Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៨ បន្ទាប់ពីពិធីបិទនៃកិច្ចប្រជុំ CLMV រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ CLMV និងផែនការសកម្មភាពសំខាន់ៗ។ ថ្លែងទៅកាន់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាមានកិត្តិយសណាស់ ដោយបានធ្វើជាប្រធានកិច្ចប្រជុំកំពូល CLMV លើកទី ៩ នេះ ហើយកិច្ចប្រជុំនេះ គឺទទួលបាននូវភាពជោគជ័យ ជាមួយនឹងសេចក្តីថ្លែងការណ៍រួមក្រោមមូលបទ “ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា” ។ សម្តេចតេជោបន្តថា នេះគឺជាលើកទីមួយហើយដែលកិច្ចប្រជុំ CLMV ត្រូវបានរៀបចំឡើងដោយប្រទេសថៃ និងដឹកនាំដោយកម្ពុជា។ សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលថៃសម្រាប់ការសម្របសម្រួលក្នុងកិច្ចប្រជុំនេះ។ ក្នុងរយៈពេល ១៤ ឆ្នាំកន្លងទៅ បន្ទាប់ពីការបង្កើត CLMV ប្រទេស CLMV បានទទួលនូវវឌ្ឍនភាពជាច្រើន ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រិយមិត្តចិន។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។ សម្ពោធផ្លូវជាតិលេខ ៦ ពីផ្លូវកែងដល់អង្គ្រង/ខេត្តសៀមរាប ២៥០ គីឡូម៉ែត្រ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់អោយប្រើប្រាស់នូវផ្លូវជាតិលេខ ៦ ដែលតភ្ជាប់ពីផ្លូវកែងរហូតទៅដល់ខេត្តសៀមរាបចំនួន ២៥០ គីឡូម៉ែត្រ និយាយលេខគត់។ ដំបូងនេះ អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ សុំធ្វើការអភ័យទោសជាមួយនឹងការលើកពេលវេលាកាលពីមុនចូលឆ្នាំ ដែលគ្រោងសម្ពោធមុនចូលឆ្នាំ ដាក់អោយប្រើប្រាស់ ហើយត្រូវលើកមកដល់ពេលនេះ។ ឯព្រឹកនេះទៀតសោត គួរណាស់តែខ្ញុំព្រះករុណាខ្ញុំ ត្រូវធ្វើដំណើរមកមុននេះកន្លះម៉ោង ក៏ប៉ុន្តែសម្រាប់ធាតុអាកាសនៅទីនេះ គឺល្អ មិនមានភ្លៀងទេ ប៉ុន្តែនៅទីក្រុងភ្នំពេញ និងនៅតាខ្មៅ ដែលជាកន្លែងហោះហើរឡើងនៃឧទ្ធម្ភាគចក្រ គឺភ្លៀងខ្លាំង ដែលមិនអាចហោះហើរបាន។ ត្រូវអង្គុយចាំកន្លះម៉ោងទើបអាចហោះហើរចេញមកបាន។ ដូច្នេះ បានជាធ្វើអោយព្រះតេជព្រះគុណ ក៏ដូចជាបងប្អូនជនរួមជាតិត្រូវអង្គុយរង់ចាំនៅទីនេះ។ ប៉ុន្តែដូចពាក្យធ្លាប់បានលើកឡើងថា មកយឺតប្រសើរជាងមិនមក។ ថ្ងៃនេះ…
ថ្លែងអំណរគុណ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធទាំងអស់ សុខសប្បាយទេក្មួយៗ? … អរគុណណាស់ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកកាន់ខេត្តកំពង់ចាម ហើយដែលជាទិសដៅមួយក្នុងចំណោមទិសដៅ ដែលខ្ញុំត្រូវធ្វើដំណើរចុះជួបកម្មករ/ការិនី។ ថ្ងៃនេះ អាចចាត់ទុកថា ជាជំនួបដ៏ធំមួយ ដែលយើងមានកម្មករ/ការិនីរហូតដល់ជាង ២ ម៉ឺន ២ ពាន់នាក់ មកចូលរួម។ អនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗជាកម្មករ/ការិនីទាំងអស់ ដែលបានចូលរួម ហើយសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែលបានសហការជាមួយនឹងអាជ្ញាធរដែនដី សម្រាប់ការរៀបចំនូវជំនួបនេះ។ អរគុណចំពោះម្ចាស់រោងចក្រទាំង ៨ ដែលបានផ្ដល់ការអនុញ្ញាតអោយកម្មករ/ការិនីបានមកជួបខ្ញុំនៅថ្ងៃនេះ ជាមួយនឹងការឈប់សម្រាកដោយមានប្រាក់បៀវត្សរ៍ពេញមួយថ្ងៃ នៅថ្ងៃនេះបន្ថែមទៀត។ ធ្វើដំណើរដោយឧទ្ធម្ភាគចក្រ ព្រោះការងារនៅភ្នំពេញច្រើន ថ្ងៃនេះ ក្មួយៗពិតជាបានក្រោកពីយប់ ដើម្បីធ្វើដំណើរមកកាន់ទីនេះ ប៉ុន្តែពូក៏ត្រូវក្រោកពីព្រឹកដែរ។ ដោយសារតែឃើញថា កម្មវិធីនៅឯភ្នំពេញមមាញឹកខ្លាំងពេក ពូក៏ធ្វើដំណើរតាមឧទ្ធម្ភាគចក្រ។ ក្មួយៗអាចសួរថា ហេតុអ្វីចម្ងាយត្រឹមតែ ១ ម៉ោងកន្លះ ពីផ្ទះរបស់ពូ មកកាន់ទីនេះ ហើយចាំបាច់ធ្វើដំណើរមានឧទ្ធម្ភាគចក្រ? នោះក៏ជាសំណូមពរ នៃការងារដែលមានយ៉ាងច្រើន។ ពូក៏ចង់ពិនិត្យមើលផ្លូវដែលយើងបានសាងសង់ ចេញពីទីក្រុងភ្នំពេញមកថ្នល់បំបែក ហើយកាត់តាមស្រុកបាធាយ ជើងព្រៃ រហូតមកដល់ស្គន់…