សង្កថា ក្នុងពិធីទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ពីសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA)

មូលហេតុនៃការទទួលបានពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានទទួលនូវពានរង្វាន់ សន្តិភាព និងការអភិវឌ្ឍពីសហព័ន្ធ​អ្នកសារ​ព័ត៌មានអាស៊ាន (UMA)។ ដំបូង ខ្ញុំសូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ UMA ដែលបានជ្រើស​រើសរូបខ្ញុំឲ្យទទួលយកពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ នៅពេលនេះ។ អម្បាញ់មិញ ខ្ញុំបានស្តាប់ដោយ​យកចិត្តទុកដាក់នូវសុន្ទរកថារបស់ឯកឧត្តម ខៀវ កាញ្ញារិទ្ធ ក៏ដូចជា សុន្ទរកថារបស់លោក ប្រាសិទ្ធ សែន​រុង​រឿង ទាក់ទងជាមួយនឹងសកម្មភាពបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្ញុំ។ ខ្ញុំគួរតែបញ្ជាក់ថា ហេតុអ្វី​បាន​ជា​ខ្ញុំត្រូវទទួលយកនូវពានរង្វាន់មួយនេះ មិនមែនបានសេចក្តីថា អ្វីក៏ ហ៊ុន សែន ត្រូវទទួលនោះទេ។ ខ្ញុំ​ធ្លាប់​បានបដិសេធ  ឫមិនឆ្លើយតប មិនទទួលនូវពានរង្វាន់ខ្លះដែលផ្តល់មកពីទីកន្លែងនេះ ទីកន្លែង​នោះ ឬ​ក៏​សញ្ញាបត្រពីកន្លែងនេះ​ និងកន្លែងនោះ។ ផ្ទុយទៅវិញ ខ្ញុំបែរជាផ្តល់ឱកាស និង​ទទួល​យក​ដោយកា​រ​ពេញចិត្តនូវពានរង្វាន់មួយនេះ។ ដោយសារហេតុផលថា ខ្ញុំចង់ឲ្យសមាគមអ្នក​សារព័ត៌មានរបស់យើង ដែលនៅជិតខាងគ្នានេះ ក្លាយទៅ​ជា​ស្ថាប័នមួយ ជួយពង្រឹងដល់ទំនាក់​ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់របស់​យើង។ ដូច​ដែលខ្ញុំបានបញ្ជាក់អម្បាញ់មិញ មិនមែនអ្វីក៏ ហ៊ុន សែន ចេះតែទទួលទេ។ មានការជ្រើសរើស ហើយ​ក៏មានការវាយតម្លៃត្រឹមត្រូវ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរចំពោះ​គំនិតផ្តួច​ផ្តើម​ទាំងឡាយ នៃ​បណ្តាអ្នកសារព័ត៌មាននៅក្នុងចំណោមបណ្តាប្រទេស…

សម្តេចតេជោ ប្រាប់ UMA៖ “សន្តិភាព និងអភិវឌ្ឍ មានទំនាក់ទំនងវិចារវិទ្យា”

រសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦ នៅវិមានសន្តិភាព ថ្លែងក្នុងពិធីទទួលពានរង្វាន់ «សន្តិភាព និង​ការអភិវឌ្ឍ» ពីសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA) សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីជោគ​ជ័យ​នៃនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រវត្តិសាស្រ្ត ៥០០ ឆ្នាំ របស់កម្ពុជា ដែលសូម្បីតែអាជ្ញាធរសហប្រជាជាតិអន្តរកាលនៅកម្ពុជា ឬ អ៊ុនតាក់ បានចំណាយទឹកប្រាក់ ២ ពាន់ លានដុល្លារក៏មិនអាចសម្រេចបាន។ សម្តេចតេជោ ទាញហេតុផលថា ​“លោក/លោកស្រី ចាត់ទុកថា ខ្ញុំជា​អ្នកប្រជាធិបតេយ្យម្នាក់ ជាអ្នកបង្កលក្ខណៈឲ្យ​សារព័ត៌មាន នៅប្រ​ទេសកម្ពុជារីក​ចម្រើន … ប៉ុន្តែសម្រាប់​អ្នកប្រកួតប្រជែងវិញ ខ្លួនខ្ញុំ​គ្រាន់​តែជាមនុស្សផ្តាច់ការម្នាក់តែ​ប៉ុណ្ណោះ”។ សម្តេចតេជោបញ្ជាក់ថា “មានតែ​ពេលវេលាទេ ដែលផ្តល់នូវការវិនិច្ឆ័យ មានតែការជាក់ស្តែងទេ ដែលផ្តល់នូវការវិនិច្ឆ័យ។ អ្នកដែលសន្យា មិនប្រាកដថាធ្វើបានទេ” ៕ សម្តេចតេជោ ផ្តល់នូវការសន្និដ្ឋានថា “សន្តិភាព និង​ការអភិវឌ្ឍ មានចំ​ណង​ទាក់ទងជាវិចារវិទ្យា។ បើគ្មាន​សន្តិភាព​កុំ​និ​យាយ​ដល់ការអភិវឌ្ឍ។ បើសិនគ្មានការ​អភិ​វឌ្ឍ កុំ​និយាយដល់ការរក្សាសន្តិភាព។ ចង់​រក្សា​សន្តិភាពបាន…