Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
អបអរសាទរ ឯកឧត្តម ដូណាល់ ត្រាំម៍ (Donald Trump) ដែលបានទទួលជោគជ័យសំរាប់ការបោះឆ្នោតជាប្រធានាធិបតីអាមេរិក។ ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំបង្ហាញនូវការគាំទ្ររបស់ខ្ញុំ ចំពោះ ឯកឧត្តម មានមនុស្សមួយចំនួនបានចេញមកវាយប្រហារខ្ញុំ រហូតចោទ ឯកឧត្តម ថាជាមនុស្សផ្តាច់ការទើបមានមនុស្សដូចខ្ញុំទៅគាំទ្រ។ ពេលនេះអ្វីៗច្បាស់ហើយ គឺប្រជាជនអាមេរិកត្រូវការឯកឧត្តមដឹកនាំ ហើយការគាំទ្ររបស់ខ្ញុំក៏មិនខុសដែរ៕
ថ្ងៃនេះ ខ្ញុំរីករាយដោយសារតែបានមកចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដើម្បីចែកនូវសញ្ញាបត្រសម្រាប់និស្សិតជ័យលាភី នៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសចំនួន ៣.៨២៩ នាក់។ យើងក៏សង្កេតឃើញផងដែរថា (វេទិកា)ធ្លាប់តែបែរមុខនៅទៅខាងជើង ឥឡូវយើងក៏បែរ មកខាងត្បូងវិញម្ដង ប្រហែលជាក្រសួងគិតថា មិនចាំបាច់ធ្វើអោយដូចខាងសាលានានានោះទេ គឺទៅខាង ត្បូងម្ដង អាហ្នឹងទីមួយ។ ទីពីរ អ្នករៀបចំចាត់តាំងកម្មវិធីអម្បាញ់មិញ កុំភ្លេច បើចង់ទៅរក(អាចារ្យ)ការអី រកគាត់តែម្ដង គាត់ជាអាចារ្យការ។ (គាត់ជា)អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។ ហើយថ្ងៃនេះ គាត់គឺជាអ្នកចាត់តាំងកម្មវិធីនៅទីនេះ។ គ្រាន់តែប្រាប់អោយដឹងថាខ្យល់ធ្លាក់ពីជើងហើយ ចេញវស្សា ហើយ ដូច្នេះ បើត្រូវការរកអាចារ្យការ ឬខ្វះអាចារ្យការ គឺរកអាចារ្យ ភឿង ហ្នឹងតែម្ដង …។ វឌ្ឍនភាពនៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស យើងពិតជាមានដំណើរការឆ្ពោះទៅរកការអភិវឌ្ឍមួយ តាមរយៈនៃការបណ្ដុះបណ្ដាលគ្រប់ផ្នែក។ ដែលក្នុងនោះ អម្បាញ់មិញ ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានធ្វើរបាយការណ៍ជូនចំពោះអង្គពិធីរួចហើយ ទាក់ទងទៅនឹងរឌ្ឍនភាពនៃវិទ្យាស្ថាននេះ។ ប៉ុន្តែខ្ញុំក៏គួរតែនិយាយអំពីបញ្ហាវិទ្យាស្ថាននេះបន្ដិច ទាក់ទងនឹងវិស័យបច្ចេកទេស។ ប្រហែលជាឯកឧត្តម លោកជំទាវ អស់លោក…
ជាថ្មីម្តងទៀត ខ្ញុំនិងភរិយា មានការរីករាយដែលបានមកចូលរួមបិទការប្រកួតកីឡាជាតិលើកទី ១ បន្ទាប់ ពីបានមកចូលរួមបើកកាលពីថ្ងៃទី ២៨ ខែ តុលា កន្លងទៅ។ ក្នុងឱកាសនេះ ខ្ញុំ និងភរិយា សូមកោតសសើរចំពោះកិច្ចសហការ ការខិតខំប្រឹងប្រែងទំាងអស់ ក្នុងរយៈពេលកន្លងមក ពីការរៀបចំការប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ ធ្វើឲ្យគោលបំណង និងគោលដៅនៃការរៀបចំការប្រកួតកីឡាជាតិសម្រេចបានផ្លែផ្កាយ៉ាងត្រចះត្រចង់។ មិនថាចាញ់ ឬឈ្នះ ត្រូវបន្តហ្វឹកហាត់បន្ថែម តាមរយៈរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មការអូឡាំពិកកម្ពុជា ក៏បានបង្ហាញឲ្យឃើញអំពីការខិតខំយកចិត្តទុកដាក់ ទៅលើការរៀបចំប្រកួតលើកទី ១ របស់យើងនេះ។ នៅក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះកីឡាករ/ការិនីទំាងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតនាពេលកន្លងទៅ។ ខ្ញុំសង្ឃឹមថា កីឡាករ កីឡាការិនីរបស់យើងទំាងអស់ ទោះបីអ្នកឈ្នះ ឬអ្នកចាញ់ ក៏មិនមែនជាទីបញ្ចប់ នៃអាជីពជាអ្នកកីឡារបស់យើងនោះទេ។ សង្ឃឹមថា អ្នកឈ្នះនឹងបន្តហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពឈានទៅរកជ័យជំនះបន្ថែមទៀតក្នុងកម្រិតថ្នាក់ជាតិក្តី តំបន់ក្តី និងអន្តរជាតិក្តី។ សម្រាប់អ្នកដែលមិនទាន់ឈ្នះ សង្ឃឹមថានឹងបន្តខិតខំថែមទៀត ដើម្បីឈានទៅរកជ័យជំនះនៅពេលក្រោយៗទៀត។…