ០ ក្តី សម្តេចតេជោ ហ៊ុន សែន បាន លើកទឹកចិត្តកីឡាករកម្ពុជាទាំងអស់ កុំឲ្យតូច និងអស់សង្ឃឹម ហើយត្រូវខិតខំជាបន្តទៀត ដើម្បីជ័យជម្នះនៅពេលក្រោយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅលើទំព័រ Facebook ក្រោយពេលការប្រកួតបានបញ្ចប់ថា «ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អ នៅក្នុងការប្រកួតកីឡាបាល់ទាត់ (Cambodia Vs Indonesia Smart International Friendly Match) ដែលទើបបានបញ្ចប់នៅមុននេះបន្តិច នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលលទ្ឋផលគឺ កម្ពុជា (០) ឥណ្ឌូនេស៊ី (២)»។ សម្តេចបន្តថា «ចាញ់ឈ្នះ…

គ.ជ.ប កែតម្រូវលទ្ធផលឆ្នោតនៅក្នុងឃុំព្រៃផ្តៅ ខេត្តតាកែវ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានធ្វើការកែតម្រូវលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងឃុំព្រៃផ្តៅ ខេត្តតាកែវ។ យោងតាមលិខិតកែតម្រូវនេះ គ.ជ.ប បានកែតម្រូវសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ពី ២,៥៧៩សំឡេង មក ២,៥៣៨សំឡេង, គណបក្សសង្រ្គោះជាតិ ពី ២,៥៤៨សំឡេង មក ២,៦២២សំឡេង ហើយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យពី ១៨៧សំឡេង មក ១៨៤សំឡេង។ គ.ជ.ប បានបញ្ជាក់ថា លទ្ធផលបឋមនៃការបោះឆ្នោតតាមបណ្តាឃុំ សង្កាត់ ទាំង ១៦៤៦ឃុំ សង្កាត់ ត្រូវបានផ្សព្វផ្សាយអស់ហើយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី០៧​ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ ខណៈលទ្ធផលផ្លូវការនឹងផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕