សារលើហ្វេសប៊ុក បកស្រាយអំពីឃ្លា «រុញទូកបណ្តោយទឹក»

សួស្ដីក្មួយៗ ចៅៗ និងជនរួមជាតិទាំងឡាយ! ស្អែកនេះជាថ្ងៃបុណ្យអុំទូកហើយ ។ ឆ្នាំនេះកំពស់ទឹកមិនខ្ពស់ពេក ក៏មិនទាបពេក ល្មមអាចឱ្យយើងប្រារព្ធពិធីបុណ្យអុំទូកបាន។ ចំពោះក្មួយៗចៅៗ ជំនាន់ក្រោយ តើចៅៗក្មួយៗដឹងទេថា ហេតុអ្វីយើងធ្វើបុណ្យអុំទូកនៅខែទឹកស្រក ហើយយើងអុំពីខាងស្ពានជ្រោយចង្វា មកវេទិកានៅមុខព្រះបរមរាជវាំង? បងប្អូន ក្មួយៗ ចៅៗ អាចគិតថា ដោយនេះជាការចៃដន្យ ដែលអ្នករៀបចំធ្វើដូច្នេះតាំងពីដើមមក។ តើវាគ្រាន់តែជាទម្លាប់ទេឬអី? តាមពិត បើក្មួយៗចៅៗធ្លាប់ឮពាក្យថា « រុញទូកបណ្ដោយទឹក » នោះចៅៗក្មួយៗនឹងយល់អ្វីៗស្ទើរតែទាំងអស់។ ហើយបើក្មួយៗចៅៗ ធ្លាប់អុំ ឬចែវទូកទៀតនោះ ទើបក្មួយៗចៅៗយល់កាន់តែច្បាស់ថា វាហត់ប៉ុណ្ណាដែលត្រូវអុំ ឬចែវទូក រាប់យោជ…។ ធ្វើជាអ្នកដឹកនាំ និងជាអ្នកនយោបាយក៏ដូច្នេះដែរ។ ថ្ងៃនេះ ខ្ញុំសូមចែករំលែកមេរៀន leadership ជូនក្មួយៗចៅៗខ្លះ ក្រែងមានក្មួយៗចៅៗខ្លះអាចយកទៅប្រើការបានជាប្រយោជន៍ សម្រាប់ខ្លួន និងសង្គមជាតិកម្ពុជាយើង​។ មេរៀននេះប្រហែលជារកមិនឃើញក្នុងសៀវភៅឡើយ។ មានកាលៈទេសៈច្រើនណាស់នៅក្នុងជីវិតដឹកនាំដែលយើងត្រូវប្រើវិធីសាស្រ្ត រុញទូកបណ្ដោយទឹក។ ប៉ុន្តែមានកត្តា ២ ដែលក្មួយៗចៅៗត្រូវដឹង៖ – ទី១ តើពេលណា ត្រូវរុញបណ្ដោយទឹក ? តើពេលណាត្រូវចាំសិនទម្រាំខ្សែទឹកឡើងគ្រប់ល្បឿន…