Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ដំបូងខ្ញុំគួរតែបញ្ជាក់ជូនបន្ដិចថា តាមពិតទៅ បើសិនជាមានអ្នកជំនួស គឺខ្ញុំមិនបានមកចូលរួមទេ ដោយ សារតែយប់មិញនេះ ខ្ញុំសម្រាកបានប្រហែលជាមួយម៉ោងគត់ ហើយមិនដឹងថា វាជាជំងឺអី? ក្អកក៏មិនក្អក ឈឺក្បាលក៏មិនឈឺក្បាល ប៉ុន្តែ បែរឈឺខ្លួនទៅវិញ ហើយឈឺពោះ។ តែដើម្បីបង្គ្រប់នូវកិច្ចនៃកម្មវិធីនេះ ខ្ញុំត្រូវមកចូលរួម ដោយមិនផ្ទេរភារកិច្ចអោយឧបនាយករដ្ឋមន្រ្តីណាមួយមកជំនួសនោះទេ។ ថ្ងៃនេះ ខ្ញុំមិនថ្លែងសុន្ទរកថាវែងនោះទេ។ វឌ្ឍនភាព និងការខិតខំធ្វើអោយវិទ្យាស្ថានបច្ចេកវិទ្យារស់ឡើងវិញ ខ្ញុំពិតជាមានការរីករាយ ដោយថ្ងៃនេះ បានមកចូលរួមក្នុងកម្មវិធីពីរជាមួយគ្នា។ ទី ១ គឺការប្រគល់នូវសញ្ញាបត្រ សម្រាប់និស្សិតជ័យលាភី ចំនួន ២.៣២៨ នាក់។ ហើយទី ២ ការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារទេពកោសល្យវិស្វកម្ម ១ ខ្នង កម្ពស់ ៦ ជាន់ មាន ៦០ បន្ទប់។ ដែលនេះ ចាត់ទុកថា ជាសមិទ្ធផលថ្មីមួយ ទាំងធនធានមនុស្ស ទាំងធនធានសម្ភារៈសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណាក់កាលថ្មីរបស់យើង។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះវឌ្ឍនភាព នៃវិទ្យាស្ថានបច្ចេកវិទ្យា ដែលខ្ញុំគួរតែរំលឹកបន្ដិចថា វិទ្យាស្ថាននេះ ខ្ញុំត្រូវធ្វើការងារច្រើនពីដំណាក់កាលរៀបចំអោយវារស់ឡើងវិញ…
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា! ជាថ្មីម្តងទៀត ថ្ងៃនេះខ្ញុំបានជួបជុំគ្នា នៅក្នុងឆ្នំាទី ២ នៃជំនួបរវាងរាជរដ្ឋាភិបាល ជាមួយនឹងអ្នកសារព័ត៌មាន ដែលវានឹងក្លាយទៅជាទំលាប់ នៃការជួបជុំប្រចំាឆ្នំាដ៏ធំ រវាងមេដឹកនំារាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មានរបស់យើង។ អនុញ្ញាតអោយខ្ញុំយកឱកាសនេះ សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅគ្រប់ស្ថាប័នអ្នកសារព័ត៌មាន អ្នកយកសារព័ត៌មានគ្រប់ប្រភេទ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ និងសម្តែងនូវការស្វាគមន៍ចំពោះវត្តមាន នៃមន្ត្រីតាមតាមស្ថាប័ន ដែលបានទទួលការអញ្ជើញអោយមកកាន់ទីនេះ បូកជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។ ថ្ងៃនេះ យើងក៏ទើបនឹងបញ្ចប់ នៃការប្រជុំគណៈមហាសន្និបាតតំណាងទូទំាងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ ប្រហែលជាសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសបងប្អូនអ្នកសារព័ត៌មានទំាងឡាយបានដឹងហើយថា រយៈពេលបីថ្ងៃជាប់គ្នា គឺខ្ញុំបានស្ថិតនៅក្នុងអង្គប្រជុំ។ នៅរសៀលនេះ ខ្ញុំបានមានមតិទៅកាន់អង្គប្រជុំនោះប្រមាណជា ២ ម៉ោងកន្លះ ហើយល្ងាចនេះទៀត ក៏មិនអោយអាក់ខានជាមួយនឹងអ្វី ដែលយើងគ្រោងទុកកាលពីពេលមុន គឺជំនួបនៅពេលនេះ។ ដូច្នេះ ខ្ញុំក៏គួរតែប្រាប់ថា ក្រោយការប្រជុំខ្ញុំក៏នៅមានឱកាស ដើម្បីហាត់ប្រាណរយៈពេល ៣០ នាទី មុននឹងមកកាន់ទីនេះ មានន័យថា សុខភាពរបស់ខ្ញុំនៅរឹងមំាដែលអាចនឹងបន្តជានាយករដ្ឋមន្ត្រីមិនតិចជាង ១០ ឆ្នំាទៀតនោះទេ។ វិស័យព័ត៌មានអាចរួមចំណែកសម្រាប់ប្រជាជន…
– សម្តេច ឯកឧត្តម លោក ជំទាវ លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ – អង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឯកសារ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០» នាពេលនេះ។ ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍ចំពោះវត្តមានសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលបានចូលរួមនៅក្នុងពិធីនាថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និង ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ, មន្ត្រីជំនាញពាក់ព័ន្ធ ក្នុងក្របខណ្ឌនៃក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាលដែលបានខិតខំរៀបចំតាក់តែង ឯកសារគោលនយោបាយដ៏មានសារៈសំខាន់នេះឡើង សំដៅជួយកសាងសំណាញ់សុវត្ថិភាពមួយ និងអភិវឌ្ឍនូវប្រព័ន្ធគាំពារសង្គមដល់មនុស្សចាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសង្គតិភាពទៅនឹងស្ថានភាពវិវឌ្ឍនៃសង្គមជាតិ និងបំណងប្រាថ្នាប្រជាជនយើង។ ជាការពិត គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ នេះ គឺជាការបើកទំព័រប្រវត្តិសាស្តថ្មី នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយ ដោយផ្តោតលើការគាំពារមនុស្សចាស់នៅកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពួកគាត់…