Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកវេទិកាស្រូវអង្ករលើកទី ៥ ដែលបាន រៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំកោតសរសើរ ចំពោះសហព័ន្ធស្រូវអង្ករ កម្ពុជា ដែលបានសហការជាមួយសមាគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រសួង/ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីរៀបចំឲ្យមានព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះឡើង។
នេះ Facebook របស់ខ្ញុំបានទទួលការគាំទ្រ និងចូលចិត្ត (Likes) 2 លាន! ដោយសារសន្ទុះគាំទ្ររបស់ប្រជាពលរដ្ឋ និងយុវជន ទើបធ្វើអោយចំនួន Likes កើនឡើង ពី ១ ម៉ឺនទៅ ២ ម៉ឺនជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃនេះគឺបានឡើងដល់ ២ លាន ក្នុងរយៈពេលយ៉ាងខ្លីបំផុត។ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជនទូទាំងប្រទេសដែលមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ។ ការប្រគល់នូវទំនុកចិត្ត និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះរូបខ្ញុំដើម្បីដឹកនាំកសាងប្រទេស គឺបងប្អូនជនរួមជាតិបានបង្ហាញអោយឃើញច្បាស់នូវការគាំទ្រ និងស្រឡាញ់សន្តិភាព។ ខ្ញុំប្រើប្រព័ន្ធ Facebook បន្ថែមលើប្រព័ន្ធមានស្រាប់ បានបង្កើននូវប្រសិទ្ធិភាពនៃការដោះស្រាយបញ្ហារបស់ជាតិ និងប្រជាជនតាមរយៈការប្រមូលព័ត៌មាន និងយោបល់ពីគ្រប់មជ្ឈដា្ឋននានាដែលជាការផ្តល់ឱកាសជូនប្រជាជនចូលរួមយោបល់មកកាន់នាយករដ្ឋមន្ត្រីដោយផ្ទាល់។ ចំណែកខ្ញុំវិញក៏មានឱកាសឆ្លើយតបទៅកាន់ប្រជាជនដោយផ្ទាល់ផងដែរ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅជាប់នឹងប្រជាជន ហើយមានព័ត៌មានកាន់តែច្បាស់ កាន់តែលឿនដែលធ្វើឱ្យខ្ញុំសំរេចចិត្តត្រឹមត្រូវ និងរហ័ស។ ខ្ញុំប្រើ Facebook ដើម្បីដោះស្រាយការងារ មិនមែនដើម្បីប្រកួតប្រជែងជាមួយអ្នកណានោះឡើយ។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជនដែលតែងតែនៅជាមួយខ្ញុំ ដើម្បីយើងរួមគ្នាការពារថែរក្សាសន្តិភាព និងរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕
ខ្ញុំសូមអរគុណជនរួមជាតិ ជាពិសេសប្អូនៗ ក្មួយៗ និងចៅៗ ជាយុវជនដែលតែងតែគាំទ្រ តាមដាន និង ចែករំលែកព័ត៌មានពីគេហទំព័រខ្ញុំ (like, share, comment) ទៅកាន់មិត្តភក្តិ ទាំងក្នុងនិងក្រៅប្រទេស។ ជាពិសេស នៅក្នុងកំឡុងពេលដែលខ្ញុំទៅពិនិត្យសុខភាពនៅសឹង្ហបូរី តាមការណែនាំរបស់គ្រូពេទ្យ ជំនាញកម្ពុជា។ ហ្វេសប៊ុក (Facebook) ខ្ញុំ ជាហ្វេសប៊ុកសន្តិភាព ដែលលើកតម្កើងសិទ្ធិសេរីភាព និង សកម្មភាពចូលរួមកសាងសង្គមដោយអហឹង្សា។ ខ្ញុំយល់ថាការចូលរួមពីមហាជន ជាពិសេសពីស្រទាប់ យុវជន នឹងជួយជំរុញអោយការកសាងសង្គមជាតិយើងកាន់តែមានសន្ទុះលឿនទៅមុខ។ ដើម្បីបង្កបរិយាកាសកាន់តែរីករាយស្និទ្ធស្នាលជាមួយជនរួមជាតិ និងយុវជន សិស្ស និស្សិតនៅទូទាំងប្រទេស ខ្ញុំនឹងបើកវេទិកាឆ្លើយឆ្លងជាមួយយុវជន និងជនរួមជាតិនៅក្នុង Facebook (របស់)ខ្ញុំផ្ទាល់ លើប្រធានបទដែលមានសារៈសំខាន់ ក្នុងការកសាងសង្គមជាតិដូចជា ការគោរពច្បាប់ចរាចរណ៍ អំពើល្អចំពោះមនុស្សចាស់ជរា និងជនពិការ អំពើល្អចំពោះកុមារ និងស្រ្តីទន់ខ្សោយ ការជួយគ្នានៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ការចូលរួមរើសសំរាមសំអាតទីក្រុង និងតាមទីធ្លាសាធារណៈ ការទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន និងការឈប់ជក់បារីជាដើម។ល។ យុវជនអាចផ្ញើជាអត្ថបទ ឃ្លីបសម្លេង ឃ្លីបវីដេអូ រូបថត រូបគំនូរដើម្បីចូលរួម។ យុវជនដែលទទួលបានការគាំទ្រច្រើនជាងគេពីមហាជន…