ចៅស្រីមួយនេះកំពុងបង្ហាញនូវសមត្ថភាព តំណាងឲ្យការខិតខំរបស់ចៅៗផ្សេងទៀត។ ហ៊ុន ពេជ្រមុនី្នវរលក្ខណ៍ ដែលមានឪពុក និងម្តាយសុទ្ធតែបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅអាមេរិក និងអង់គ្លេស ពេលនេះអាយុ ១០ ឆ្នាំនាថ្ងៃទី ២៥ ខែ កក្កដា ២០១៧ ខាងមុខ។ ជាចៅដែលប្រឹងរៀន និងរៀនពូកែ នឹងត្រូវចេញទៅប្រឡងព្យ៉ាណូនៅប្រទេសសឹង្ហបូរី នៅថ្ងៃ ២២ កក្កដា ខាងមុខនេះជាមួយសិស្សរួមសាលា ២ នាក់ទៀតដែល ១ នាក់អាយុ ១៦ ឆ្នាំ ភេទប្រុស និង ១ នាក់ ទៀតអាយុ ១៤ ឆ្នាំ ភេទស្រី។ វរលក្ខណ៍ លេខ ២ ក្នុងចំណោមសិស្ស ៣ នាក់ ដែលត្រូវចូលប្រឡងនៅប្រទេសសឹង្ហបូរី។ ក្រៅពីព្យ៉ាណូ ចៅមួយនេះអាចសរសេរនិងនិយាយភាសាចិន អង់គ្លេស បានយ៉ាងល្អក្រៅពីភាសាខ្មែរ ដែលជាភាសាដើមកំណើត។ ចៅចេះរាំរបាំបុរាណខ្មែរ គូរគំនូរ និងច្រៀង។
ខ្ញុំមានមហិច្ឆតាខ្ពស់ណាស់ គឺក្នុងចំណោមចៅទាំងអស់ ត្រូវមានថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាទាំងអស់។ មិនថាលទ្ធផលយ៉ាងណា ជាប់ ឬធ្លាក់ ខ្ញុំនៅតែមានមោទនភាពដូចពេល ហ៊ុន ម៉ាណែត តំណាងឲ្យសិស្សរៀនពូកែចេញទៅទស្សនកិច្ចនៅប្រទេសឆេកូស្លូវ៉ាគីនាទសវត្សរ៍ ១៩៨០៕