Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម វង្ស៊ី វិសុទ្ធ, លោកជំទាវ ឱ វណ្ណឌីន ឯកឧត្តម អ៊ិត សារ៉ាត់, ឯកឧត្តម ឃួង ស្រេង ដំណើរការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហម គឺប្រព្រឹត្តទៅបានយ៉ាងល្អ ដែលធ្វើឲ្យចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងក្របខណ្ឌទូទាំងប្រទេស កើនឡើងដល់ជាង ១.៥០០.០០០ នាក់ ដែលត្រូវជាជាង ១៥% នៃចំនួនប្រជាជនដែលត្រូវចាក់។ សម្រាប់នៅក្នុងតំបន់ក្រហម កន្លងទៅគណៈកម្មការចំពោះកិច្ច បានបញ្ជូនវ៉ាក់សាំងចំនួន ៩០ ម៉ឺនដូសទៅ(ក្រុមគ្រូពេទ្យនៃ)កម្លាំងប្រដាប់អាវុធដែលបានចូលទៅចាក់នៅក្នុងតំបន់ក្រហម។ ប៉ុន្តែ ចំនួនប្រជាពលរដ្ឋតួលេខជាក់ស្តែងនៅទីនោះ គឺមានរហូតទៅដល់ជាង ៥២ ម៉ឺននាក់ នេះបើយោងទៅតាមតួលេខដែលខ្ញុំបានទទួល ហើយដែលយើងបានដឹងទាំងអស់គ្នា។ ក៏ប៉ុន្តែ យើងមានវ៉ាក់សាំងត្រឹមតែ ៩០ ម៉ឺនដូសតែប៉ុណ្ណោះ។ ខ្ញុំសូមបញ្ជាក់ថា នៅក្នុងតំបន់ក្រហមនេះ ដរាបណាមិនទាន់ចាក់អស់ប្រជាជន គឺយើងមិនដើរចេញចោលប្រជាជនណាម្នាក់នោះទេ។ ចំនួន ៩០ ម៉ឺនដូសដែលបញ្ជូនចូលទៅនេះ គឺបានប្រជាជនត្រឹមតែជាង ៤០ ម៉ឺននាក់ ប្រសិនបើមានការខូចខាតមួយចំនួន។ តាមធម្មតាតែងតែមានការខូចខាត នោះហើយដែលយើងគិតថាវាអាចបាន ៤៤ ម៉ឺននាក់ទៅចុះ។…
តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? ប្រសិនជាគាត់ចាក់មែននាប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួររបស់ចិនចេញផ្សាយ។ តើបងប្អូនជាពិសេសយុវជនកម្ពុជា យល់យ៉ាងណាដែរ នៅពេលកីឡាករលំដាប់ពិភពលោក Messi និង Neymar ចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន? និងតើហេតុអ្វីកីឡាករទាំងពីររូបជ្រើសរើសយកវ៉ាក់សាំងចិនជំនួសឱ្យការចាក់វ៉ាក់សាំងពីប្រទេសផ្សេងទៀត? កាលពីមុនពួកបំផ្លាញជាតិមួយចំនួនបាននិយាយថា វ៉ាក់សាំងរបស់ចិន «ចាក់សម្លាប់មនុស្ស» នៅពេលដែលខ្លួនខ្ញុំផ្ទាល់បានសម្រេចជ្រើសរើសយកវ៉ាក់សាំងរបស់ចិន Sinopharm និង Sinovac មកចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ដើម្បីការពារអាយុជីវិតពីជំងឺដ៏កាចសាហាវកូវីដ១៩។ ពេលនេះយើងអាចចោទជាសំនួរថា បើខ្ញុំមិនរឹងក្បាលស្វែងរកវ៉ាក់សាំងពីចិនដែលជាមិត្តដែកថែបរបស់កម្ពុជា និងប្រសិនគ្មានការជួយឧបត្ថម្ភពីមិត្តចិនលើការផ្គត់ផ្គត់វ៉ាក់សាំង តើយើងមានវ៉ាក់សាំងមកពីណាចាក់ជូនប្រជាជនយើង? ខ្ញុំបាននិយាយមិនតិចជាង ៣ ដងថា «សូមកុំបារម្ភថា វ៉ាក់សាំងមកពីប្រទេសណា តែត្រូវបារម្ភពីការអត់វ៉ាក់សាំងចាក់»។ ពាក្យនេះត្រឹមត្រូវណាស់សម្រាប់ប្រទេសជាច្រើននៅលើពិភពលោក។ ករណី Messi និង Neymar ខុសពីប្រទេសនានាត្រង់ថា គាត់មានជម្រើសច្រើនគាត់ចាក់វ៉ាក់សាំងពីប្រទេសណាក៏បាន ហេតុអ្វីគាត់ជ្រេីសយកវ៉ាក់សាំងរបស់ចិនសម្រាប់ចាក់ទៅវិញ?។ ម្នាលអ្នកនយោបាយប្រឆាំងស្ទើរភ្លើងទាំងឡាយ គួរខិតខំរៀនសូត្រឱ្យបានប្រសើរជាងនេះ៕
គោលការណ៍គឺយើងយកវ៉ាក់សាំងមកស្រោច គ្រាន់(តែ)ថា វ៉ាក់សាំងរបស់យើង មកដល់មុនមកដល់ក្រោយ (រួម)នឹងវ៉ាក់សាំងមានក្នុងដៃ។ ខ្ញុំឯកភាពជាមួយនឹងការដែលយើងប្រមូលផ្តុំ(វ៉ាក់សាំង) ដែលមានក្នុងដៃស្រាប់ ដាក់ចូលទៅក្នុងតំបន់ដែលមានកងទ័ពធ្វើសកម្មភាពហ្នឹងតែម្តង។ បន្តិចទៀតខ្ញុំនឹង voice សម្លេងទាំងអស់ហ្នឹងទៅឲ្យ លោកជំទាវ ឱ វណ្ណឌីន ហើយទូរស័ព្ទប្រាប់គាត់។ ស្អែកនឹងវ៉ាក់សាំង(របស់)យើងមកដល់ថែមទៀត។ អញ្ចឹងទេ យើងបុកផ្តាច់ចំនួនប្រជាជនកម្មករស្អីៗនៅក្នុងហ្នឹង។ យើងមានប្រហែលជាមួយលាន(ដូស)ជាង។ អញ្ចឹង យើងចាក់បានប្រហែលជា ៥០ ម៉ឺននាក់។ (វ៉ាក់សាំង)វានឹងមកដល់ថ្មីថែមទៀត។ យើងត្រូវការចាក់។ តាមការប៉ាន់ស្មាន ភ្នំពេញ និងខេត្តកណ្តាលគឺ(មានប្រជាពលរដ្ឋ)ចំនួន ៣ លាននាក់។ បើ ៣ លាននាក់ យើងត្រូវការ ៦ លានដូស។ អញ្ចឹង កម្លាំងកងទ័ពត្រូវតែប្រមូលផ្តុំមក។ ខ្ញុំឯកភាព។ បន្តិចទៀតខ្ញុំប្រាប់ទៅលោកជំទាវ ឱ វណ្ណឌីន ឲ្យផ្តល់(ការចាក់វ៉ាក់សាំងដល់) ៤ ខណ្ឌហ្នឹង ហើយឲ្យកងទ័ពចូលធ្វើ។ កងទ័ពចូលធ្វើតែម្តង។ ចៀសវាងកុំឲ្យប្រជាជនចេញពីតំបន់ក្រហមមកចាក់ខាងក្រៅ (ក្រុមពេទ្យកងទ័ព)ចូលទៅរកទីតាំងក្នុងហ្នឹង … គឺថាទទួលយកភារកិច្ចពីគណៈកម្មការចំពោះកិច្ច ហើយកងទ័ពអនុវត្តតែម្តងទៅ។ ទទួលយកវ៉ាក់សាំងចាក់ជូនប្រជាជនក្នុងតំបន់ហ្នឹង ហើយពេលទទួលវ៉ាក់សាំងកុំខ្វល់ថាប្រជាជនមកពីត្រង់ណាអីត្រង់ណា ឲ្យតែមកយល់ព្រមចាក់គឺចាក់ឲ្យតែម្តង…