Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវលេខ ៥៦ ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានប្រវែង ១២៤ គីឡូម៉ែត្រ ហើយដែលមានខ្នែងមួយចូលទៅបន្ទាយឆ្មារផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជានៅចងចាំថា កាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១២ ខ្ញុំព្រះករុណាខ្ញុំ បានមកបើកការដ្ឋានស្ថាបនាផ្លូវនេះ ហើយកាលពីពេលនោះ យើងធ្វើនៅឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅក្នុងទីតាំងកងវរៈសេនាតូច នៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។ ថ្ងៃនេះ យើងបានយកស្រុកមួយទៀត គឺនៅក្នុងស្រុកថ្មពួក ចេះតែច្រឡំថាស្រុកបន្ទាយឆ្មារ ព្រោះធ្លាប់ទៅចែកបណ្ណកម្មសិទ្ធិដីធ្លីនៅទីនោះ។ ទីនេះ គឺជាវិទ្យាល័យមួយ ហើយក្នុងនោះក៏មានអគារសិក្សារបស់ខ្ញុំព្រះករុណាខ្ញុំមួយចំនួន រាប់ទាំងអគារពីរជាន់មួយនៅទីនេះផងដែរ។ សមិទ្ធផលថ្មី លើដីចាស់ ដែលមានសង្គ្រាមហែកហួរ ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណចំពោះប្រជាពលរដ្ឋ និងបងប្អូនជនរួមជាតិ ដែលបានទទួលបដិសណ្ឋារកិច្ចដ៏រាក់ទាក់។ អម្បាញ់មិញ ខ្ញុំព្រះករុណាខ្ញុំ បានដើរខាងនេះ តែមិនបានដើរខាងនោះ … ទៅកន្លែងណាមិនសំខាន់ទេ សំខាន់គឺយើងបានជួបជុំគ្នា ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលមួយជាប្រវត្តិសាស្រ្ត គឺជាសមិទ្ធផលថ្មីលើទឹកដីចាស់ លើទឹកដីដែលមានសង្គ្រាមហែកហួរ…
ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គជា ទីសក្ការៈ! លោកជំទាវ ប៊ូ ជិនហ្គោ (Bu Jian Guo) អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រ កម្ពុជា លោក Rui Feng ប្រធានក្រុមហ៊ុន Rui Feng Cambodia International ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ជាដំបូងនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល សូមប្រគេនពរចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ ក្នុង ឱកាសចូលឆ្នាំថ្មី ទើបកន្លងទៅផុតនេះ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ សូមនាំមកសេរីសួស្តី និងពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ…
សង្រ្កាន្ត គឺជាកម្មវិធីរបស់យើងទាំងអស់គ្នា តាំងពីពេលទទួលទេវតានៅវេលាម៉ោង ៨ យប់មិញនេះ រហូតមកដល់ពេលនេះ មានរយៈពេល ១២ ម៉ោង ១៥ នាទី រួចមកហើយ។ សង្ឃឹមថា ព្រះនាង មណ្ឌាទេវី នឹងបីបាច់យើងទាំងអស់គ្នានៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងទេវតាថ្មី ដែលផ្លាស់វេនក្នុងមួយឆ្នាំម្ដង យើងក៏មិនភ្លេចនឹកទៅដល់ទេវតាដែលថែទាំជាអចិន្ត្រៃយ៍ចំពោះយើង នោះគឺភូមិទេវតា រុក្ខទេវតា អាកាសទេវតា ទេវតាដែលថែរក្សាប្រាង្គប្រាសាទអង្គរ ទេវតាថែរក្សាព្រះស្វេតច្ឆត្រ ដែលនឹងតាមជួយបីបាច់ថែរក្សាយើងទាំងអស់គ្នាជាបន្តទៀត រួមជាមួយនឹងទេវតាឆ្នាំថ្មី។ សង្ឃឹមថា អាកាសទេវតាឆ្នាំនេះ នឹងកាត់បន្ថយនូវកំដៅមួយចំនួន ដើម្បីបង្កបរិយាកាសសប្បាយរីករាយទៅដល់ប្រជាជនកម្ពុជា ដែលកំពុងសិ្ថតនៅក្រោមរលកកំដៅដ៏ក្ដៅ រួមជាមួយនឹងបណ្ដាប្រទេសជិតខាង …។ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ដែលបានចូលមកដល់ជាង ១២ ម៉ោងនេះ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំព្រះករុណាខ្ញុំ និងភរិយា ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងពីទីនេះ ជូនពរ ថ្វាយព្រះពរជូនព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះវររាជមាតាជាតិខ្មែរ ប្រគេនពរចំពោះសម្ដេចសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិក្នុង និងក្រៅប្រទេស…