Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី ២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ កិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី ២ នៅថ្ងៃទី ២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី ២៩ មេសា ២០២១។ ថ្ងៃទី ២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់ឲ្យអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។ ព្រឹកថ្ងៃទី ២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់ខ្ញុំត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខ្ញុំត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះខ្ញុំត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃជាមួយនឹងការពិនិត្យសំណាក ២ ទៅ ៣ ដងទៀត។ ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ ខ្ញុំត្រូវឲ្យភរិយាខ្ញុំនាំកូន និងចៅ ទៅសម្រាកនៅទីកន្លែងផ្សេង។ សមាជិកប្រតិភូដែលធ្វើដំណើរជាមួយខ្ញុំ ត្រូវយកសំណាក និងធ្វើចត្តាឡីស័ក ១៤ ថ្ងៃដូចគ្នា។ មានអ្នកឲ្យយោបល់ខ្ញុំថា ដោយសារខ្ញុំចាក់វ៉ាក់សាំងរួចហើយ ខ្ញុំគួរធ្វើចត្តាឡីស័ក ៧…
ជូនចំពោះបងប្អូនជនរួមជាតិដែលរស់នៅក្រុងភ្នំពេញ និងក្រុងតាខ្មៅជាទីគោរពស្រលាញ់រាប់អាន, ថ្ងៃនេះមានការជ្រួលច្របល់បន្តិច មុនពេលដែលសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបានចេញអំពីការបិទរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ។ គោលបំណងនៃការបិទគឺដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការឆ្លងរីករាលដាលនៃកូវីដ-១៩ ហើយការបិទនេះទៀតសោតក៏មិនមែនជាដំណើរការធ្វើឲ្យប្រជាជនស្លាប់ ឬរងទុក្ខលំបាកនោះដែរ។ ទោះបីថាផលប៉ះពាល់វាកើតមាន ក៏ប៉ុន្តែយើងក៏បានគិតទុក ធ្វើយ៉ាងណាឲ្យប្រជាជនយើងអាចមានជីវភាពប្រក្រតីទោះបីបញ្ហាមួយចំនួនបានធ្វើ។ នៅពេលដែលយើងបិទ គឺបុគ្គលគ្រប់រូបត្រូវអនុវត្ត(បំរាម)មិនឲ្យធ្វើដំណើរចេញពីលំនៅដ្ឋាន ឬពីទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប្រសិនបើគ្មានការចាំបាច់ … ការធ្វើដំណើរចេញក្រៅលំនៅដ្ឋានឬទីសំណាក់បច្ចុប្បន្នអាចធ្វើទៅបាន ក្នុងករណីដែលមានការចាំបាច់ដូចជាការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ តែមិនមានការហាមឃាត់ដូចក្នុងមាត្រា ៣ ដែលបញ្ជាក់នៅខាងក្រោម ហើយក៏ត្រូវមានឯកសារពាក់ព័ន្ធដទៃទៀត។ ការធ្វើដំណើរទៅកាន់កន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ ឬសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃដែលអនុញ្ញាតឲ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច(ជាដើម) ការធ្វើដំណើរក្នុងគោលបំណងនេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២ នាក់ ក្នុងមួយលំនៅដ្ឋាន ឬទីសំណាក់មិនឲ្យលើសពី ៣ ដង ក្នុងមួយសប្តាហ៍ និងដែលនៅជិតបំផុតក្នុងរង្វង់ភូមិសាស្រ្ត ឬខណ្ឌរបស់ខ្លួនរស់នៅ (ដោយ)ត្រូវយកតាមនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬប័ណ្ណសំគាល់ខ្លួន។ ចំណុចនេះគេបានដឹងហើយថាទីកន្លែងលក់ម្ហូបអាហារគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ប្រចាំថ្ងៃ នឹងអនុញ្ញាតឲ្យ(បន្តដំណើរការ) … (នេះ)មិនមែនជាការបិទដើម្បីនឹងសម្លាប់ប្រជាជនដោយអត់មានម្ហូបអាហារនោះទេ។ ការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ទៅមណ្ឌលសុខភាព ទៅទីកន្លែងព្យាបាលឱសថស្ថាន ឬមូលហេតុបន្ទាន់នៅក្នុងរង្វង់ភូមិសាស្រ្តបិទខ្ទប់ក៏នៅតែអាចធ្វើទៅបានដែរ។ វិធានការ(ទាំងឡាយ)ដែលយើងធ្វើនេះ គឺរង់ចាំឲ្យបងប្អូនមើលឲ្យបានច្បាស់នៅក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។ ដំណើរការក្នុងការព្យាបាលយកសំណាកមេរោគកូវីដ-១៩ និងការទៅទទួលវ៉ាក់សាំងនៅតែដំណើរការធម្មតានៅក្នុងភូមិសាស្រ្តដែលត្រូវបិទខ្ទប់ បានសេចក្តីថា ទីកន្លែងដែលត្រូវចាក់វ៉ាក់សាំងនៅទីក្រុងភ្នំពេញ…
ជូនថ្នាក់ដឹកនាំរបស់យើងគ្រប់ថ្នាក់ អ្វីដែលខ្ញុំវាយតម្លៃ ហើយដែលថ្នាក់ដឹកនាំយើងមួយចំនួនដឹង គឺនៅត្រង់ថា ការវាយតម្លៃរបស់ខ្ញុំ ពិតជាបានត្រឹមត្រូវ។ មុននេះ ជាពិសេសនៅថ្ងៃទី ៤ ខែមីនា ពេលទើបទទួលបានវ៉ាក់សាំង ពេលនោះ ខ្ញុំបានគិតថា ពេលវេលានេះ គឺពួកវានឹងរារាំងការចាក់វ៉ាក់សាំង ប៉ុន្តែដល់ពេលវេលាមួយ ពួកវានឹងជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង។ ពិតប្រាដកណាស់ (ពួកគេបានធ្វើ)ការបំផុសបំផុលឱ្យប្រជាជន(កុំ)មកទទួលវ៉ាក់សាំង ហើយឃោសនាថា វ៉ាក់សាំងចិនជាវ៉ាក់សាំងចាក់ដើម្បីសម្លាប់ប្រជាជន។ ថ្ងៃនេះ (ពួក)វាបែរជាសរសើរវ៉ាក់សាំងរបស់ចិន។ នេះជាវិធីរុញទូកបណ្ដោយទឹក មិនមែនដើម្បីសេចក្ដីសុខរបស់ប្រជាជនទេ ក៏ប៉ុន្តែគោលបំណងធំបំផុតរបស់វា គឺដើម្បីជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង ក្នុងពេលដែលយើងមានវ៉ាក់សាំងមិនគ្រប់។ នេះជាចំណុចដែលខ្ញុំបានវិភាគតាំងពីជាងមួយខែមុនថា អាចោរចង្រៃនេះ នឹងចេញមកតាមទិសដៅហ្នឹងហើយ។ ឥឡូវនេះ គឺពិតប្រាកដណាស់ (វាបាន)ចេញមកតាមទិសដៅហ្នឹងមែន។ ដូច្នេះ ទាមទារឱ្យយើងត្រូវអនុវត្តតាមផែនការមេរបស់យើងជាក់លាក់។ គោលបំណងវាឱ្យចាក់វ៉ាក់សាំងចិន មិនមែនជាគោលបំណងដែលវាមានពិតប្រាកដក្នុងចិត្តទេ ក៏ប៉ុន្តែជាគោលបំណងជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង ក្នុងពេលដែលវ៉ាក់សាំងរបស់យើងមានមិនគ្រប់។ យើងដឹងហើយថា យើងត្រូវការចាក់(វ៉ាក់សាំង)ឱ្យប្រជាជនចំនួន ១០ លាននាក់យ៉ាងតិច ដែលត្រូវការ ២០ លានដូស។ កុំថាឡើយការផ្គត់ផ្គង់វ៉ាក់សាំង សូម្បីតែសមត្ថភាពនៃការចាក់វ៉ាក់សាំងក្នុងមួយខែ យើងអាចចាក់បានត្រឹមតែ ១ លានដូសតែប៉ុណ្ណោះ។ ដូច្នេះ យើងត្រូវការជិត ២០…