Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានវិលត្រឡប់មកសាជាថ្មីម្តងទៀត ដើម្បីផ្តល់សញ្ញាបត្រ សម្រាប់សិស្ស ថ្នាក់វិជ្ជាជីវៈ និងនិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស។ នេះជាលើកទី ១៣ ហើយ ដែលខ្ញុំបានមកចូលរួមជាមួយសាកលវិទ្យាល័យ ដូចជាអង្គការមួយនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលបានចាប់ផ្តើមពីអង្គការក្រៅរដ្ឋាភិបាលមួយ ហើយក្លាយខ្លួនទៅជាសាកលវិទ្យាល័យ ដែលមានការបណ្តុះបណ្តាលធនធានមនុស្ស។ គិតមកដល់ពេលនេះ មានសិស្សថ្នាក់វិជ្ជាជីវៈ និស្សិតថ្នាក់បរិញ្ញាបត្ររង និស្សិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជាង ៣ ម៉ឺន ៣ ពាន់នាក់ ដែលបានទទួលការបណ្តុះបណ្តាលចេញពីទីនេះ។ ពិតណាស់ថា ការរីកចម្រើនជាបន្តបន្ទាប់នេះ វាស្របជាមួយនឹងដំណើររីកចម្រើនរបស់ប្រទេសជាតិរបស់យើង បន្ទាប់ពីប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់យើង។ មានគោលនយោបាយត្រឹមត្រូវ បន្ថែមការគ្រប់គ្រងហ្មត់ចត់ ទើបដំណើរការសាលាទៅមុខ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអរគុណ កោតសរសើរ ជាមួយការខិតខំរបស់គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ ដែលបានចូលរួមចំណែកធ្វើឲ្យមានការវិវត្តបែបនេះ។ ប្រសិនបើ ទោះបីជាមានគោលនយោបាយត្រឹមត្រួវយ៉ាងណាក៏ដោយ ប៉ុន្តែ បើគ្មានការខិតខំគ្រប់គ្រងដោយហ្មត់ចត់នោះទេ គឺមិនអាចឈានទៅមុខបានទេ។ ជាក់ស្តែង គឺមានសាកលវិទ្យាល័យ ឬវិទ្យាស្ថានមួយចំនួន បានបិទទ្វាររួចទៅហើយ…
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវលេខ ៥៦ ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានប្រវែង ១២៤ គីឡូម៉ែត្រ ហើយដែលមានខ្នែងមួយចូលទៅបន្ទាយឆ្មារផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជានៅចងចាំថា កាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១២ ខ្ញុំព្រះករុណាខ្ញុំ បានមកបើកការដ្ឋានស្ថាបនាផ្លូវនេះ ហើយកាលពីពេលនោះ យើងធ្វើនៅឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅក្នុងទីតាំងកងវរៈសេនាតូច នៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។ ថ្ងៃនេះ យើងបានយកស្រុកមួយទៀត គឺនៅក្នុងស្រុកថ្មពួក ចេះតែច្រឡំថាស្រុកបន្ទាយឆ្មារ ព្រោះធ្លាប់ទៅចែកបណ្ណកម្មសិទ្ធិដីធ្លីនៅទីនោះ។ ទីនេះ គឺជាវិទ្យាល័យមួយ ហើយក្នុងនោះក៏មានអគារសិក្សារបស់ខ្ញុំព្រះករុណាខ្ញុំមួយចំនួន រាប់ទាំងអគារពីរជាន់មួយនៅទីនេះផងដែរ។ សមិទ្ធផលថ្មី លើដីចាស់ ដែលមានសង្គ្រាមហែកហួរ ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណចំពោះប្រជាពលរដ្ឋ និងបងប្អូនជនរួមជាតិ ដែលបានទទួលបដិសណ្ឋារកិច្ចដ៏រាក់ទាក់។ អម្បាញ់មិញ ខ្ញុំព្រះករុណាខ្ញុំ បានដើរខាងនេះ តែមិនបានដើរខាងនោះ … ទៅកន្លែងណាមិនសំខាន់ទេ សំខាន់គឺយើងបានជួបជុំគ្នា ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលមួយជាប្រវត្តិសាស្រ្ត គឺជាសមិទ្ធផលថ្មីលើទឹកដីចាស់ លើទឹកដីដែលមានសង្គ្រាមហែកហួរ…
ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គជា ទីសក្ការៈ! លោកជំទាវ ប៊ូ ជិនហ្គោ (Bu Jian Guo) អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រ កម្ពុជា លោក Rui Feng ប្រធានក្រុមហ៊ុន Rui Feng Cambodia International ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ជាដំបូងនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល សូមប្រគេនពរចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ ក្នុង ឱកាសចូលឆ្នាំថ្មី ទើបកន្លងទៅផុតនេះ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ សូមនាំមកសេរីសួស្តី និងពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ…