Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
FN ៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ វត្តមានរបស់សម្តេចតេជោ នៅអាងត្រពាំងថ្មថ្ងៃនេះ គឺជាវត្តមានលើកទី២ហើយ ខណៈលើកទី១ សម្តេចតេជោ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការអាងនេះ បន្ទាប់ពីជួសជុល និងកែលំអររួចរាល់ កាលពីខែមីនា ឆ្នាំ២០០៦។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណ១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី០៩ ខែកក្កដា ព្រះមហាក្សត្រនឹងយាងដាំកូនឈើនៅខេត្តបាត់ដំបង ដើម្បីអបអរសាទររុក្ខទិវា បន្ទាប់ពីខកខានអស់ពីរឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈជំនួយការរបស់សម្តេច បានដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃជាច្រើនករណីក្នុងខេត្តបន្ទាយមានជ័យ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលែងកូនត្រី គឺជារឿងល្អមួយសម្រាប់បង្កើនផលត្រីសម្រាប់ប្រជាពលរដ្ឋ…
(១) មកបន្ទាយមានជ័យជាថ្មី បន្ទាប់ពីទឹកជំនន់ឆ្នាំ២០០០ និងដាក់ឱ្យប្រើប្រាស់ទ្វារទឹកនិងអភិរក្សសត្វក្រៀលឆ្នាំ (២០០៦) ថ្ងៃនេះ ខ្ញុំបានវិលត្រឡប់មកខេត្តបន្ទាយមានជ័យសាជាថ្មីម្ដងទៀត បន្ទាប់ពីគ្រោះទឹកជំនន់នៅឆ្នាំ២០០០។ ដោយឡែក គឺបានមកអាងត្រពាំងថ្មសាជាថ្មីម្ដងទៀត បន្ទាប់ពីប្រមាណជាជិត ២០ ឆ្នាំមុនមកកាន់ទីនេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវទ្វារទឹក កាលពីយើងធ្វើពិធីអភិរក្សសត្វក្រៀល។ សេនាធិការរបស់ខ្ញុំ គឺគេមិនបានកត់ត្រានូវអ្វីដែលជាទីកន្លែងដែលខ្ញុំធ្លាប់មកទីនេះទេ ព្រោះមិនឃើញកំណត់បង្ហាញនៅក្នុងនេះ។ តែខ្ញុំក៏មិនច្បាស់ ក៏ប៉ុន្តែខ្ញុំនៅចាំបានថា ពេលនោះខ្ញុំមកជាមួយនឹងអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក Kenneth M. Quinn ដើម្បីមកបើកទ្វារទឹកមួយ ដែលពេលនោះយើងយកវិធានការការពារសត្វក្រៀលជាចម្បង។ ថ្ងៃនេះ យើងរៀបចំពិធីព្រលែងកូនត្រី ដែលហៅថា ទិវាមច្ឆជាតិ ១ កក្កដា ឡើងវិញ បន្ទាប់ពីអាក់ខានរយៈពេល ២ ឆ្នាំ ដោយសារកូវីដ-១៩។ ឆ្នាំ២០២០ និងឆ្នាំ២០២១ យើងមិនបានធ្វើទេ ដោយសារពេលនោះមានបញ្ហាកូវីដ-១៩។ ការដាំកូនឈើក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រជាទីសក្ការៈក៏មិនបានធ្វើដែរ។ ឆ្នាំនេះ យើងបានធ្វើទាំង២៖ ទីមួយ គឺព្រឹត្តិការណ៍នៅថ្ងៃនេះ ដែលយើងជួបជុំគ្នា ដើម្បីព្រលែងកូនត្រីនៅក្នុងអាងទឹកត្រពាំងថ្ម ប្រមាណជាង ១ លានកូនត្រី និងទីពីរ នៅថ្ងៃទី៩ ខែកក្កដាខាងមុខនេះ ព្រះមហាក្សត្ររបស់យើង…
សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ គណៈចាងហ្វាងជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃសាសនិកឥស្លាម ថ្នាក់ដឹកនាំនៃគ្រឹះស្ដសាសនិក សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទីង បងប្អូនជនរួមជាតិ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត! ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គនៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្រ្តយ៉ាងធំធេងដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិតថេរគង់វង្ស និងចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា។ គឺប្រការនេះហើយដែលធ្វើឱ្យប្រជាជនស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សឱ្យដឹកនាំប្រទេសជារៀងរហូតមកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីប្រារព្ធពិធីដ៏ឧឡារិកនេះឡើង ក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានតស៊ូពុះពារធ្វើពលិកម្មប្រកបដោយវីរភាពនៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ…