Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
… បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយនាយកសាជីវកម្មអភិវឌ្ឍន៍កួហុងរួច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន ២២៩ នាក់ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ ដែលកំពុងខិតខំយកចិត្តទុកដាក់សិក្សានៅប្រទេសចិន ហើយបានឆ្លៀតយកពេលវេលាដ៏មានតម្លៃទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ កន្លងមកនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់និស្សិតអោយខិតខំសិក្សា គោរពច្បាប់ប្រទេស។ កាលពីមុនកម្ពុជាមិនសូវសំបូរធនធានមនុស្សទេ គឺរាល់ពេលដែលសម្តេចតេជោអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស គឺសម្តេចតែងតែស្នើសុំអាហារូបករណ៍ដើម្បីផ្តល់ជូននិស្សិតកម្ពុជាបានចេញទៅសិក្សានៅបរទេស ទោះតិចក្តី ឬច្រើនក្តី គឺដើម្បីយកចំណេះដឹងកសាង និងអភិវឌ្ឍប្រទេសជាតិ។ សម្តេចតេជោបានមានប្រសាសន៍អំពីនយោបាយឈ្នះ-ឈ្នះ ដែលសម្តេចបានដាក់ចេញកាលពី ២០ ឆ្នាំមុន ដែលបាននាំមកនូវសុខសន្តិភាព។ មានសន្តិភាពទើបយើងមានឱកាសអភិវឌ្ឍប្រទេសជាតិបាន។ ថ្ងៃនេះទើបតែមានរយៈពេល ៤ ថ្ងៃប៉ុណ្ណោះ ដែលរូបសម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកក្រៅប្រទេសជាលើកដំបូង។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជូនក្មួយៗនិស្សិតទាំងអស់អោយបានដឹងផងដែរថា សម្តេចបានអញ្ជើញមកកាន់ទីក្រុងណាននីង ចំនួន ១១ លើក…
[ចាប់ផ្តើមសេចក្តីអធិប្បាយ] ថ្ងៃនេះ គណៈរដ្ឋមន្ត្រីរបស់យើងបើកការប្រជុំពេញអង្គដំបូង ដែលខ្ញុំសូមបញ្ជាក់ថា ថ្ងៃនេះ យើងប្រជុំបែងចែកជាពីរផ្នែក។ មួយផ្នែក គឺយើងមានការផ្សាយបន្តផ្ទាល់ ដើម្បីថ្លែងជូនទៅកាន់ប្រជាពលរដ្ឋអំពីកម្មវិធីនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រចតុកោណដោយសង្ខេប។ បន្ទាប់ពីកាប្រជុំនោះចប់ យើងសម្រាកបន្តិច ហើយយើងទៅថតរូបជុំគ្នា។ បន្ទាប់ទៅយើងចូលមក ដើម្បីនិយាយគ្នាពីបញ្ហាកិច្ចការមួយចំនួន ដែលទាក់នឹងការបែងចែកភារកិច្ចផ្សេងៗ។ សមាជិករាជរដ្ឋាភិបាល ៤៦ នាក់ ទទួលខុសត្រូវចំពោះសភា មុនចូលដល់ខ្លឹមសារនៃការប្រជុំថ្ងៃនេះ ខ្ញុំគួរតែបញ្ជាក់ជូនបន្តិច។ បើយោងទៅលើចំនួនពិតប្រាកដ នៃសមាជិករាជរដ្ឋាភិបាលនៅពេលនេះ ប្រៀបធៀបជាមួយអាណត្តិមុន ពេលដែលរដ្ឋធម្មនុញ្ញបានកំណត់អោយរដ្ឋលេខាធិការជាសមាជិករបស់រាជរដ្ឋាភិបាល ពេលនោះគណៈរដ្ឋមន្ត្រីរបស់យើង មានទៅដល់ជាង ៣០០ (នាក់) និងទៅដល់ ៤០០ (នាក់) ឯណោះ។ ប៉ុន្តែ យោងទៅតាមទម្លាប់ រដ្ឋលេខាធិការមិនទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងសភាទេ។ រដ្ឋមន្ត្រីទេ ដែលជាអ្នកទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្រី្ត និងចំពោះមុខសភា។ ដូច្នេះ យើងក៏បានកែរដ្ឋធម្មនុញ្ញរបស់យើង ដោយដករដ្ឋលេខាធិការចេញពីសមាជិកនៃរដ្ឋាភិបាល។ យោងទៅលើចំនួនជាក់ស្ដែង យើងមាន ២៨ ក្រសួង និងរដ្ឋលេខាធិការមួយ។ ដូច្នេះ បើបូកនឹងអ្នកដែលកាន់កាប់ប្រអប់នៃស្ថាប័ន គឺបូកទាំងនាយករដ្ឋមន្ត្រីផង យើងមានតែ ៣០ នាក់…
សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភា លោកជំទាវ ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន គណៈកម្មការជំនាញទាំង ១០ នៃរដ្ឋសភា សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភា ថ្ងៃនេះ គឺជាទិវាប្រវត្តិសាស្រ្តដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី ៦ បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីអនុម័តនូវសមាសភាពនៃថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពនៃរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា។ ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបាននូវសេចក្ដីទុកចិត្តពីសំណាក់រដ្ឋសភានៅពេលនេះ ទូលព្រះបង្គំជាខ្ញុំ សូមសំដែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដែលជានិច្ចកាល ព្រះអង្គទ្រង់បានព្រះរាជទាននូវការគាំទ្រ និងការលើកទឹកចិត្តដ៏កក់ក្ដៅបំផុត ចំពោះរាល់សកម្មភាពរបស់រាជរដ្ឋាភិបាលតាមគន្លងប្រកបដោយគតិបណ្ឌិត និងសុភវិនិច្ឆ័យរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច…