Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា រីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវមហាកុដិដ៏ធំ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា។ ខ្ញុំព្រះករុណាខ្ញុំ សុំអរព្រះគុណចំពោះ ព្រះតេជព្រះគុណព្រះចៅអធិការ ញ៉ែម សុភ័ក្រ្ត ដែលបានផ្តល់កិត្តិយសឲ្យ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា បានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវមហាកុដិ ដែលដាក់ឈ្មោះថា តេជោរ៉ានីរតនៈ។ កាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០០៨ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានមកកាន់ទីនេះ ដើម្បីកាត់ប្ញសសីមា ដោយពេលនោះក៏បានប្រកាសកសាងនូវសមិទ្ធផលមួយចំនួន រាប់ទាំងមហាកុដិនេះផងដែរ។ ចំណងទាក់ទង រវាងពុទ្ធិចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេ ខ្ញុំព្រះករុណាខ្ញុំ ស្តាប់ដោយយកចិត្តទុកដាក់ អំពីវឌ្ឍនភាពទាំងឡាយនៅក្នុងក្របខណ្ឌខេត្ត ក៏ដូចជា…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះសង្ឃនាយក សម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាង កញ្ញា! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មី នៃសា លារាជធានីភ្នំពេញ។ សុំអភ័យទោសផងដែរ កាលកំណត់មុននោះ គឺយើងយកព្រឹកថ្ងៃទី ៤ ខែ មេសា គឺពីម្សិលមិញនេះ ក៏ប៉ុន្តែ ដោយសារតែរដ្ឋសភាបានដាក់កម្មវិធីប្រជុំ នៅថ្ងៃទី ៤ យើងក៏បានលើកកម្មវិធី មកថ្ងៃទី ៥ នេះវិញ។ ជាង ៣០ ឆ្នាំ ឈរជើងនៅក្នុងរាជរដ្ឋាភិបាលមិនដាច់រយៈ ពិតជាមានការរីករាយ ជាមួយនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មីនេះ។ ខ្ញុំព្រះករុណាខ្ញុំ នៅចងចាំបានថា ទីស្តីការគណៈរដ្ឋមន្ត្រីចាស់របស់យើងនោះ គឺជាទីកន្លែងធ្វើការដំបូងរបស់សាលាក្រុង។ ពេលនោះ មិនមែនតាមការកត់ត្រាដែលបានបញ្ជូនមកខ្ញុំព្រះករុណា(ខ្ញុំ)នេះទេ។ និយាយអញ្ចឹង គឺខុសហើយ។ ចាប់ផ្តើមដំបូង គេហៅគណៈកម្មការយោធាគ្រប់គ្រង។ ឯកឧត្តម ឃឹម ប៉ុន ចាំច្បាស់រឿងហ្នឹង។ នេះវង្វេងប្រវត្តិសាស្ត្រហើយ។ អ្នកធ្វើឲ្យខ្ញុំនេះ វង្វេងប្រវត្តិសាស្ត្រ។ ដាក់ថា…
ជួបជុំដើម្បីផ្សារភ្ជាប់ រវាងថ្នាក់ដឹកនាំ និងកីឡាករ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ថ្ងៃនេះ ខ្ញុំនឹងភរិយាពិតជាមានការរំភើប ដែលបានមកជួបជុំជាមហាគ្រួសារ ជាមួយកីឡាករ កីឡាការិនី គ្រប់ប្រភេទរបស់យើងតាមការគ្រោងទុក។ ដំបូងសូមអភ័យទោសពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កីឡាករ កីឡាការិនី និងថ្នាក់ដឹកនាំកីឡាទាំងអស់ ដែលឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តីមួយចំនួន ដែលគ្រោងនឹងមកចូលរួម មិនទាន់បានមកដល់ទីនេះ ដោយសារពេលនេះសភាកំពុងដំណើរការប្រជុំ យោងទៅលើការចាំបាច់ នៃការអនុម័តច្បាប់សហជីព។ ប្រហែលជាការប្រជុំនេះ អូសបន្លាយរហូតទៅដល់ម៉ោង ៧ ឬ ម៉ោង ៨ យប់ឯណោះ។ ប៉ុន្តែ អវត្តមានរបស់ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តីទាំងនោះ មិនរំខានទៅដល់ការជួបជុំគ្នាដែលបានគ្រោងទុករួចមកហើយនេះទេ ដោយពេលនេះ ក៏មានឯកឧត្តម ទេសរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំដទៃទៀតបាន និងកំពុងចូលរួមនៅទីនេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន, ឯកឧត្តម ថោង ខុន, ឯកឧត្តម…