ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីសម្ពោធភូមិកុមារ SOS កំពត

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ​ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ហាគឹមតួន នៃសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ សូមគោរព លោក Siddhartha Kaul ប្រធានអង្គការ SOS អន្តរជាតិ, លោកស្រី សូបា មុទី អគ្គលេខា​ធិ​កា​រ​រងនៃអង្គការ SOS ប្រចាំអាស៊ី, លោក មីសែល កៃសុន ប្រធានអង្គការ SOS ស៊ុយអែត និងជាសប្បុ​រស​ជន​​នៃ​ការ​ជួយ​លើគម្រោងនេះ។ សូមគោរពចំពោះលោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមនា​ក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។ លើកទី ៦ ដែលចូលរួមសម្ពោធភូមិកុមារ SOS ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវភូមិកុមារ SOS ខេត្តកំពត​។ នេះជាលើកទី ៦ ហើយ ដែលខ្ញុំព្រះករុណាខ្ញុំបានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវ​ភូមិ​​​កុមារបែបនេះ បន្ទាប់ពីទីក្រុងភ្នំពេញ…

ហូបអំបិលកម្ពុជា មិនពកក, ខេត្តនានាត្រៀមដី សហការជាមួយ “ភូមិកុមារ SOS អន្តរជាតិ”

ព្រឹកថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៦ ក្នុងឱកាសសម្ពោធភូមិកុមារ អេសអូអេស ខេត្តកំពត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប អោយងាកមកប្រើប្រាស់អំបិលក្នុងស្រុកវិញ ព្រោះជាអំបិលផលិត​ចេញ​ពីទឹកសមុទ្រ មិនដូចអំបិលនាំចូលពីបរទេស ដែលផលិតចេញពីរ៉ែក្រោមដីឡើយ។ លើសពីនេះទៀត សម្តេច​បានទាញ​អារម្មណ៍ថា អំបិលកម្ពុជាមានបញ្ចូលនូវសារធាតុអ៊ីយ៉ូត ដែលជួយការពារមិនអោយមានជំងឺពកកផង។ ពាក់ព័ន្ធនឹង​សកម្មភាពអង្គការ “ភូមិកុមារ SOS អន្តរជាតិ” សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវសេចក្ដីរីករាយ និងពេញចិត្ត​ចំពោះកិច្ច​សហ​ប្រតិ​បត្តិការរួម ចាប់តាំងពីឆ្នាំ ១៩៩៩ ដែលមកទល់គ្នានឹងពេលនេះ បានចំណាយថវិកាប្រមាណជាង ២៦ លានដុល្លារ រួមចំណែកជួយដល់កុមារកម្ពុជា នៅ ៦ ទីតាំង ផ្តល់សេវាជំនួយដល់កុមារកម្ពុជាជិត ២ ពាន់នាក់។  សម្ដេចតេជោ អះអាងថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចសហការជាមួយ អង្គការ “ភូមិកុមារ SOS អន្តរជាតិ” បន្តទៀត និងបានដាស់តឿនដល់ខេត្តនានា ត្រៀមដីទុកឱ្យហើយ បើមានបំណងចង់ឱ្យអង្គការ “ភូមិកុមារ…