Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ក្រមាខ្មែរថែសុខភាព ដំបូងខ្ញុំសុំបង្ហាញ អំពីឯកសណ្ឋានថ្មី។ នេះជាក្រវាត់កជំនាន់កូរ៉ូណា។ ម្សិលមិញបានពាក់ឯកសណ្ឋានបែបនេះទៅកាន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ និងបើកការដ្ឋានផ្លូវជាតិលេខ ១០ ដែលតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តកោះកុង។ ថ្ងៃនេះ ពាក់(ក្រមា)មកកាន់ទីនេះ ហើយពីពេលនេះរហូតដល់បញ្ចប់វីរុសកូរ៉ូណា ខ្ញុំនៅតែពាក់បែបនេះ។ ខ្ញុំគិតថា វាក៏ជាផ្នែកមួយ ដើម្បីដោះស្រាយរឿងម៉ាសឡើងថ្លៃ។ ម៉ាស់វាមិនសូវមានប្រយោជន៍ប៉ុន្មានទេ យ៉ាងច្រើន ៥ ម៉ោង ត្រូវប្ដូរវាម្ដង។ ក្រមាអត់មានបញ្ហាទេ ក្រោមពាក្យស្លោក “ក្រមាខ្មែរថែសុខភាព”។ អញ្ចឹងទេ អ្នកដែលចង់បង់កក្រមាក៏បង់ទៅ អ្នកដែលចង់ពាក់ម៉ាសក៏ពាក់ទៅ គឺជារឿងដែលទាក់ទងជាមួយសុខភាពរបស់យើង។ ចំនួននិស្សិតស្ត្រីច្រើនជាងបុរស ស្តែងពីការលើកស្ទួយសមភាពយេនឌ័រ ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត ក្នុងការចែកសញ្ញាបត្រ សម្រាប់ជ័យលាភី ចំនួន ៣ ៤៥៨ នាក់ នៅវិទ្យាស្ថាន វ៉ាន់ដា ដែលនេះ គឺជាផ្នែកដ៏សំខាន់មួយ នៃការអភិវឌ្ឍធនធានមនុស្សរបស់យើង។ ខ្ញុំពិតជាមានការរីករាយ ដែលបានស្ដាប់របាយការណ៍របស់ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ទាក់ទងជាមួយនឹងជាមួយនឹងវឌ្ឍនភាព នៃវិទ្យាស្ថានរបស់យើង ដែលបានឆ្លើយតបទៅនឹងតម្រូវការនៃការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង ហើយយើងនៅតែបន្តការខិតខំតទៅទៀត…
រីករាយចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវ ផ្លូវជាតិ លេខ ៥៥ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំព្រះតេជព្រះគុណ ព្រះអនុគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម Wang WenTian អគ្គរដ្ឋទូតវិស្សមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រិយមិត្តចិន។ សម្តេច ឯកឧត្តម និងលោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួម។ សូមគោរពចំពោះលោកយាយ លោកតា បងប្អូនជនរួមជាតិទាំងអស់ជាទីគោរព ស្រលាញ់ និងនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវលេខ ៥៥ ប្រវែង ១៨២ គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ ប្រវែង ១៩៨ គីឡូម៉ែត្រ។ នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងសម្រាប់បងប្អូនដែលរស់នៅក្នុងតំបន់នេះនិយាយដោយឡែក។ «អរគុណសន្តិភាព» … ស្រុកវាលវែង ជួរភ្នំក្រវាញ កម្រត្រួតត្រាបានដោយរដ្ឋាភិបាល មុនចូលដល់បញ្ហាទាក់ទិនជាមួយនឹងបញ្ហានិយាយដល់ផ្លូវនេះ ខ្ញុំព្រះករុណាខ្ញុំ គួរតែស្រែកថា «អរគុណ សន្តិភាព» ហើយក៏សុំនិទានរឿងបន្តិចទាក់ទងនឹងតំបន់នេះ និងការតភ្ជាប់ពីតំបន់នេះ តើស្ថានភាពវាបែបណា។ ហើយថ្ងៃនេះកាលពីអតីតកាលស្ថានភាពបែបណា?…
សម្តេច ឯកឧត្តម លោកជំទាវ អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក្មួយៗនិស្សិត និងក្មួយៗកម្មការិនី ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំ និងភរិយាមានសេចក្តីរីករាយដោយបានមក ចូលរួមមីទ្ទីងអបអរសាទរខួបទី ១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២០ ក្រោមប្រធានបទ «មានសន្ដិភាព មានការលើកកម្ពស់សមភាពយេនឌ័រ » ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងសម្រេចជ្រើសរើសក្នុងគោលបំណងបង្ហាញអំពីតម្លៃ នៃសុខសន្តិភាព ដែលរកបានដោយលំបាកជាមួយនឹងបាវចនា « អរគុណសន្តិភាព » ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងជីវភាពរស់នៅកាន់តែល្អប្រសើរ ជាពិសេស សមភាពយេនឌ័រត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់គួរជាទីមោទនៈ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅទូទាំងប្រទេស ទូលព្រះបង្គំខ្ញុំ និងភរិយា សូមសម្តែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កូនចៅព្រះអង្គ ពិសេសការលើកកម្ពស់សមភាពយេនឌ័ររបស់ស្ត្រី និងក្មេងស្រីកម្ពុជា។ ទូលព្រះបង្គំខ្ញុំ និងភរិយា…