Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លោកជំទាវ លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារមរតកតេជោក្រសួងបរិស្ថាន» និងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០១៥ និងទិសដៅការងារឆ្នាំ ២០១៦» នាពេលនេះ។ ជាបឋម ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្សទាំងអស់ នៃក្រសួងបរិស្ថាន ដែលតែងបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទី, ភារកិច្ច និងបេសកកម្មរបស់ខ្លួន ហើយសម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈជូនជាតិមាតុភូមិ និង ប្រជាជន។ ទន្ទឹមនេះ ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរចំពោះរចនាម៉ូតអគារថ្មីរបស់ទីស្តីការក្រសួងបរិស្ថាន ដែលកើត ចេញពីទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់កុលបុត្រខ្មែរសុទ្ធសាធ ដោយបានរំលេចនូវការផ្សារភ្ជាប់ទស្សនៈស្ថាបត្យកម្មបែបទំនើប ទៅនឹងរចនាបថស្ថាបត្យកម្មខ្មែរបូរាណទម្រង់ប្រាសាទអង្គរវត្ត ដើម្បីរួមចំណែកលើកកម្ពស់តម្លៃមរតកវប្បធម៌, ឤរ្យធម៌, និងអត្តសញ្ញាណរបស់ជាតិខ្មែរ។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះសមិទ្ធិផលដ៏ថ្លៃថ្លានេះ ហើយខ្ញុំជឿជាក់ថា សំណង់អគារថ្មីនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង, ជួយសម្រួលការងារប្រចាំថ្ងៃរបស់ក្រសួងបានមួយកម្រិតធំ និងធានាបាននូវប្រសិទ្ធិភាពការងារបន្ថែមទៀត ។ ដោយឡែក ការជួបជុំគ្នានៅថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់នូវការចូលរួមអបអរសាទរចំពោះសមិទ្ធិផល ដែលក្រសួងបរិស្ថានទើបសម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគាំទ្រ និងលើកទឹកចិត្តឱ្យក្រសួងបរិស្ថានខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីសម្រេចគោលដៅនៃកិច្ចគាំពារបរិស្ថាន, ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ។ ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ការងារបរិស្ថានជាកិច្ចការសកល…
ថ្ងៃនេះជាខួប ៣៧ ឆ្នាំ នៃការជួបជុំឡើងវិញ រវាងខ្ញុំ និង ភរិយាខ្ញុំ (២៤ កុម្ភៈ ១៩៧៩ – ២៤ កុម្ភៈ ២០១៦) តាំងពីថ្ងៃបែកគ្នាប្រកបដោយការឈឺចាប់ ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ភរិយាខ្ញុំមានផ្ទៃពោះជាង ៥ ខែ បន្ទាប់ពីកូនទីមួយស្លាប់យ៉ាងវេទនា នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦។ តាំងពីថ្ងៃបែកគ្នា ខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយក៏កាន់តែជឿថា ភរិយាខ្ញុំស្លាប់បាត់ទៅហើយ។ ក្រោយរំដោះ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ រយៈពេលជាង ១ ខែ ខ្ញុំមិនអាចស្វែងរកឃើញ ឬមានព័ត៌មានពីប្រពន្ធ ឬឳពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ។ គឺបាត់ទាំងពូជតែម្តង។…
ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំង កម្ពុជា និងថៃ សូមគោរព បងប្អូន ជនរួមជាតិ ដែលបានចូលរួមនៅក្នុងឱកាសនេះ! សារសំខាន់នៃការកសាងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានចូលរួមជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ដើម្បីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។ ខ្ញុំពិតជាមានមោទនភាព ដែលបានមកកាន់ទីនេះ ដើម្បីធ្វើកិច្ចការដែលមានសារសំខាន់សម្រាប់អនាគតនៃប្រទេសជាតិរបស់យើង។ អម្បាញ់មិញ ព្រះអង្គម្ចាស់ក្សត្រីយ៍ ក៏បានលើកឡើងអំពីប្រវត្តិ នៃដំណើររឿងពាក់ព័ន្ធជាមួយនឹងវិទ្យាស្ថាននេះ។ ដើមឡើយ កម្ពុជាបានស្នើសុំ ត្រឹមតែបង្កើតវិទ្យាស្ថានបច្ចេកវិទ្យា នៅឯខេត្តកោះកុង ក៏ប៉ុន្តែ ឆ្លងកាត់តាមព្រះរាជតំរិះរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ក៏បានពិនិត្យឃើញថា បើសិនជានៅកោះកុង គង់តែទៅរៀននៅក្នុងប្រទេសថៃក៏អាចធ្វើបានដែរ។ ដូច្នេះ ហើយក៏ចាប់ផ្តើមមានការពិភាក្សាគ្នា ទាក់ទិននឹងការកសាងនៅផ្នែកខាងក្នុង ដោយជ្រើសរើសនៅក្នុងខេត្តកំពង់ស្ពឺនេះ ដែលផ្តល់ឱកាសមិនត្រឹមតែប្រជាពលរដ្ឋ និងយុវជននៅក្នុងខេត្តកំពង់ស្ពឺរបស់យើងប៉ុណ្ណោះទេ ក៏ប៉ុន្តែវិសាលភាពសម្រាប់តំបន់នេះ គឺអាចទាក់ទាញមកពីខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តតាកែវ ហើយនិងខេត្តកំពង់ឆ្នាំង ក៏អាចមានផងដែរ។ មនុស្សមួយចំនួនមកពីខេត្តកណ្តាល ក៏អាចមកកាន់ទីនេះ ដើម្បីធ្វើការសិក្សាដែរ។ អរព្រះគុណ ព្រះអង្គម្ចាស់ក្សត្រីយ៍ សិរិនថន ចំពោះការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស…