សុន្ទរកថាក្នុងពិធីទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ ពីសាកលវិទ្យាល័យ ក្វាងស៊ី សម្រាប់ប្រជាជាតិ សាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ ស៊ី សាំងហ្គ (Xie Shangguo) សាកលវិទ្យាធិ​ការ​នៃសាកល​វិទ្យាល័យ ក្វាងស៊ី លោកស្រី ហួង ជាំង នាយករងការិយាល័យកិច្ចការបរទេសនៃតំបន់ស្វយ័តក្វាងស៊ី ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ ភ្ញៀវកិត្តិយសជាទីមេត្រី!

ប្រធានាធិបតី ស៊ី គាំទ្រការនាំចូលអង្ករកម្ពុជា ១០ ម៉ឺនតោន និងផ្តល់ជំនួយ ១ ពាន់លានយាន់

ល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែ តុលា ២០១៥ ប្រធានាធិបតី ស៊ី ជិនពីង នៃសាធារណរដ្ឋប្រជាមា និតចិន បានបញ្ជាក់ជូន សម្តេចតេជោ ហ៊ុន សែន ថា ចិនគាំទ្រអោយកម្ពុជាមានកូតាអង្ករនាំចូលប្រទេស ចិនចំនួន ១០ ម៉ឺនតោន ចាប់អនុវត្តពីឆ្នាំ ២០១៦ តាមការស្នើសុំរបស់សម្តេចតេជោ ឯកភាពផ្តល់ជំនួយ ឥតសំណងដល់កម្ពុជាចំនួន ១ ពាន់លានយាន់ (ជាង១៥៧លានដុល្លារ) និងជួយកសាងមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំផងដែរ។

ទំនាក់ទំនងកម្ពុជា-ចិន ជិតស្និទ្ធ

សំណេះសំណាលជាមួយនឹងសិស្ស និងនិស្សិត ដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៥, សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត បានរំលឹកពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងកម្ពុជា និងចិន ដែលត្រូវបានបង្កើតតាំងពីជំនាន់ សម្តេចតា ព្រះបរមរតនកោដ្ឋ និងបានបញ្ជាក់ជំហរគាំទ្រពេញទំហឹង ចំពោះគោលនយោបាយចិនតែមួយ។ សម្តេចបានផ្តល់ព័ត៌មានថា ចិននឹងផ្តល់ជំនួយឥតសំណងចំនួន ១ ពាន់លានយាន់ ដើម្បីជួយក្នុងការអភិវឌ្ឍកម្ពុជា។ ជាចុងក្រោយ សម្តេចក៏បានផ្តាំផ្ញើទៅដល់សិស្សនិស្សិតទាំងអស់ ឲ្យបន្តការខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា៕