សេចក្តីដកស្រង់ប្រសាសន៍ បិទមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី ៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា អង្គមហាសន្និបាទ ជាទីគោរព! ស.ស.យ.ក ជាអង្គការក្រៅរដ្ឋាភិបាលមួយ បើកឱកាសឱ្យគ្រប់សមាសភាពយុវជនដែលចង់ចូលរួម ថ្ងៃនេះ ខ្ញុំនិងភរិយា ពិតជាមានការរីករាយ ដែលបានមកចូលរួមបិទមហាសន្និបាទ លើកទី ៤ តំណាងទូទាំងប្រទេស  នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ស.ស.យ.ក។ អម្បាញ់មិញ ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់ ទៅលើរបាយការណ៍បូកសរុប និងទិសដៅ ក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្នុងនាមគណបក្សប្រជាជនកម្ពុជា និយាយឱ្យចំ … ខ្ញុំក៏បានឃើញអត្ថាធិប្បាយមួយចំនួនលើវិទ្យុខ្លះ និងសារព័ត៌មានខ្លះ អំពីអព្យាក្រឹត្យភាព ឬអំពីការតែងតាំងនេះ/នោះ។ ខ្ញុំសូមរុញទូកបណ្ដោយទឹកថា អស់លោកក្រុមប្រឆាំង សុំកុំសង្ឃឹមថាបានមកចូលរួមអង្គុយជាមួយ ស.ស.យ.ក ឱ្យសោះ។ សុំប្រាប់ជាមុន​។ ស.ស.យ.ក ជាអង្គការក្រៅរដ្ឋាភិបាលមួយ ហើយបើកឱកាសឱ្យគ្រប់សមាសភាព នៃយុវជនដែលចង់ចូលរួម ប៉ុន្តែ ពួកអ្នកឯងមិនចង់ចូលរួម គឺជារឿងរបស់អ្នកឯង។ បើទោះបីជាអ្នក​ឯងបង្កើតនូវអង្គការចាត់តាំងមួយដែលគាំទ្រអ្នកឯង ក៏អ្នកឯងមិនផ្ដល់ឱកាសឱ្យអង្គការយុវជនរបស់បក្សកាន់អំណាចទៅចូលរួមនោះទេ។ នេះគឺជារឿងពិត។ សូម្បីតែនៅសហរដ្ឋអាមេរិក បើទោះបីជាពួកអង្គការរបស់ពួកសាធារណរដ្ឋ ក៏មិនទៅលូកឡំជាមួយពួកប្រជាធិបតេយ្យ។ ឯពួកអង្គការរបស់ពួកប្រជាធិបតេយ្យ ក៏មិនទៅលូកឡំជាមួយអង្គការសាធារណរដ្ឋនោះទេ។…