Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
នេះ Facebook របស់ខ្ញុំបានទទួលការគាំទ្រ និងចូលចិត្ត (Likes) 2 លាន! ដោយសារសន្ទុះគាំទ្ររបស់ប្រជាពលរដ្ឋ និងយុវជន ទើបធ្វើអោយចំនួន Likes កើនឡើង ពី ១ ម៉ឺនទៅ ២ ម៉ឺនជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃនេះគឺបានឡើងដល់ ២ លាន ក្នុងរយៈពេលយ៉ាងខ្លីបំផុត។ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជនទូទាំងប្រទេសដែលមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ។ ការប្រគល់នូវទំនុកចិត្ត និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះរូបខ្ញុំដើម្បីដឹកនាំកសាងប្រទេស គឺបងប្អូនជនរួមជាតិបានបង្ហាញអោយឃើញច្បាស់នូវការគាំទ្រ និងស្រឡាញ់សន្តិភាព។ ខ្ញុំប្រើប្រព័ន្ធ Facebook បន្ថែមលើប្រព័ន្ធមានស្រាប់ បានបង្កើននូវប្រសិទ្ធិភាពនៃការដោះស្រាយបញ្ហារបស់ជាតិ និងប្រជាជនតាមរយៈការប្រមូលព័ត៌មាន និងយោបល់ពីគ្រប់មជ្ឈដា្ឋននានាដែលជាការផ្តល់ឱកាសជូនប្រជាជនចូលរួមយោបល់មកកាន់នាយករដ្ឋមន្ត្រីដោយផ្ទាល់។ ចំណែកខ្ញុំវិញក៏មានឱកាសឆ្លើយតបទៅកាន់ប្រជាជនដោយផ្ទាល់ផងដែរ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅជាប់នឹងប្រជាជន ហើយមានព័ត៌មានកាន់តែច្បាស់ កាន់តែលឿនដែលធ្វើឱ្យខ្ញុំសំរេចចិត្តត្រឹមត្រូវ និងរហ័ស។ ខ្ញុំប្រើ Facebook ដើម្បីដោះស្រាយការងារ មិនមែនដើម្បីប្រកួតប្រជែងជាមួយអ្នកណានោះឡើយ។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជនដែលតែងតែនៅជាមួយខ្ញុំ ដើម្បីយើងរួមគ្នាការពារថែរក្សាសន្តិភាព និងរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕
ខ្ញុំសូមអរគុណជនរួមជាតិ ជាពិសេសប្អូនៗ ក្មួយៗ និងចៅៗ ជាយុវជនដែលតែងតែគាំទ្រ តាមដាន និង ចែករំលែកព័ត៌មានពីគេហទំព័រខ្ញុំ (like, share, comment) ទៅកាន់មិត្តភក្តិ ទាំងក្នុងនិងក្រៅប្រទេស។ ជាពិសេស នៅក្នុងកំឡុងពេលដែលខ្ញុំទៅពិនិត្យសុខភាពនៅសឹង្ហបូរី តាមការណែនាំរបស់គ្រូពេទ្យ ជំនាញកម្ពុជា។ ហ្វេសប៊ុក (Facebook) ខ្ញុំ ជាហ្វេសប៊ុកសន្តិភាព ដែលលើកតម្កើងសិទ្ធិសេរីភាព និង សកម្មភាពចូលរួមកសាងសង្គមដោយអហឹង្សា។ ខ្ញុំយល់ថាការចូលរួមពីមហាជន ជាពិសេសពីស្រទាប់ យុវជន នឹងជួយជំរុញអោយការកសាងសង្គមជាតិយើងកាន់តែមានសន្ទុះលឿនទៅមុខ។ ដើម្បីបង្កបរិយាកាសកាន់តែរីករាយស្និទ្ធស្នាលជាមួយជនរួមជាតិ និងយុវជន សិស្ស និស្សិតនៅទូទាំងប្រទេស ខ្ញុំនឹងបើកវេទិកាឆ្លើយឆ្លងជាមួយយុវជន និងជនរួមជាតិនៅក្នុង Facebook (របស់)ខ្ញុំផ្ទាល់ លើប្រធានបទដែលមានសារៈសំខាន់ ក្នុងការកសាងសង្គមជាតិដូចជា ការគោរពច្បាប់ចរាចរណ៍ អំពើល្អចំពោះមនុស្សចាស់ជរា និងជនពិការ អំពើល្អចំពោះកុមារ និងស្រ្តីទន់ខ្សោយ ការជួយគ្នានៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ការចូលរួមរើសសំរាមសំអាតទីក្រុង និងតាមទីធ្លាសាធារណៈ ការទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន និងការឈប់ជក់បារីជាដើម។ល។ យុវជនអាចផ្ញើជាអត្ថបទ ឃ្លីបសម្លេង ឃ្លីបវីដេអូ រូបថត រូបគំនូរដើម្បីចូលរួម។ យុវជនដែលទទួលបានការគាំទ្រច្រើនជាងគេពីមហាជន…
៣១ ឆ្នាំមុន គឺនៅថ្ងៃ ១៤ ខែ មករា ឆ្នាំ ១៩៨៥ នោះហើយ ដែលរដ្ឋសភាបានបោះឆ្នោតជ្រើសរើសខ្ញុំព្រះករុណាខ្ញុំ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី