សេចក្តីដកស្រង់ប្រសាសន៍ ទិវាគ្រូបង្រៀនឆ្នាំ ២០១៨

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​! មរតកតេជោ ២ ធ្វើតាំងពីឆ្នាំ ១៩៩៧, ទី ១. បង្កើតទិវារំលឹកគុណគ្រូ, ទី ២. ពន្យាអាយុចូលនិវត្តគ្រូបង្រៀន ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានមកចូលរួម​សារជា​ថ្មី​ម្ដងទៀត​ សម្រាប់ទិវាគ្រូបង្រៀន លើកទី ២១ ដែលយើងបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៧។ និយាយដល់ទិវាគ្រូបង្រៀននេះ ខ្ញុំនៅចងចាំបានថា នៅឆ្នាំ ១៩៩៧ ខ្ញុំបានធ្វើកិច្ចការ ២ ដែលសំខាន់។ ទី ១. ការ​បង្កើត​ឡើងនូវទិវារំលឹកគុណគ្រូ ដែលពេលនោះយើងបានធ្វើដោយរៀបចំបានល្អ​ ហើយមានការចូលរួមបង្កើតជាទិវាដឹងគុណ​គ្រូ ដែលឥឡូវនេះ យើងហៅថា ទិវាគ្រូបង្រៀន។ នេះជាកិច្ចការទី ១ ដែលហៅថា មរតកដែលយើងបានរួមចំណែកកសាង ឬអាចនិយាយថា ជាមរតកតេជោ។ ទី ២. ប្រហែលលោកគ្រូ អ្នកគ្រូនៅចាំបានថា នៅពេលនោះលក្ខខន្ដិកគ្រូបង្រៀនតម្រូវអោយចូលនិវត្ដនៅអាយុ ៥៥ ឆ្នាំ។ ប៉ុន្ដែ តាមរយៈនៃការខិតខំ យើងបានបញ្ជូនគ្រូបង្រៀនអោយមកចូល​និវត្ដ​នៅអាយុ ៦០…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀននាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ដែលនឹងប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ «ទិវាគ្រូបង្រៀន ៥ តុលា» ឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ពិធីនេះមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោកគ្រូ អ្នកគ្រូ មកពីបណ្តាខេត្តនានា មន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបទៀត។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យនេះជាសម័យបាតុកម្ម ហើយដំណើរសម្តេចទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក៏នឹងមានការធ្វើបាតុកម្មប្រឆាំងដំណើរ របស់សម្តេចទៀតហើយ។ ប៉ុន្តែចំនួនអ្នកមកទទួល…