Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា មុននឹងចាប់ផ្តើម ខ្ញុំសុំក្រឡេកមើលមុខអ្នកទាំងអស់គ្នា ថាតើអ្នកណាខ្លះងងុយដេក អ្នកណាខ្លះមិនងងុយដេក? ដោយសារយប់មិញនេះ មានកម្មវិធីច្រើនណាស់ សម្រាប់ក្នុងប្រទេសរបស់យើង។ ការប្រកួតបាល់ ទាត់នៅអឺរ៉ុប មានដល់ទៅ ៣ ប្រកួតឯណោះ។ បន្ថែមពីលើនោះ មានកម្មវិធីមួយពិសេសនៅក្នុងស្រុក The Voice ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មិនថាតែយុវជនទេដែលចូលចិត្ត យុវចាស់ក៏ចូលចិត្ត ហើយដោយសារភ័ព្វសំណាង ខ្ញុំមានទូរទស្សន៍ច្រើននៅក្នុងបន្ទប់របស់ខ្ញុំ អញ្ចឹង ខ្ញុំអាចមើល The Voice ផង និងអាចមើលបាល់ទាត់ផង។ ប៉ុន្តែ ការប្រកួតចុងក្រោយ ទ្រាំមិនបានក៏លក់បាត់ទៅ ដល់ទៅភ្ញាក់ឡើង បើកមើលទូរទស្សន៍មួយភ្លែតទៅ ឃើញអាឡឺម៉ង់ទាត់ចូលមួយហើយ ក៏ដេកលក់ទៅទៀតទៅ។ ព្រលឹមឡើង បើក Internet មើលវេបសាយរបស់ Euro ក៏ឃើញថា ២-០ ទៅហើយ។ អញ្ចឹងទេ បានសេចក្តីថា មកដល់ម៉ោងនេះ ខ្ញុំកំពុងចាញ់គេ ៣ ប្រកួតទៅហើយ។ មិនមែនភ្នាល់ដាក់លុយអីនោះទេ គ្រាន់តែថា…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ, ឯកឧត្តម Luo Zhijun លេខាបក្សកុំម្មុយនីស្តចិនប្រចាំខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន, លោកជំទាវ ប៊ូ ជៀនហ្គួ អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក ហ្ស៊ូ ហៃជាំង នាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ពិសេសបងប្អូន កម្មករ កម្មការិនី ដែលបានចូលរួម ក្នុងពិធីនេះ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានវិលត្រឡប់មកកាន់តំបន់សេដ្ឋកិច្ចពិសេសនេះសាជាថ្មីម្តងទៀត ដើម្បីរួមគ្នាធ្វើពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគទី ១០០។ កាលពី ខែ កុម្ភៈ ឆ្នាំ ២០០៨ គឺ ៨ ឆ្នាំ មុននោះ គឺយើងមិនទាន់មានអ្វីទាល់តែសោះ។ ប៉ុន្តែថ្ងៃនេះ យើងមានរោងចក្រសហគ្រាសរហូតទៅដល់ ១០០ ដែលបានស្រូបយក និងដោះស្រាយការងារធ្វើសម្រាប់ឲ្យកម្មករ កម្មការិនីរបស់យើងជាង…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមជាកិតិ្តយសនៅក្នុងឱកាសនេះ។ សូមគោរពលោកយាយ លោកតា លោកអ៊ំ មាមីង និងបងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្ដេចព្រះសង្ឃនាយក ជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ជាពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីធ្វើពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមឿងចារ្យលិខិតារាម នៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ គឺជាមហាកិត្តិយសសម្រាប់ខ្ញុំព្រះករុណាខ្ញុំ ដែលព្រះតេជព្រះគុណ ព្រះចៅអធិការ ក៏ដូចជាគណៈកម្មាធិការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត ផ្ដល់កិត្តិយសអោយខ្ញុំព្រះករុណាខ្ញុំ បានមកបញ្ចុះខណ្ឌសីមាជាកិច្ចបង្ហើយបុណ្យនៅថ្ងៃនេះ។ មិនអូសបន្លាយពេលយូរ ដោយសារត្រូវបន្តទៅកន្លែងមួយទៀត ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានជួបជុំដើម្បីសួរសុខទុក្ខ ព្រមគ្នាជាមួយពិធីបុណ្យនេះ នៅក្នុងឱកាសដ៏សមស្រប ហើយដែលថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរចេញពីទីក្រុងភ្នំពេញដោយរថយន្ត បានឆ្លងកាត់ផ្លូវ(ចម្ងាយ) ៧៧ គីឡូម៉ែត្រហើយ ក៏ប៉ុន្តែតាមគម្រោង…