សេចក្តីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រនិស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ

សូមក្រាបថ្វាយបង្គំ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជារីករាយ ដោយសារដើមអាទិត្យនេះ ក៏បានមកជួបជាមួយនឹងនិស្សិតជ័យលាភី ដើម្បីចែកជូនសញ្ញាបត្រ សម្រាប់វិទ្យាស្ថាន វ៉ាន់ដា (គណនេយ្យ)សរុប ៣ ២១៦ នាក់។ ហើយដែល​ក្នុងនោះ គឺយើងបានសង្កេតឃើញថា គ្រឹះស្ថានឧត្តមសិក្សាមួយនេះ ចាត់ទុកថា ប្រហាក់ប្រហែលនគរស្រីល្វោ ដោយ សារតែចំនួននិស្សិតគ្រប់ផ្នែកទាំងអស់ គឺមានជាង ៨២% (ជាស្រ្តី) នៃចំនួននិស្សិតសរុប ដែលជាតម្រូវការច្រើន សម្រាប់វិស័យដែលគេទទួលយកទៅធ្វើការ។ វឌ្ឍនភាពវិទ្យាស្ថាន វ៉ាន់ដា/សេរីភាវូបនីយកម្មលើវិស័យអប់រំនេះ ធ្វើតាំងពីជំនាន់អតីតរដ្ឋកម្ពុជាមកម្លេះ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះរបាយការណ៍លើកឡើងរបស់ ឯកឧត្តម ហេង វ៉ាន់ដា បានធ្វើរបាយការណ៍អម្បាញ់មិញនេះ ទាក់ទិនទៅនឹងវឌ្ឍនភាព នៃវិទ្យាស្ថាននេះ។ បើតាមខ្ញុំមិនច្រឡំទេ យើងតាំងពីអើយ ហើយកាលហ្នឹងមានទូរទស្សន៍ជាតិរបស់យើង ដែលផ្សព្វផ្សាយពាណិជ្ជកម្មថា វ៉ាន់ដា គណនេយ្យ ចាប់ផ្ដើមពីអាហ្នឹង អាមួយទៀត Banana…