Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
… និយាយរឿងកងទ័ពទៅព្រះវិហារក្នុងខែហ្នឹង កាលពីឆ្នាំ ២០០៨-២០០៩ មុននឹងទៅហ្នឹង គេរៀបការបាន ៣ ខែ ហើយក៏មានសភាពការណ៍នៅព្រះវិហារ ក៏ត្រូវឡើងទៅព្រះវិហារ។ សម័យថ្ងៃមួយហ្នឹង ទាហានហ្នឹង គេបានស្នើសុំច្បាប់មកលេងផ្ទះ។ ប្រពន្ធនៅជាមួយម្ដាយក្មេក ដល់ពេលប្ដីមកដល់ ម្ដាយក៏ចាប់ផ្ដើមដឹងចិត្តកូន ក៏ចាប់ផ្ដើមទាញក្រមាបង់កដើរចេញទៅ ដើម្បីទុកឱកាសអោយកូន។ ធម្មតា ឆ្កែខែកត្ដិកវារកគ្នាដែរ។ ស្រាប់តែអ៊ំស្រី គាត់ថា ស្អីហ្អែងមកពីព្រះវិហារស្អីនឹងគេដែរ? សុំទោស! ចាប់ផ្ដើមមិនទាន់និយាយពីស្អីផង និយាយពីរឿងខែកត្ដិកអីណា។ សន្យាថា បើឈ្នះឆ្នោត បន្តជួបកម្មករ បើមិនឈ្នះ មិនបំពានការងារគេ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកជួបជុំជាមួយនឹងក្មួយៗសាជាថ្មីម្ដងទៀត ជាមួយនឹងពេលវេលា ដែលសល់តែមួយថ្ងៃនេះ ប៉ុន្តែ ក៏នៅជំពាក់អ្នកខេត្តកំពង់ស្ពឺមួយលើក នៅមួយលើកទៀត ហើយជំពាក់អ្នកខេត្តកណ្ដាល ២ លើកទៀត។ ខាងភ្នំពេញអស់ហើយ។ នៅជំពាក់ពោធិ៍សាត់ កោះកុង កំពត តាកែវ បន្ទាយមានជ័យ និងកន្លែងមួយចំនួន នឹងត្រូវធ្វើការសងនូវសំណងនេះ ព្រោះដូចដែលពូបានបញ្ជាក់តាំងពីមុនយុទ្ធនាការបោះឆ្នោតថា យើងឈប់តែពេលវេលាក្នុងយុទ្ធនាការបោះឆ្នោតតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតហើយ ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះ ហើយពូបន្តជានាយករដ្ឋមន្រ្តី នឹងបន្តដំណើរការជួបគ្នាតទៅទៀត។…
ជិតដល់ខួបលើកទី ៤០ នៃថ្ងៃរំដោះ ៧មករា ខាងក្រោមនេះ គឺជាអត្ថន័យនៃបទចំរៀងដែលបានកើតឡើងនៅថ្ងៃទី២០ និង ២១ ខែមិថុនា ឆ្នាំ១៩៧៧ ដែលមានចំណងជើងថា “សំបុត្រលំបាកសរសេរបំផុត” ខ្ញុំសូមបងប្អូនជនរួមជាតិអានស្វែងយល់អំពីរឿងពិតរបស់ខ្ញុំ និងភរិយា ដូចខាងក្រោម៖ * I. សំបុត្រលំបាក សរសេរពណ៌នា ផ្ញើជូនភរិយា ជាទីស្រឡាញ់ បញ្ហាពេលនេះ ចាក់សែ្រះកណ្តាញ់ សូមអូនសំឡាញ់ អត់ទោសប្តីណា។ * II. គ្រាន់តែចាប់ផ្តើម ដង្ហើមដង្ហក់ ទឹកភ្នែកចាប់ស្រក់ ដក់ដាមអក្ខរា ខ្ញុំយំម្នាក់ឯង កន្លែងអនុស្សា បងនិងកន្និដ្ឋា និន្រ្ទាប្រក្រតី។ * III. មកដល់រ៉ានី ប្រពន្ធកម្សត់ របស់បងមួយគត់ កបកល្យាណី ពេលអានសំបុត្រ កុំស្លុតចិត្តអី ពេលនេះរូបប្តី នៅឆ្ងាយកន្លង។ * IV. រហូតដល់រូបបង ក៏មិនដឹងថា ខ្លួនប្រាណរៀមរ៉ា នៅទីណាផង វាលវដ្តវិលវល់ យល់ហើយនួនល្អង ជីវិតរបស់បង លើសអ្នកផ្សងព្រេង។…
លោកជំទាវ អូដ្រេ ឤហ្សូឡាយ អគ្គនាយកយូណេស្កូ អគ្គនាយិកាអង្គការយូណេស្កូ ឯកឧត្តម ម៉ាណាប៊ូ មីយ៉ហ៉្កាវ៉ា អនុរដ្ឋមន្ត្រី និងជាអគ្គនាយកទទួលបន្ទុកការងារវប្បធម៌ក្រសួងការបរទេស ជប៉ុន លោកជំទាវ អេវ៉ា ងុយយេន និងឯកឧត្តម អ៊ីដេអ៊ីសា អូរីណូជី សហប្រធានកិច្ចប្រជុំពេញអង្គ ឤយស៊ីស៊ី-អង្គរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ជាទីមេត្រី ! ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបើកការប្រារព្ធខួប ២៥ ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់អង្គរ ហៅកាត់ ថា «ឤយស៊ីស៊ី-អង្គរ» និងពិធីបើកសម័យប្រជុំបច្ចេកទេសលើកទី ៣១ និងពេញអង្គលើកទី ២៥ ដែលបាន រៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ។ ខ្ញុំសូមសម្តែងការស្វាគមន៍ចំពោះលោកជំទាវ អគ្គនាយិការយូណេស្កូ ឯកឧត្តម លោកជំទាវប្រតិភូមកពីបារាំង និងជប៉ុន ឯកឧត្តម លោកជំទាវសហប្រធាន ឤយស៊ីស៊ី-អង្គរ គណៈប្រតិភូ នៃបណ្តាប្រទេស ឤយស៊ីស៊ី-អង្គរ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកដល់ទឹកដីអង្គរដែលមានឤយុកាល និងប្រវត្តិរាប់ពាន់ឆ្នាំនៅឤស៊ី។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនដំណឹងរីករាយដល់អង្គពិធីថា កាលពីថ្ងៃទី ២៨ ខែ…