សម្ដេចតេជោ ហ៊ុន សែន ស្នើស្ថាប័នរដ្ឋ-ឯកជនចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យបានសកម្ម ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ

FN ៖ ក្នុងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ស្ថាប័នរដ្ឋ វិស័យឯកជន សហគមន៍ទេសចរណ៍ ប្រជាពលរដ្ឋមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ ត្រូវចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឲ្យបានសកម្ម និងខ្លាំងក្លាបន្ថែមទៀត ដើម្បីរួមចំណែកជំរុញចលនាទេសចរណ៍ក្នុងស្រុក ក៏ដូចជាខិតខំទាក់ទាញទេសចរអន្តរជាតិឲ្យបានច្រើនថែមទៀតដែរ។ ទិវាទេសចរណ៍ពិភពលោក នៅឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «និរន្តរភាពទេសចរណ៍ ជាយន្តការសម្រាប់ការអភិវឌ្ឍ» លើទឹកដីខេត្តកែប ដែលរៀបចំដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលខេត្តកែប អមជាមួយនឹង​ «ឆ្នាំអន្តរជាតិ ២០១៧ នៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព (2017 International Year of Sustainable Tourism for Development)»។ ក្នុងសារលិខិតខាងលើ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៧ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅព្រឹកថ្ងៃពុធនេះ

FN ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅលើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ខាងក្រោមនេះ​ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែសុខសន្តិភាពរបស់ប្រទេសជាតិ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ កម្មករ កម្មការិនី បានជួបជុំ និងលេងកម្សាន្តជាមួយ ក្រុមគ្រួសារយ៉ាងសប្បាយរីករាយនៅក្នុងពេលបុណ្យភ្ជុំបិណ្ឌ ដែលទើបបញ្ចប់ទៅនាពេលថ្មីៗនេះ។ * សម្តេចតេជោ ហ៊ុន សែន បន្តថា តាមរយៈនយោបាយកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវថ្នល់ជាដើមនោះ បានធ្វើឲ្យការធ្វើដំណើររបស់ ប្រជាពលរដ្ឋកាន់តែងាយស្រួល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាដែលនាំឲ្យប្រជាពលរដ្ឋបានលេងកម្សាន្តសប្បាយក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ដោយសារតែកត្តាសុខ សន្តិភាព ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកាន់តែងាយស្រួល និងតភ្ជាប់កាន់តែច្រើន ចំនួនយានយន្តកាន់តែច្រើន និងមួយវិញទៀត ដោយសារតែប្រជាពលរដ្ឋមានលុយមានកាក់។ *…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ចាក់អង្រែលើ

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានធ្វើពិធីជួបជុំសាជាថ្មីម្ដងទៀត ជាមួយកម្មករ/ការិនីរបស់យើង នៅតំបន់ចាក់អង្រែ ប៉ុន្តែដោយសារនៅទីនោះ មិនមានទីធ្លាទូលាយសម្រាប់ជួបជុំ យើងក៏ប្រើប្រាស់ នូវ មហាវិថីលេខ ៦០ ម៉ែត្រនេះ ដើម្បីធ្វើពិធីជួបជុំជាមួយនឹងកម្មករចំនួនជាង ១៣.០០០ នាក់​។ ភ្ជុំបិណ្ឌប្រព្រឹត្តដោយសន្តិភាព សុវត្ថិភាព ថ្ងៃនេះ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាពិតជាទទួលបាននូវការរីករាយបន្ទាប់ពីភ្ជុំបិណ្ឌ។ ហើយភ្ជុំបិណ្ឌឆ្នាំនេះ ក៏បានប្រព្រឹត្តទៅក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្ដិភាព សុវត្ថិភាពទាំងស្រុង។ អ្វីដែលជន បរ ទេសមួយរូបបានប្រកាសប្រាប់ទៅជនជាតិរបស់ខ្លួនថា អោយមានការប្រុងប្រយ័ត្នអំពីសន្ដិសុខរបស់កម្ពុជា មិនត្រូវបានកើតទេ។ ផ្ទុយទៅវិញ សង្រ្គាមនុយក្លេអ៊ែរ រវាងកូរ៉េខាងជើង ជាមួយនឹងសហរដ្ឋអាមេរិក វាស្ទើរតែជិតដល់ទីកន្លែងរបស់វាទៅហើយ បើយោងទៅលើ អ្វីដែលជាភាពតានតឹង(រវាងប្រទេសទាំងពីរ) ប៉ុន្តែសម្រាប់កម្ពុជា មិនដូច្នេះទេ ប្រជាជនកម្ពុជាមិន ចាញ់ បោកជនណាទាំងអស់ ក្រៅតែពីការជឿជាក់លើខ្លួនឯង។ សមត្ថភាពផ្ទាល់របស់ប្រជាជនកម្ពុជា ទៅលើ ការការពារសន្ដិសុខជាតិ ទៅលើការការពារនូវសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ពិតជា មានពិតប្រាកដ។…