Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្ដម លី ប៉ាវតុង (Li Baodong) អគ្គលេខាធិការ នៃវេទិកាបូអាវសម្រាប់អាស៊ី ឯកឧត្តម ប្រមុខរដ្ឋ និងរដ្ឋាភិបាល ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី! ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដែលបានថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី ក្រោមមូលបទ «អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ ជាមួយនឹងវត្តមានជាង ២០ ឆ្នាំកន្លងមកនេះ វេទិកាបូអាវសម្រាប់អាស៊ី ត្រូវបានទទួលស្គាល់ថាជាវេទិកាប្រកបដោយឥទ្ធិពលមួយ សម្រាប់ការរៀបចំរបៀបវារៈថ្នាក់តំបន់ និងសកលលោក ដោយបានពាំនាំនូវសំឡេង និងបញ្ញាញាណរបស់អាស៊ី នៅក្នុងការដោះស្រាយបញ្ហាប្រឈមដ៏លំបាកនានា នៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងពិភពលោកមួយដែលមានសន្តិភាព និងឈានទៅរកភាពកាន់តែប្រសើរ សម្រាប់ទាំងអស់គ្នា។ ជាបឋម ខ្ញុំសូមអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាការបញ្ចប់ប្រកបដោយជោគជ័យនៃ «មហាសន្និបាតទាំងពីរ» ពោលគឺ សម័យប្រជុំពេញអង្គប្រចាំឆ្នាំនៃសភាជាតិប្រជាជន និងសន្និសីទប្រឹក្សាយោបល់នយោបាយប្រជាជនចិន ដែលបានកំណត់វិធានការសំខាន់ៗ ដើម្បីជំរុញទំនើបកម្មរបស់ចិន ផ្អែកលើបរិបទ និងចរិតលក្ខណៈរបស់ចិន។ ការសង្កត់ធ្ងន់លើនវានុវត្តន៍បច្ចេកវិទ្យា…
[ពី ផេច សម្តេចតេជោ] រឿងគួរឱ្យអស់សំណើចមួយ ! ថ្ងៃមុនខ្ញុំបានមើលនូវបទសម្ភាសមួយដែលមានទាំងបណ្ឌិត សេង សារី ចូលរួមផង។ បុរសម្នាក់ដែលតាំងខ្លួនជាអ្នកចេះជាងគេ ដែលខ្ញុំធ្លាប់ប្រើក្បាលឱ្យជួយកែរដ្ឋធម្មនុញ្ញពី ២/៣ មក ៥០បូក១ នៅឆ្នាំ ២០០៦ បាននិយាយថា ហ៊ុន ម៉ាណែត អត់ចេះអីទេ អ្វីៗឪពុកនៅបញ្ជាដឹកនាំទាំងអស់ ប៉ុន្តែជីវិតមនុស្សគ្មានអ្វីអមតៈទេ អត់ពី ហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត និងចប់ដែរ ឯឱកាសរបស់អ្នកប្រឆាំងក៏មកដល់ដែរ Sic!(សង្ខេបចំណុចដែលគេចង់និយាយ)។ ខ្ញុំមិនចង់ឆ្លើយតបជាមួយសមត្ថភាព ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនោះទេ ព្រោះប្រជាជនកម្ពុជាបានស្គាល់រួចមកហើយ តែខ្ញុំចង់សួរទៅជនដែលតែងនិយាយ ជាន់កែងខ្លួនឯងនេះនៅសំនួរពីរដូចខាងក្រោម៖ ១. អំណាច ហ៊ុន ម៉ាណែត ផ្អែកលើអំណាចរបស់ ហ៊ុន សែន បើ ហ៊ុន សែន ស្លាប់ ហ៊ុន ម៉ាណែត នឹងចប់។ សំនួរសួរថា ចុះបើ ហ៊ុន…
សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ គណៈចាងហ្វាងជាន់ខ្ពស់សាសនិកឥស្លាម ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្ដាគណបក្សនយោបាយក្នុងសម្ព័ន្ធភាព និងក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ សមាជិក សមាជិកា នៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិទាំងអស់ជាទីស្នេហា! ថ្ងៃ ៧ ខែមករា ឆ្នាំ ២០២៤ នេះ ជាថ្ងៃគម្រប់ខួប ៤៥ ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។ ជ័យជម្នះ ៧មករា បានដណ្ដើមមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកប្រកបដោយជោគជ័យ…