Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលរដ្ឋមន្ត្រី និងគណៈប្រតិភូ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិនិងអន្តរជាតិ ប្រិយមិត្តទាំងអស់ជាទីមេត្រី ! កម្ពុជាពិតជាមានកិត្តិយសខ្ពស់បំផុត ដោយបានធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីឤស៊ាន ក្រោមប្រធានបទ « យុវជន បច្ចេកវិទ្យា និងកំណើន ការធានាឱ្យបាននូវផលលាភបច្ចេកវិទ្យាឌីជីថល និងផលលាភប្រជាសាស្រ្តរបស់ឤស៊ាន » នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និងគណៈប្រតិភូ ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញមកដល់ដែនដីចំណាស់មួយនេះនៃតំបន់ឤស៊ាន។ ជាការពិតណាស់ ព្រឹត្តិការណ៍នេះបានកើតឡើងស្របពេលនឹងការប្រារព្ធខួប ៥០ ឆ្នាំ នៃការបង្កើតឤស៊ាន ដែលនឹងផ្តល់ជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងអ្នកនៅក្នុងប្រទេស អ្នកមកពីក្នុងតំបន់ និងអ្នកមកពីក្រៅតំបន់ ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ អំពីនិន្នាការដែលកំពុងកើតឡើងជុំវិញប្រធានបទធំៗបីសំខាន់ គឺការប្រែប្រួលថ្មីនៃបរិការណ៍សកលលោក ការតភ្ជាប់សេដ្ឋកិច្ចឤស៊ាន និងផលលាភយុវជននៃតំបន់ឤស៊ាន។ ប្រធានបទទាំងនេះ គឺជាកត្តាកំណត់ដំណើរការអភិវឌ្ឍរបស់ឤស៊ានក្នុងពេលអនាគត។ ខ្ញុំមានសេចក្តីរីករាយ ដោយបានសង្កេតឃើញថា វេទិកាពេលនេះទទួលបានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ នាយកប្រតិបត្តិក្រុមហ៊ុនធំៗ ធុរជន និងយុវជនគ្រប់ស្រទាប់យ៉ាងកុះករ…
ជាបឋម ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកសារព័ត៌មានពីកម្ពុជា អាស៊ាន និងជុំវិញ ពិភពលោក ក៏ដូចជាអ្នកមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាននៅទីនេះ។ ព្រមទាំង ខ្ញុំសូមថ្លែងអំណរ គុណចំពោះការអញ្ជើញមកចូលរួមនូវវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ដើម្បីតាមដានទិន្នន័យភាព និងព័ត៌មានសម្រាប់ផ្សព្វផ្សាយ។ កម្ពុជាពិតជាមានកិត្តិយស ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ក្រោមប្រធានបទ «យុវជន បច្ចេកវិទ្យា និងកំណើន ការធានាអោយនូវបច្ចេកវិទ្យា និងវិទ្យាសាស្រ្តរបស់អាស៊ាន» នៅពេលនេះ។ ជាការពិត ប្រតិបត្តិការនេះ បានកើតឡើងស្របពេលនឹងការប្រាព្ធខួប ៥០ ឆ្នាំ នៃការបង្កើតអាស៊ាន ដែលផ្ដល់ជាវេទិកាសម្រាប់ការពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍អំពីនិន្នាការ ដែលកំពុងកើតឡើងជុំវិញប្រធានបទធំៗថ្មីសំខាន់ ការប្រែប្រួលថ្មីនៃបរិការណ៍សកលលោក ការតភ្ជាប់សេដ្ឋកិច្ចអាស៊ាន និងផលលាភយុវជននៃតំបន់អាស៊ាន វាសុទ្ធតែមានសារសំខាន់សម្រាប់ចក្ខុវិស័យ និងដំណើរការអភិវឌ្ឍរបស់អាស៊ាន។ ខ្ញុំមានសេចក្ដីរីករាយ សង្កេតឃើញថា វេទិកានេះទទួលនូវបានចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ នាយកប្រតិបត្តិក្រុមហ៊ុនធំៗ និងយុវជនគ្រប់ស្រទាប់យ៉ាងកុះករ មកពីក្នុង និងក្រៅតំបន់ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះអាស៊ាននិយាយជារួម និងនិយាយដោយឡែកចំពោះកម្ពុជា។ ជាការពិត គឺរយៈពេល ៥០ ឆ្នាំកន្លងមក អាស៊ានបានក្លាយជាសហគមន៍សេដ្ឋកិច្ចនយោបាយ និងសង្គម វប្បធម៌មួយដ៏រឹងមាំ និងមានភាពចាស់ទុំ មានសាមគ្គីភាពខ្ពស់ មានការអភិវឌ្ឍ រក្សាបាននូវសន្ដិភាព…
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។ បងប្អូនអតីតយុទ្ធជនទាំងអស់ជាទីមេត្រី។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំសូមសំដែងនូវសេចក្ដីរីក រាយ និងអបអរសាទរក្នុងទិវាខួបលើក ១០ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ដែលត្រូវបានប្រារព្ធឡើង យ៉ាងអធិកអធមនាពេលនេះ។ ទិវានេះ ពិតជាមានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជាតិខ្មែរ ដើម្បីសំដែង នូវការអរគុណចំពោះបងប្អូនអតីតយុទ្ធជន និងបងប្អូនវីរអ្នកស្នេហាជាតិយើង ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជានកម្ពុជាយើងនៅគ្រប់ដំណាក់កាល។ ក្នុងឱកាសជាប្រវត្តិសាស្រ្តនេះ ខ្ញុំសូមលម្អោនកាយគោរពចំពោះវិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជន ដែល បានធ្វើពលីកម្ម ដើម្បីបុព្វហេតុរំដោះជាតិ រំដោះអាយុជីវិត រំដោះសិទ្ធិសេរីភាព ការពារជាតិមាតុភូមិ ជាទី សេ្នហារបស់យើង និងសូមផ្ដាំផ្ញើការសាកសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់លំដាប់ ថ្នាក់ ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមក្នុងបុព្វហេតុជាតិមាតុភូមិនៅទូទាំងប្រទេស និងកំ ពុងបេសកកម្មថែរក្សាសន្ដិភាព ក្នុងគោលដៅមនុស្សធម៌ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ រហូតចប់] សំដែងនូវទុក្ខក្រៀមក្រំក្នុងការបាត់បង់ឯកឧត្តម មាស ក្រូច និងទាហាន ៤ នាក់ នៅអាហ្វ្រិកកណ្ដាល ជាមួយនឹងការរីកររាយរបស់យើងនៅថ្ងៃនេះ…