Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ជប៉ុនបានផ្ដល់ជំនួយ និងជួយសាងសង់មន្ទីរពេទ្យជាច្រើនដល់កម្ពុជា ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានចូលរួមសម្ពោធដាក់អោយប្រើប្រាស់នូវមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ (The Sunrise Japan Hospital) ដែលជាមន្ទីរពេទ្យដំបូង វិនិយោគដោយឯកជនរបស់ជប៉ុន។ មុននឹង ចាប់ផ្ដើមនូវការវិនិយោគបែបនេះ រដ្ឋាភិបាល និងប្រជាជនជប៉ុនបានផ្ដល់មន្ទីរពេទ្យយ៉ាងច្រើនរួចមកហើយ សម្រាប់ប្រជាជនកម្ពុជា តាមរយៈជំនួយឥតសំណង។ បើខ្ញុំចាំមិនភ្លេចទេ ក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងទៅ នេះ ខ្ញុំបានរួមជាមួយនឹងអគ្គរដ្ឋទូតជប៉ុនប៉ុន្មានជំនាន់ ដើម្បីដើរសម្ពោធដាក់អោយប្រើប្រាស់មន្ទីរពេទ្យ នា នា ដូចជានៅទីក្រុងភ្នំពេញ ខេត្តកំពង់ចាម និងជាមួយនឹងខេត្តបន្ទាយមានជ័យជាដើម។ ទាំងអស់នោះ បានអោយឃើញអំពីការយកចិត្តទុកដាក់នៃសុខមាលភាពពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំ ពោះប្រជាជនកម្ពុជា។ មន្ទីរពេទ្យជប៉ុនសាន់រាយស៍ បានផ្សារទំនាក់ទំនងដ៏សំខាន់រវាងកម្ពុជា និងជប៉ុន នៅក្នុងការចាប់ផ្ដើមនៃការគិតគូរបន្ថែមទៀត វិស័យឯកជនជប៉ុនតាមរយៈរបាយការណ៍របស់លោក គីតា ហារ៉ា បានលើកឡើងអម្បាញ់មិញ អំពីការពិនិត្យនូវចំណុចដែលគួរត្រូវបំពេញតាមរយៈវិស័យឯកជននេះ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីសំដែងនូវអំណរគុណចំពោះឯកឧត្តម អូដាវ៉ារ៉ា (Kiyoshi ODAWARA) អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលឯកឧត្តមបានអញ្ជើញមកទីនេះ ដើម្បីនាំមកនូវសារដ៏មានសារៈសំខាន់ពីឯកឧត្តមនាយករដ្ឋមន្រ្តី ជប៉ុន ស៊ិនហ្សូ អាបេ។ ពិតណាស់ ឯកឧត្តម ស៊ិនហ្សូ អាបេ បានលើកឡើងនៅក្នុងសារលិខិតនេះ…
រួមគ្នាកសាងធនធានមនុស្សសម្រាប់ការអភិវឌ្ឍកម្ពុជា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមប្រគល់សញ្ញាបត្រ សម្រាប់និស្សិត (ចំនួន) ១.៣៦២ នាក់ សម្រាប់សាកលវិទ្យាល័យ បញ្ញាជាតិ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវ ការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ក៏ដូចជា សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំ គ្រប់គ្រង។ ដូចដែល លោកបណ្ឌិត រ៉ុន រ័ត្នវាសនា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ បញ្ញា ជាតិ បានរាយការណ៍អម្បាញ់មិញ យើងពិតជាបានប្រឹងប្រែងរួមគ្នាលើដំណើរផ្លូវដ៏វែងឆ្ងាយមួយ ទើបមានថ្ងៃនេះ ហើយនេះ គឺជាការខិតខំរួម ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដែលរួមគ្នាកសាងឡើងនូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍកម្ពុជានៅពេលនេះផង ហើយនឹងសម្រាប់ពេលវែងទៅខាងមុខផង។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាន បញ្ជាក់កាលពីមុនហើយថា ប្រសិនបើយើងមិនមានគោលនយោបាយត្រឹមត្រូវទេ មិនផ្តល់លទ្ធភាពឲ្យវិស័យឯកជនចូលរួមនោះទេ យើងពិតជាគ្មានលទ្ធភាពស្រូបអស់យកសិស្សដែលប្រឡងជាប់នូវមធ្យមសិក្សាទុតិយភូមិ ដែលពួកគេមួយឆ្នាំៗ រាប់ម៉ឺននាក់ រុញចូលមកក្នុងកម្រិតឧត្តមសិក្សា។ ឆ្លងកាត់ នៃការធ្វើកិច្ចការងារទាំងអស់នេះ ប្រជាពលរដ្ឋបានចូលរួមគាំទ្រ ដែលក្នុងនោះ និស្សិតខ្លួនឯងក៏បានចូលរួមគាំទ្រដំណើរការនៃការចុះឈ្មោះ និងបង់ថ្លៃចូលរៀន។ មួយផ្នែកក៏ត្រូវបានទទួលអាហារូបករណ៍ ការឧបត្ថម្ភពីផ្នែកនេះ ផ្នែកនោះ…
សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សាថ្មី ដល់ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល, ខេត្ត ត្បូងឃ្មុំ, ថ្ងៃទី ១៤ កញ្ញា ២០១៦ នៅព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៦ ពេលធ្វើដំណើរមកកាន់ខេត្តមណ្ឌលគីរី និងរតនគីរី ដើម្បីជួប សំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងដើម្បីពិនិត្យមើលសមិទ្ធផល និងតម្រូវ ការផ្សេងៗ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្ស នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល ស្ថិតក្នុងភូមិក្តុល ផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ដោះស្រាយតម្រូវការ និងការខ្វះខាតអគារសម្រាប់ក្មួយៗ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ…