Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់ តំបន់ឤស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍកុមារតូច ដែលត្រូវបានប្រារព្ធឡើងក្នុងទឹកដី នៃព្រះរាជាណាចក្រ កម្ពុជា នាឱកាសនេះ។ ជាបឋម ខ្ញុំសូមស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជទាំវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។ ជាការពិត ការអភិវឌ្ឍកុមារតូចនេះមិនមែនជាកិច្ច ការថ្មី ដែលយើងទើបចាប់ផ្តើមធ្វើនោះទេ កិច្ចការនេះ កម្ពុជាបានចាប់ផ្តើមយកចិត្តទុកដាក់អនុវត្តពីក្រោយ ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ មក ដែលបានធ្វើឱ្យកុមារកម្ពុជាទទួលបានការឧបតម្ថគ្ភាំទ្រ, ទទួលបានការ គាំពារ, ចិញ្ចឹមបីបាច់ថែរក្សា ហើយសិទ្ធិរបស់កុមារត្រូវបានលើកតម្កើងជាបន្តបន្ទាប់។ លើសពីនេះទៀត កិច្ចគាំពារកុមារក៏ត្រូវបានបានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, នៅក្នុងច្បាប់ស្តីពីការអប់រំ, អនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលកម្ពុជាជាហត្ថលេខី ព្រមទាំងបានកំណត់យ៉ាងច្បាស់ក្នុងគោលនយោ បាយ និងផែនការសកម្មភាពជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ២០១៤-២០១៨។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបំពេញការងារយ៉ាងសកម្ម ក្នុងការផ្តល់អាហារូបត្ថម្ភ, ការផ្សព្វផ្សាយ ជម្រុញការបំបៅកូនដោយទឹកដោះម្តាយ, ការផ្តល់វីតាមីនបន្ថែមដល់កុមារអាយុ…
លោកនាយកសាលាបឹងកុក អញ្ជើញសម្តេចតាមហ្វេសប៊ុក ទៅមើលអគារសិក្សាចាស់ទ្រុឌទ្រោម ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកខេត្តកំពង់ចាមសារជាថ្មីម្តងទៀត ដែលមកលើកនេះ មកប្រគល់សាលាជូន មិនមែនមកសម្ពោធទេ ប្រគល់តែម្តង។ ដោយសារអីរឿងនេះ? ខ្ញុំសូមចាប់ផ្តើមពី លោក ឈឹម ប៊ុនធឿន ដែលជានាយកសាលា … ខ្ញុំព្រះករុណាខ្ញុំ បានមកធ្វើការនៅឯ ខេត្តត្បូងឃ្មុំ ពេលព្រឹកសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ នៅខេត្តត្បូងឃ្មុំរួច ហើយ ក៏បង្ហួសមកបាយនៅឯកំពង់ចាមយើងនេះ។ ដល់ទៅអ្នកចំការលើគេបង្ហោះហ្វេសប៊ុកមួយ អំពី បញ្ហាសាលានៅចំការលើនោះ ក៏ទៅសាលានៅឯចំការលើនោះ។ ស្រាប់តែបង្ហោះហ្វេសប៊ុកឯងនោះមួយ ទៀត។ លោក ឈឹម ប៊ុនធឿន នាយកសាលានេះ ក៏បានធ្វើការ Comment ចូលថា សូមសម្តេចមកមើល សាលា អគារចាស់នៅអនុវិទ្យាល័យ បឹងកុក ផង។ … បើកមើលការ Comment ក៏ប្រទះឃើញលោក ឈឹម ប៊ុនធឿន ថា សូមសម្តេចមកមើលសាលាបឹងកុកផង។ ចុះពីលើផ្ទះមកអត់ឲ្យពីណាដឹងទេ ប្រាប់ថាទៅសាលាបឹងកុក គេមិននំាទៅសាលាបឹងកុក…
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធី អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៥ ឆ្នាំ ២០១៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ » និងពិធីប្រគល់ជ័យលាភីរង្វាន់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍លើកទី ២ អមជាមួយនឹងជ័យលាភីបដិសណ្ឋារកិច្ចល្អ សេវាសាធារណៈរបស់ក្រុង/ខណ្ឌ បេក្ខភាពក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត និងច្រកទ្វារអន្តរជាតិលើក ទី ១ ដែលបានប្រារព្ធឡើងនាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះស្នាដៃ និងលទ្ធផលការងារដែលក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានខិតខំប្រឹងប្រែងបង្កើតឡើងដោយជោគជ័យក្នុងរយៈពេលកន្លងមក។ ទន្ទឹមនេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះរបាយការណ៍បូកសរុបលទ្ធផលនៃការវាយតម្លៃ «ជ័យលាភីបដិសណ្ឋារកិច្ចល្អ សេវាសាធារណៈក្រុង-ខណ្ឌ បេក្ខភាព និងច្រកទ្វារអន្តរជាតិ» លើកទី ១ និងជ័យលាភីរង្វាន់ពិសេស «រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» លើកទី ២ ដែលបានរាយការណ៍នាពេលមុននេះ ដោយឯកឧត្ត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ជាការពិត សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ល្អបរិបូរណ៍ពេលបច្ចុប្បន្ននេះ គឺជាគ្រឹះយ៉ាងរឹងមាំគាំទ្រដល់ការអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យ ហើយផ្តល់នូវកាលានុវត្តភាពយ៉ាងធំធេងដល់ការកសាងអនាគតកម្ពុជា ប្រកបដោយភាពរុងរឿង និងជវភាព។ តាមរយៈនេះ…