Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
នៅព្រឹកមិញថ្ងៃទី ១៥ វិច្ឆិកា នេះដែរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា រួចហើយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-សហរដ្ឋអាមេរិក លើកទី៦ ដែលមានវត្តមានចូលរួមពីប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាលអាស៊ាន និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះគឺផ្តោតលើ «ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិក និងទិសដៅអនាគត» ក្នុងនោះក៏មានការចូលរួមពី ឯឧ ម៉ៃឃើល ភែនស៍ (Michael Pence) អនុប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ានទាំងអស់បានស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោកអនុប្រធានាធិបតីអាមេរិក។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងនូវចំណុចសំខាន់ ៣ ទៅកាន់អង្គប្រជុំទាំងមូល៖ ១) កិច្ចសហប្រតិបត្តិការរបស់យើងនៅមានសក្ដានុពលជាច្រើនទៀត ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យនវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្ម វិស័យទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានជាដើម ដែលអនុញ្ញាតិឱ្យយើងចាប់យកដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ កម្ពុជាសូមគ្រាំទ្រចំពោះការលើកឡើងរបស់ ឯឧ នាយករដ្ឋមន្រ្តីឡាវដែលបានថ្លែងក្នុងសេចក្ដីប្រកាសរួមអាស៊ាន ដែលលើកទឹកចិត្តសហរដ្ឋអាមេរិក បន្តគាំទ្រការអនុវត្តនូវផែនការមេស្តីពីការតភា្ជប់អាស៊ានឆ្នាំ ២០២៥ និងគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។ ២) កម្ពុជារំពឹងយ៉ាងមុតមាំថា…
បន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក រួចហើយ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បន្តអញ្ជើញចូលរូមកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២១ ដែលមានចិន, ជប៉ុន និងកូរ៉េ។ កិច្ចប្រជុំនេះគឺផ្តោតលើ «ការពិនិត្យឡើងវិញ និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី»។ មេដឹកនាំអាស៊ានទាំងអស់បានចាត់ទុកថា ក្នុងពេលពីរទសវត្សរ៍កន្លងមកនេះ កិច្ចសហប្រតិបត្តិការរបស់យើងមានសន្ទុះកាន់តែខ្លាំង និងមានលក្ខណៈកាន់តែទូលំទូលាយជាងមុន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្ដិភាព, សន្តិសុខ, ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ីបូព៌ា។ នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ចូលរួមចែករំលែកនូវមតិយោបល់មួយចំនួន ដើម្បីចូលរួមចំណែកក្នុងការពង្រឹងមូលដ្ឋាននៃការអភិវឌ្ឍសម្រាប់តំបន់យើង ដើម្បីឈានទៅសម្រេចបាននូវការកសាងសហគមន៍មួយដ៏រឹងមាំ៖ ១) យើងត្រូវបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវផែនការការងារសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២) ជាពិសេស លើវិស័យនៃការតភ្ជាប់ក្នុងតំបន់អាស៊ាន និងរវាងអាស៊ាន ជាមួយប្រទេសបូកបី, វិស័យសហគ្រាសធុនតូចនិងមធ្យម និងវិស័យពាណិជ្ជកម្មសេរី។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានស្នើឱ្យប្រទេសបូកបីបន្ដផ្ដល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគពីប្រទេសបូកបីឱ្យកាន់តែច្រើនមកកាន់អាស៊ាន ជាពិសេសមកកាន់ប្រទេសសមាជិកអាស៊ានដែលមានការអភិវឌ្ឍតិចតួចក្នុងគោលដៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ។ ២) ពិភពលោក និងតំបន់បាននឹងកំពុងទទួលរងគ្រោះមហន្តរាយកាន់តែញឹកញាប់និងកាន់តែធ្ងន់ធ្ងរឡើង។ ហេតុនេះ កម្ពុជាសូមជំរុញលើកទឹកចិត្តដល់ប្រទេសសមាជិកអាស៊ាន និងប្រទេសបូកបីទាំងអស់ បន្តផ្ដោតការយកចិត្តទុកដាក់ឱ្យបានច្រើនជាងមុនថែមទៀតលើការ ការពារបរិស្ថាន និងធនធានធម្មជាតិ ក្នុងគោលដៅកសាងសហគមន៍មួយនេះឱ្យបានរឹងមាំ ព្រមទាំងមានការអភិវឌ្ឍប្រកបដោយចីរភាពនិងស្របតាមគោលដៅការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ ២០៣០។ ៣) សម្តេចតេជោនាយករដ្ឋមន្រ្តី…
នៅព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា ដែលមានវត្តមានប្រមុខដឹកនាំអាស៊ាន និង ឯឧ ណារិនដ្រា មូឌី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា។ កិច្ចពិភាក្សានេះ គឺបានផ្តោតលើ «ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងទិសដៅអនាគត»។ មេដឹកនាំនៃប្រទេសអាស៊ានបានស្វាគមន៍ចំពោះលទ្ធផលផ្លែផ្កាអំពីកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា កាលពីខែ មករា ឆ្នាំ ២០១៨ នៅទីក្រុងញ៉ូដែលី ជាពិសេស ការអនុម័តសេចក្តីថ្លែងការណ៍ដែលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ឥណ្ឌា។ ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា មេដឹកនាំទាំងអស់បានអះអាងអំពីការសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាជាច្រើនលើគ្រប់វិស័យ ដែលបានរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ មេដឹកនាំអាស៊ាន និងឥណ្ឌា បានសំដែងនូវការមិនពេញចិត្តលើវិស័យសេដ្ឋកិច្ចនៃតំបន់ទាំងពីរ អាស៊ាន-ឥណ្ឌា ដែលទើបសម្រេចបាននូវទំហំពាណិជ្ជកម្មត្រឹមតែ ៧៣,៥ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧ ពោលគឺតិចជាងពាក់កណ្តាលនៃគោលដៅពាណិជ្ជកម្មដែលអាស៊ាន និងឥណ្ឌា បានកំណត់ថានឹងសម្រេចឲ្យបានចំនួន ២០០ ប៊ីលានលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០២០។ មេដឹកនាំអាស៊ាន-ឥណ្ឌា ក៏បានសន្យារួមគ្នាថា យើងត្រូវខិតខំរួមគ្នាបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យកាន់តែច្រើនឡើង…