Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
(១) គ្រប់វិស័យមានការជឿនលឿនផ្នែកឌីជីថល ដោយឡែកវិស័យអប់រំមានការប្រើប្រាស់ទូលាយជាងគេ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានក្ដីរំភើបរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់ជ័យលាភីនៅក្នុងសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ដែលយើងខ្ញុំបានអាក់ខានអស់រយៈពេល ២ ឆ្នាំកន្លងទៅ។ នេះជាលើកទី ២ បន្ទាប់ពីសាកលវិទ្យាល័យពុទ្ធិសាស្ដ្រ ហើយពេលនេះយើងចូលដល់សាកលវិទ្យាអាស៊ី-អឺរ៉ុប ដែលមាននិស្សិតរហូតដល់ ៣,០៧៥ នាក់ ដែលនឹងត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ខ្ញុំសូមយកឱកាសនេះ សម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំប្រឹងប្រែងក្នុងការដឹកនាំក្នុងវិស័យអប់រំ យុវជននិងកីឡា ទាំងគ្រឹះស្ថានសិក្សារបស់រដ្ឋ/ឯកជនក៏មានបញ្ហាប្រឈមដូចៗគ្នា នៅក្នុងដំណាក់កាលដ៏លំបាកលំបិននៃកូវីដ-១៩។ តាមរយៈនោះ ដូចដែលខ្ញុំព្រះករុណាខ្ញុំ បាននិយាយពីសប្ដាហ៍មុន ជាមួយនឹងវិបត្ដិដែលបានកើត វាក៏មានកាលានុវត្ដន៍ភាពដែលផ្ដល់ឱ្យយើងនៅត្រង់ថាបច្ចេកវិទ្យាព័ត៌មានបានឈានទៅមុខយ៉ាងលឿនតាមរយៈការរៀនសូត្រតាមប្រព័ន្ធអនឡាញ ដែលអាចចាត់ទុកថាជាផ្នែកមួយយ៉ាងសំខាន់រុញដំណើរការនេះ។ វាមិនមែនតែវិស័យអប់រំមួយមុខនោះទេ ប៉ុន្ដែគ្រប់វិស័យទាំងអស់សុទ្ធតែមានការជឿនលឿនផ្នែកឌីជីថល ប៉ុន្ដែ ផ្នែកដែលមានការប្រើប្រាស់ច្រើនជាងគេ គឺក្នុងវិស័យអប់រំនេះតែម្ដង។ ក្នុងរយៈកាល នៃវិបត្ដិនេះ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំជាមួយនឹងផ្នែកពាក់ព័ន្ធ ក្នុងនោះទូរទស្សន៍ជាតិកម្ពុជាក៏បានដើរតួនាទី(ជួយផ្សព្វផ្សាយ) ហើយសាកលវិទ្យាល័យនីមួយៗ គ្រឹះស្ថានសិក្សានីមួយៗ ក៏សុទ្ធតែបានចូលរួមចំណែកពង្រឹងសមត្ថភាពប្រព័ន្ធអប់រំរបស់ខ្លួន ដើម្បីជូននិស្សិតនៅពេលដែលយើងចាំបាច់ត្រូវបិទសាលារៀន។ ក្នុងទិដ្ឋភាពដោយឡែក គឺសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅតែបន្ដសកម្មភាព ដូចដែល ឯកឧត្តម…
លោកស្រី គ្រីស្ទីណា អាហ្គៀឡា ( Cristina Aguilar ) ភារធារីស្តីទីនៃស្ថានទូតព្រះរាជណាចក្រអេស៉្បាញប្រចាំព្រះរាជណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែងដោយបានមកចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីទទួលអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ប្រភេទហ្វៃស៊័រ (Pfizer) សម្រាប់កុមារ ចំនួន ៣០០.០០០ (បីសែន) ដូស ពីប្រជាជន និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញ ជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកស្រី គ្រីស្ទីណា អាហ្គៀឡា (Cristina Aguilar) ភារធារីស្តីទីនៃស្ថានទូតព្រះរាជាណាចក្រអេស្ប៉ាញ ប្រចាំកម្ពុជា។ តាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំយុទ្ធនាការ ជាតិចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនដល់ប្រជាជន ជាពិសេសកុមារ ដែលជាទំពាំងស្នងឫស្សី និងជាអនាគតនៃប្រទេសជាតិ កម្ពុជាអាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ។…
(១) ចែកសញ្ញាបត្រតាមរបៀបរស់នៅក្នុងគន្លងថ្មី បន្ទាប់ពីការអាក់ខានចែកសញ្ញាបត្រជាង ២ ឆ្នាំ ថ្ងៃនេះ ជាការវិលត្រឡប់មកវិញជាមួយនឹងការរស់នៅតាមគន្លងថ្មី គឺរស់នៅជាមួយកូវីដ-១៩។ អ្វីទៅជាការវិលត្រឡប់មកវិញ? យើងអាក់ខាននូវការចែកនូវសញ្ញាបត្រ សម្រាប់និស្សិតរបស់យើងអស់រយៈពេលជាង ២ ឆ្នាំរួចមកហើយ។ ថ្ងៃនេះជាលើកដំបូង នៃការចែកសញ្ញាបត្រត្រឡប់មកវិញ គឺជាការចាប់ផ្ដើមមួយថ្មីជាមួយនឹងរបៀបរស់នៅថ្មីតាមគន្លងថ្មី។ អ្វីទៅ(ការរស់)នៅតាមគន្លងថ្មី? ពីមុន(អ្នក)ទាំងអស់គ្នាមិនធ្លាប់ពាក់ម៉ាស់ទេឥឡូវ ត្រូវពាក់ម៉ាស់ជាប់។ ពីមុនធ្លាប់តែអង្គុយកៀកគ្នា ឥឡូវ ត្រូវរក្សាគម្លាតបន្ដិច ជាមួយនឹងការថែទាំសុខភាពដទៃទៀត។ នោះហើយ គឺជារបៀបថ្មី ដែលបាននឹងកំពុងស្ថិតនៅជាមួយយើង ហើយ(យើង)មិនដឹងថាស្ថានភាពនេះវានឹងឈានទៅដល់ពេលណាទើបត្រូវបញ្ចប់។ ប៉ុន្ដែ យ៉ាងហោចណាស់ យើងបានវិលត្រឡប់មកធ្វើសកម្មភាពឡើងវិញ ក្នុងការចែកជូនសញ្ញាបត្រ ឬនិយាយដោយឡែក និងនិយាយរួម យើងបានបើកឱ្យមានការសិក្សាឡើងវិញ បន្ទាប់ពីមួយរយៈដែលយើងបានបិទសាលា ហើយផ្ដល់ឱកាសឱ្យរៀនតាមបច្ចេកវិទ្យាព័ត៌មាន គឺតាមអនឡាញ។ ថ្ងៃនេះ ជាការចាប់ផ្ដើម(ចែកសញ្ញាបត្រ)ជាមួយនឹងសាកលវិទ្យាល័យ ពុទ្ធិសាស្ដ្រ ជាមួយនឹងការចែកសញ្ញាបត្រ (ចំនួន) ៦២៣ នាក់ ក្នុងនោះ បរិញ្ញាបត្ររង (ចំនួន) ១១១ នាក់។ បរិញ្ញាបត្រ ចំនួន ៤៤២ នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់…