Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សាថ្មី ដល់ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល, ខេត្ត ត្បូងឃ្មុំ, ថ្ងៃទី ១៤ កញ្ញា ២០១៦ នៅព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៦ ពេលធ្វើដំណើរមកកាន់ខេត្តមណ្ឌលគីរី និងរតនគីរី ដើម្បីជួប សំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងដើម្បីពិនិត្យមើលសមិទ្ធផល និងតម្រូវ ការផ្សេងៗ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្ស នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល ស្ថិតក្នុងភូមិក្តុល ផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ដោះស្រាយតម្រូវការ និងការខ្វះខាតអគារសម្រាប់ក្មួយៗ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ…
“… រយៈពេលកន្លងទៅនេះ តម្លៃស្រូវ និងកសិផលរបស់ប្រជាពលរដ្ឋ មិនថាតែនៅកម្ពុជាទេ គឺនៅប្រទេសដទៃក៏មានការធ្លាក់ចុះផងដែរ។ ជាពិសេស មួយរយៈចុងក្រោយនេះ គឺតម្លៃស្រូវនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង។ ខ្ញុំបានពិនិត្យយ៉ាងយកចិត្តទុកដាក់ ចំពោះកង្វល់របស់ប្រជាពលរដ្ឋ។ កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានបញ្ជាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំការប្រជុំ រកដំ ណោះស្រាយលើបញ្ហានេះ។ នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានរកឃើញនូវវិធានការចាំបាច់មួយចំនួន ដើម្បីដាក់ចេញជួយអន្តរា គមន៍ លើកតម្លៃស្រូវរបស់កសិករ ក្នុងនោះរួមទាំងការបញ្ចេញថវិកាយ៉ាងតិច ២០ លានដុល្លារ ដើម្បីរួមជាមួយទុននៃផ្នែកផ្សេងទៀតដើម្បីគាំទ្រលើតម្លៃស្រូវ។ នៅពេលបន្តិចទៀតនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញសេចក្តីថ្លែងការណ៍លើដំណោះស្រាយតម្លៃស្រូវ ដើម្បីជួយសម្រួលជូនបងប្អូនប្រជាកសិករនៅទូទាំងប្រទេស។ ទន្ទឹមនឹងវិធានការជាបន្ទាន់នេះ គឺនឹងមានវិធានការរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីគាំទ្រដល់វិស័យកសិកម្មកម្ពុជាផងដែរ។ សូមបងប្អូនប្រជាកសិករជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕
ជាមួយការធ្វើដំណើរទៅខេត្តមណ្ឌលគិរី ដែលចាប់ផ្ដើមចេញពីភ្នំពេញកាត់ខេត្តកណ្តាល តាមផ្លូវលេខ ៦អា ឆ្លងកាត់ខេត្តព្រៃវែង ផ្លូវលេខ ៧ កាត់ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ផ្លូវលេខ ៧៦ តភ្ជាប់ពីផ្លូវលេខ ៧ ទៅទីរួមខេត្តមណ្ឌលគិរី (ហើយ)កាន់តែសប្បាយសំរាប់ខ្ញុំ គឺបានតភ្ជាប់ផ្លូវជូនប្រជាជនពីមណ្ឌលគីរី មក រតនគីរី បន្តមកស្ទឹងត្រែង និងតភ្ជាប់មកខេត្តព្រះវិហារ និងខេត្តកំពង់ធំវិញ។ ជាសរុបលើកនេះ ខ្ញុំបានធ្វើដំណើរលើចម្ងាយផ្លូវប្រមាណជា ១.២៥០ គីឡូម៉ែត្រ ដែលជាផ្លូវកសាងឡើងក្រោម នយោបាយកសាងហេដ្ឋាសម្ព័ន្ធផ្លូវ/ស្ពាន ដើម្បីការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងការលំបាករបស់ប្រជាជន។ សន្តិភាពដែលចេញពីនយោបាយឈ្នះឈ្នះ បានផ្តល់ឱកាសអោយជាតិ និងប្រជាជនអភិវឌ្ឍគ្រប់ទីកន្លែង។ ចម្ងាយផ្លូវជាង ១.២៥០ គីឡូម៉ែត្រ ដែលខ្ញុំ និងសហការីធ្វើដំណើរ មានស្ទើរ ៤ ភាគ ៥ នៃតំបន់ដែលជាសមរភូមិប្រយុទ្ធពីអតីតកាល។ តែពេលនេះ តំបន់ទាំងនោះ បាននិងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍ហើយ។ សុំទោសចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋដែលរង់ចាំទទួល តែមិនអាចជួបបាន ដោយសារពេលវេលាមិនអនុគ្រោះ៕