Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
FN ៖ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩នោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ «វេទិកាអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស» ឡើងវិញ។ វេទិកានេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជិត១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងារជានាយករដ្ឋមន្ត្រីគ្មានសិទ្ធិឈឺ គ្មានសិទ្ធិត្អូញត្អែរនោះឡើយ។ ការលើកឡើងនេះ បន្ទាប់ពីសម្តេចបានមមាញឹកខ្លាំងនឹងការងារទាំងក្រៅប្រទេស និងក្នុងប្រទេស។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា តាំងពីដើមរហូតដល់អនុវត្តន៍យ៉ាងត្រឹមនូវសុខដុមសាសនា ដោយធ្វើឱ្យគ្រប់សាសនាអាចរួមរស់នៅជាមួយគ្នា។ ភាពខុសគ្នារវាងសាសនា និងជាតិសាសន៍ មិនមែនជាឧបសគ្គសម្រាន់ការរស់នៅជាមួយគ្នានោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនមានតែកម្ពុជានោះទេ ដែលកំពុងជួបប្រទះការជួញដូរមនុស្ស។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…
(១) គ្រប់សាសនា ពិសេសព្រះពុទ្ធសាសនាបានចូលរួមចំណែកក្នុងការទប់ស្កាត់ កូវីដ-១៩ ផ្តល់ឱកាសឱ្យយើងបើកប្រទេសឡើងវិញ ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរគ្រប់ព្រះអង្គជាទីសក្ការៈថ្នាក់ដឹកនាំនៃសាសនិកឥស្លាម ក៏ដូចជាគ្រិស្តសាសនាដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូត ប្រិយមិត្តបរទេស និងតំណាងទីភ្នាក់ងារសហប្រជាជាតិ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ! ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមនៅក្នុងពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦។ ដំបូងគួរតែនិយាយបន្តិចថា ធ្វើដំណើរជុំវិញផែនដី។ ព្រឹកមិញនេះគឺគេដាស់ឱ្យក្រោកមិនទាន់បើកភ្នែកទេ។ សួរគេថានៅឯណាឥឡូវនេះ? ព្រោះពេលដែលចេញដំណើរពីកម្ពុជាទៅដល់ទីក្រុងញូវយ៉ក ចេញពីញូវយ៉ក ទៅឡាហាវ៉ា ចេញពីឡាហាវ៉ាមកដល់តូក្យូ ហើយចេញពីតូក្យូមកដល់ភ្នំពេញ តើខ្លួនកំពុងនៅឯណា? ប៉ុន្តែការងាររបស់យើងគឺយ៉ាងដូច្នេះឯង។ គ្មានសិទ្ធិនឹងឈឺ គ្មានសិទ្ធិនឹងត្អូញត្អែរក្នុងការហត់។ ត្រូវតែធ្វើដោយចៀសវាងមិនបាន។ ថ្ងៃនេះ ព្រឹកនេះចូលរួមជាមួយនឹងពិធីអន្តរសាសនាប្រឆាំងនឹងការជួញដូរមនុស្សលើកទី៦ ល្ងាចនេះទទួលព្រះមហាក្សត្រ ស្អែកនេះទៅសៀមរាប ខានស្អែកនៅសៀមរាបជួបជាមួយនឹងពលរដ្ឋនៅទីនោះ។ តែយ៉ាងណាក៏ដោយខ្ញុំព្រះករុណាខ្ញុំថ្ងៃនេះរីករាយនឹងបានចូលរួមនៅក្នុងពិធីនេះបន្ទាប់ពីអាក់ខានរយៈពេល ២ឆ្នាំ នៅឆ្នាំ ២០២០ ២០២១ ដូចដែលសម្តេចក្រឡាហោម ស ខេង បានធ្វើរបាយការណ៍អម្បាញ់មិញ។ កាលពីឆ្នាំ ២០២០ ២០២១ កូវីដ-១៩ បានវាយលុកយើងខ្លាំង រហូតនៅពេលនោះសូម្បីតែក្រសួងមហាផ្ទៃពេលហ្នឹងគឺទៅជាកន្លែងតំបន់ក្រហម។…
ឯកឧត្តម សាបា ខូរូស (Csaba Körösi) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ, ឯកឧត្ដម អង់តូនីយ៉ូ ហ្គូទរ៉ស (António Guterres)អគ្គលេខាធិការអង្គការសហប្រជាជាតិ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម សាបា ខូស្ស៊ី ដែលត្រូវបានជ្រើសរើសជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧។ ជាមួយគ្នានេះ ខ្ញុំសូមសម្ដែងនូវការកោតសរសើរដោយស្មោះជូនដល់ឯកឧត្តម អាប់ឌូឡាសាហ៊ីដ ចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំកិច្ចការរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ក្នុងពេលដ៏សែនលំបាកកន្លងមក។ ប្រធានបទនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ របស់យើង “ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា“ នេះ ពិតជាសមស្របនឹងបរិការណ៍បច្ចុប្បន្ន។ ភាពមិនប្រាកដប្រជាជាសកល កាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ តាមរយៈការកើនឡើងនូវភាពតានតឹងនៃជម្លោះប្រដាប់អាវុធ ការប្រណាំងប្រជែងសព្វាវុធ ការកើនឡើងនៃសម្ព័ន្ធភាពសន្តិសុខខ្នាតតូច សង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះពហុភាគីនិយម។ ជាក់ស្តែង សង្គ្រាមនៅអ៊ុយក្រែនបានបង្កភាពស្មុគស្មាញ មិនត្រឹមតែចំពោះទំនាក់ទំនងអន្តរជាតិនៅតំបន់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែបានបន្ទច់បង្អាក់សកម្មភាពសេដ្ឋកិច្ច ធ្វើឱ្យបញ្ហាសន្តិសុខស្បៀង និងថាមពល កាន់តែយ៉ាប់យ៉ឺន។ ការកើនឡើងនៃអរិភាពរវាងតួអង្គកាន់តែច្រើនឡើងៗដោយផ្ទាល់ ឬដោយប្រយោល និងគ្មានសញ្ញានៃការបញ្ចប់ រួមទាំងការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ…