Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ជយោ! ព្រះរាជាណាចក្រកម្ពុជា! ជយោ! ព្រះរាជាណាចក្រ នៃវប្បធម៌! តើថ្ងៃនេះខ្ញុំជា ហ៊ុន សែន ពិត ឬមិនពិត? មុននឹងខ្ញុំបន្តទៅទៀត ជាពិសេស ខ្ញុំចង់សួរក្មួយៗ ជាយុវជន យុវនារី ដែលចូលរួមនៅថ្ងៃនេះ តើថ្ងៃនេះខ្ញុំជា ហ៊ុន សែន ពិតប្រាកដ ឬទេ? តើជា ហ៊ុន សែន កំពុងស្ថិតនៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យនៅឯប្រទេសបារាំង និង ហ៊ុន សែន ដែលពេទ្យសាំងហ្គាពួរគ្មានសមត្ថភាពនឹងព្យាបាល កំពុងតែស្ថិតនៅមន្ទីរពេទ្យហុងកុងមែនទេ? តើជា ហ៊ុន សែន ពិតឬមិនពិត? មិនមែនជាការទះកំភ្លៀងអ្នកណាមួយទេ ក៏ប៉ុន្តែ យើងចង់ធ្វើអោយកាន់តែច្បាស់ថា មិនមានការក្លែងបន្លំ និងភាពអគតិណាមួយកើតឡើងនៅក្នុងសង្គមរបស់យើងនោះទេ។ ថ្ងៃនេះ យើងពិតជាមានសេចក្តីរីករាយ ដែលបានមករួមជាមួយគ្នា ដើម្បីអបអរសាទរនូវការដាក់តំបន់ប្រាសាទសំបូរព្រៃគុក គឺជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះជាព្រឹត្តិការណ៍ថ្មីមួយទៀត នៃព្រះរាជាណាចក្រកម្ពុជា។ ជាដំបូងនេះ អនុញ្ញាតអោយខ្ញុំ និងភរិយា សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា…
ដោយផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសទាត់ចោលនូវសំណើដ៏ស្មោកគ្រោករបស់ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អ្នកនយោបាយជើងចាស់ និងជាអតីតមន្រ្តីជាន់ខ្ពស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលស្នើឱ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងចាត់ទុកថា វាជាការប្រមាថដ៏ធ្ងន់ដល់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលមានខ្លឹមសារ ទាំងស្រុងដូច្នេះថា៖ * តើសម្តេចយល់យ៉ាងណាដែរ ចំពោះសំណើលោក លឺ ឡាយស្រេង ដែលចង់ឲ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ ដែលផ្ញើជូនសម្តេច និងលោក កឹម សុខា នៅថ្ងៃសៅរ៍នេះ ? សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ ខ្ញុំសូមបញ្ជាក់ថា លឺ ឡាយស្រេង កុំមកតាំងខ្លួនឯងជាព្រឹទ្ធាចារ្យ និងជាអ្នកនយោបាយជើងចាស់ស្អីទៀត អ្នកណាតែងតាំងលោកឯងជាព្រឹទ្ធាចារ្យ, ជាសមាជិករបស់គណបក្សហ្វ៊ិនស៊ិនប៉ិច…
ចៅស្រីមួយនេះកំពុងបង្ហាញនូវសមត្ថភាព តំណាងឲ្យការខិតខំរបស់ចៅៗផ្សេងទៀត។ ហ៊ុន ពេជ្រមុនី្នវរលក្ខណ៍ ដែលមានឪពុក និងម្តាយសុទ្ធតែបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅអាមេរិក និងអង់គ្លេស ពេលនេះអាយុ ១០ ឆ្នាំនាថ្ងៃទី ២៥ ខែ កក្កដា ២០១៧ ខាងមុខ។ ជាចៅដែលប្រឹងរៀន និងរៀនពូកែ នឹងត្រូវចេញទៅប្រឡងព្យ៉ាណូនៅប្រទេសសឹង្ហបូរី នៅថ្ងៃ ២២ កក្កដា ខាងមុខនេះជាមួយសិស្សរួមសាលា ២ នាក់ទៀតដែល ១ នាក់អាយុ ១៦ ឆ្នាំ ភេទប្រុស និង ១ នាក់ ទៀតអាយុ ១៤ ឆ្នាំ ភេទស្រី។ វរលក្ខណ៍ លេខ ២ ក្នុងចំណោមសិស្ស ៣ នាក់ ដែលត្រូវចូលប្រឡងនៅប្រទេសសឹង្ហបូរី។ ក្រៅពីព្យ៉ាណូ ចៅមួយនេះអាចសរសេរនិងនិយាយភាសាចិន អង់គ្លេស បានយ៉ាងល្អក្រៅពីភាសាខ្មែរ ដែលជាភាសាដើមកំណើត។ ចៅចេះរាំរបាំបុរាណខ្មែរ គូរគំនូរ និងច្រៀង។ ខ្ញុំមានមហិច្ឆតាខ្ពស់ណាស់ គឺក្នុងចំណោមចៅទាំងអស់ ត្រូវមានថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាទាំងអស់។…