Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម ជុង អ៊ុយុង (Chung Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ឯកឧត្តម មុស្សាហ៊ីត ហូសេន សាយ៉េត (Mushahid Hussain Sayed) សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងអង្គប្រជុំ! ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ ICAPP លើកទី៤២ នាពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំកិច្ចប្រជុំរបស់យើងនាពេលនេះនិងការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធនាឱកាសនេះ។ គណបក្សប្រជាជនកម្ពុជា មានមោទនភាពដែលជាគណបក្សកាន់អំណាច តាមរយៈការបោះឆ្នោតយ៉ាងទៀតទាត់ ហើយគណបក្សយើងមានកិត្តិយសដែលបានទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ នេះ ក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលមានសារៈសំខាន់ណាស់ចំពោះសភាពការណ៍ពិភពលោកបច្ចុប្បន្ន ដែលកំពុងជួបប្រទះនូវបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខ មហាសន្និបាត ICAPP លើកទី១២ នាពេលនេះ នឹងធ្វើការប្រមូលផ្តុំកម្លាំងរបស់គណបក្សនយោបាយរបស់គ្រួសារ ICAPP និងភាគីពាក់ព័ន្ធនានា…
សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី នាងកញ្ញា! ខ្ញុំសុំអធ្យាស្រ័យដោយសារតែ(ហាក់ដូចជា)ស្អកកបន្តិច។ សូមអធ្យាស្រ័យដែរ ដោយសារតែដាក់អាវកំប្លេហ្នឹងមក វាហាក់ដូចជាស្ទាវបន្តិច។ យ៉ាងណាក្តី នេះក៏បានបង្ហាញថាសុខភាពខ្ញុំនៅរឹងមាំ។ មូលហេតុដែលស្អកក មុនពេលខ្ញុំមក ខ្ញុំត្រូវសម្រក ១,៦គីឡូ តាមរយៈនៃការត្រាំទឹកក្ដៅ បូកនឹង(ការហាត់ប្រាណ) … ដូច្នេះធ្វើឲ្យទម្ងន់របស់ខ្ញុំធ្លាក់ចុះ ដើម្បី(ក្រោយពី)មកទទួលទាន(នៅទី)នេះ ពេលត្រឡប់ទៅផ្ទះវិញ កុំអោយខ្ញុំឡើងទម្ងន់។ ខ្ញុំសូមយកឱកាសនេះដំបូងថ្លែងអំណរគុណចំពោះឯកឧត្ដម ឃួង ស្រេង ក៏ដូចជាសាលារាជធានីភ្នំពេញ ដែលបានរៀបចំឲ្យមានការជួបជុំសំណេះសំណាលរវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ជាមួយនឹងក្រុមកីឡាបាល់ទាត់គុនខ្មែរ។ ដើមឡើយ មានការគ្រោងទុក។ មិនមែនជាការគ្រោងទុករបស់ខ្ញុំទេ ប៉ុន្តែបើកមើលនៅក្នុងសារ គឺមានការត្រៀមផ្សាយបន្តផ្ទាល់សម្រាប់គ្រប់ channels ទូរទស្សន៍ទាំងអស់។ ក្រោយពីបានដឹងរឿងនេះ ខ្ញុំក៏បានឲ្យផ្អាកនូវការផ្សាយបន្តផ្ទាល់ ដោយសារតែកម្មវិធីរបស់យើងនេះ ជាការជួបជុំក្រុមតូចមួយរវាងម្ខាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងម្ខាងទៀតខាងគុនខ្មែរ។ យើងមិនគួរមានធ្វើការផ្សាយបន្តផ្ទាល់នោះទេ។ ចាំពេលណាមួយយើងអាចរៀបចំពិធីជួបជុំ ដែលមានទ្រង់ទ្រាយធំ ហើយគ្រប់ទម្រង់ទើបជាការគួរ(នឹងផ្សាយបន្តផ្ទាល់)។ (១) ប្រមូលថវិកាជាង ១ពាន់លានរៀល សម្រាប់ជួយគុនខ្មែរ ខ្ញុំសូមអរគុណចំពោះការរៀបចំ និងអរគុណចំពោះសម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី…
បន្ទាប់ពីបានផ្លាស់ប្តូរការសន្ទនាសួរសុខទុក្ខនិងសំណេះសំណាល ជាមួយកុមារី យុវតី និងបុគ្គលិកនៃមជ្ឈមណ្ឌលបណ្ដុះវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារីអាហ្វេស៊ីប (AFESIP) សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជន និងជាប្រធានព្រឹទ្ធសភា បានថ្លែងការណ៍ ដែលមានការដកស្រង់សេចក្តីដូចតទៅ៖ […] ថ្ងៃនេះ មុនពេលភ្ជុំ តាយាយបានមកជួបជាមួយចៅៗ។ តាមពិត ទម្រាំរកកម្មវិធីដែលអាចមកបាន គឺវាលំបាកសម្រាប់មជ្ឈមណ្ឌលបន្តិច ដោយសារតែម្សិលមិញនេះ យាយមានកម្មវិធីជាមួយសមាគមស៊ីក្លូ ដែលឯកឧត្តម ឃួង ស្រេង ចាត់ចែង។ យើងមានមូលនិធិស៊ីក្លូមួយ សម្រាប់ជួយពួកគាត់។ នៅសល់តែថ្ងៃនេះ។ ថ្ងៃស្អែកយាយទៅវត្ត។ ខានស្អែក ត្រូវដង្ហែព្រះករុណាព្រះមហាក្សត្រយាងទៅប្រទេសបារាំង។ ដូចនេះ មានតែមកថ្ងៃនេះ។ អញ្ចឹង ចៅៗខ្លះបានទៅដល់មូលដ្ឋានហើយត្រូវត្រឡប់មកវិញដើម្បីជួបជុំគ្នាមុនបុណ្យភ្ជុំបិណ្ឌរបស់យើងថ្ងៃនេះ។ (១) ប្រែក្លាយស្ថានភាពលំបាក ជាសសហគមន៍សុខសាន្ត ខ្ញុំអរគុណចំពោះការគ្រប់គ្រងដ៏ពិសេសរបស់កូន សុម៉ាលី ទៅលើមជ្ឈមណ្ឌលនេះ។ អរគុណដល់ចៅៗដែលជាគ្រូៗ នៅទីនេះ ចំនួន២៧នាក់ ហើយថែម៤នាក់នៅថ្ងៃនេះទៀត សម្រាប់(ការបញ្ចូល)ក្របខ័ណ្ឌ។ តាមកនេះ ទី១ គឺចង់សួរសុខទុក្ខចៅៗ។ ទី២ គឺចង់ដឹងអំពីស្ថានភាពរបស់ចៅៗ។ ដូចតាធ្លាប់និយាយពីមុនមកហើយ រឿងបង្កើតឱ្យមានវាពិបាកទៅហើយ តែរឿងធ្វើឱ្យមាននិរន្តរភាព ដែលហៅថាឱ្យដំណើរការទៅបានល្អ ជារឿងមួយទៀត។…