សម្តេចតេជោ ហ៊ុន សែន ចេញវីដេអូបញ្ជាក់ពីសុខភាពល្អរបស់សម្តេច និងកំពុងជិះក្នុងរថយន្តទស្សនាទីក្រុងភ្នំពេញ បញ្ចប់ពាក្យចចាមអារ៉ាមថា សម្តេចឈឺធ្ងន់ត្រូវបញ្ជូនទៅបារាំង និងហុងកុង

FN ៖ នៅមុននេះបន្តិចនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញវីដេអូជិត២នាទី ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពល្អ របស់សម្តេច ដោយជិះនៅក្នុងរថយន្តនៅតាមដងផ្លូវព្រះមុនីវង្ស មុខសណ្ឋាគារភ្នំពេញ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមថា សម្តេចមានជំងឺធ្ងន់ ហើយត្រូវបានបញ្ជូន ទៅសម្រាកព្យាបាល នៅប្រទេសបារាំង និងបញ្ជូនពីសិង្ហបុរី ទៅហុងកុង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ឥឡូវនេះ ខ្ញុំកំពុងស្ថិតនៅខាងមុខសណ្ឋាគារភ្នំពេញ ខ្ញុំកំពុងតែជិះសង្កេតមើលទីក្រុងភ្នំពេញនេះតែម្តង ដូច្នេះពាក្យចចាមអារ៉ាមដ៏អាក្រក់នេះ គួរតែត្រូវបានបំបាត់ចោល តាមរយៈឃ្លីបវីដេអូដែលកំពុងតែផ្សាយ។ នៅលើផ្លូវនេះ ខ្ញុំកំពុងតែធ្វើដំណើរធម្មតា ហើយក៏ស្ទះចរាចរណ៍ដូចគេដូចឯងដូច្នោះដែរ។ ដូច្នេះសូមបងប្អូន ពិនិត្យមើល តើអ្នកដែលបំផុសនេះ មានចេតនាអ្វីពិតប្រាកដ?»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា បើនាយករដ្ឋមន្រ្តីបាត់បង់តំណែងជាស្ថាពរ នោះប្រាកដណាស់ថា ប្រទេសកម្ពុជានេះ នឹងច្របូកច្របល់ ប៉ុន្តែទោះជាយ៉ាងណា​ សម្តេចបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តលើការទទួលខុសត្រូវរបស់សម្តេច។ សូមបញ្ជាក់ថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយដោយសក​ម្មជនរបស់គណបក្សសង្រ្គោះជាតិ ឈ្មោះ Chham Chhany ថា…

កន្លះឆ្នាំ២០១៧ ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានជិត ៥ពាន់លានដុល្លារ លើផ្ទៃក្រឡាសាងសង់ជាង ៧លានម៉ែត្រការ៉េ

FN ៖ រយៈពេល៦ខែ ឆ្នាំ២០១៧ មានគម្រោងសាងសង់សរុប ១,៥២៣គម្រោង តម្លៃជិត ៥ពាន់លានដុល្លារអាមេរិក ត្រូវបានចេញ ច្បាប់អនុញ្ញាតឲ្យសាងសង់ កើនឡើង ២៧.៤៤ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់របស់លោក ឡៅ ទិព្ធសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក ឡៅ ទិព្ធសីហា បានបញ្ជាក់ដែរថា គម្រោងសាងសង់នេះ មានផ្ទៃដីជាង ៧លានម៉ែត្រការ៉េ (៧,២៨៤,៦៧៥ម៉ែត្រការ៉េ)។ លោក ឡៅ ទិព្ធសីហា បានបង្ហាញទិន្នន័យបុរីលំនៅឋាន និងអគារខ្ពស់ៗផងដែរថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧ មានទីក្រុងរណបបុរីលំនៅឋានមានលក្ខណៈជាបុរីសរុបចំនួន ១៤ទីតាំង មានអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅមានចំនួនសរុប ៤៣អគារ។ សម្រាប់ការបោះទុនវិនិយោគលើវិស័យសំណង់មកពីបរទេសវិញ មានចំនួន ១៨ប្រទេស។ បើគិតពីឆ្នាំ២០០០ ដល់ ៦ខែ ឆ្នាំ២០១៧ ការវិនិយោគលើវិស័យសំណង់ពីបរទេសមានចំនួន ៣០៩គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ១៣លានម៉ែត្រការ៉េ (១៣,៤៦២,០២៣ម៉ែត្រការ៉េ) មានតម្លៃទុនវិនិយោគសាងសង់ជា ៤ពាន់ លានដុល្លារអាមេរិក (៤,៦៨៦,៨០៧,១០១ដុល្លារអាមេរិក)។…

ក្រសួងការបរទេស បង្ហាញរបាយការណ៍ស្តីពីការជួយអន្តរាគមន៍ដល់ពលករខ្មែរ នៅប្រទេសចំនួន១០ ក្នុងឆមាសទី១ ឆ្នាំ២០១៧

FN ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញនូវរបាយការណ៍មួយ ស្តីអំពីលទ្ធផល នៃការជួយអន្តរាគមន៍ និងដោះស្រាយបញ្ហាពលករខ្មែរ នៅប្រទេសចំនួន១០ កន្លងមក នៅអំឡុងឆរមាសទី១ ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ តាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស បានឱ្យដឹងថា ការជួយអន្តរាគមន៍ដល់ ពលករខ្មែរ ទាំងនោះ មាននៅប្រទេសថ វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី ប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងជាដើម។ របាយការណ៍នេះ បានបញ្ជាក់ថា ការអន្តរាគមន៍ដល់ពលករនៅប្រទេសថៃ មានចំនួនច្រើនជាងគេ រហូតដល់រាប់ពាន់នាក់ ដោយរាប់ទាំងការបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ក្រៅពីនោះមាននៅប្រទេសវៀតណាម៖ ៦៨នាក់ ប្រទេសឡាវ ២៤នាក់ ប្រទេសមីយ៉ាន់ម៉ា៣នាក់ ប្រទេសម៉ាឡេស៊ី ១៣៤នាក់ ប្រទេសឥណ្ឌូនេស៊ី ២១នាក់ ប្រទេសសិង្ហបុរី ២នាក់ ប្រទេសចិន ២២នាក់…