Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ព្រះថេរានុត្ថេរៈ ជាទីសក្ការៈ! សម្ដេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីការចូលបិណ្ឌ ១ បិណ្ឌ ២ នេះ យើងបានឃើញវត្ដមួយចំនួន បានផ្ទុះឡើងនូវកូវីដ-១៩ រួចជាស្រេចទៅហើយ។ ស្ថានភាពនេះ បានបង្កើតជាការកង្វល់ដ៏ធំរបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល និងកំពុងដឹកនាំការប្រឆាំងកូវីដ-១៩។ ប្រសិនបើមានការចម្លងបែបនេះ វាច្បាស់ណាស់ថា បញ្ហាកូវីដ-១៩ នឹងកើតឡើង ២០ ឬ ៥០ ភាគរយនៃវត្ដទូទាំងប្រទេស (ដូចនេះ) យើងនឹងមានកន្លែងឆ្លងរហូតទៅដល់ជាង ២ ពាន់ វត្ដ ហើយការឆ្លងនោះ វានឹងរាលដាលធ្ងន់ធ្ងរនៅក្នុងសហគមន៍គ្មានទីចន្លោះនោះទេ។ បញ្ហានេះ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះសង្ឃនាយក សូមព្រះមេត្ដាពិចារណា តើគួរគប្បីធ្វើយ៉ាងណានៅក្នុងកាលៈទេសៈដ៏លំបាកនេះ! តាមខ្ញុំព្រះករុណាខ្ញុំ ទទួលបាន នៅវត្ដចំពុះក្អែកដែលគង់ដោយ សម្ដេច អំ លឹមហេង ដែលជានាយករងទី ១ នៃគណៈសង្ឃនាយក វត្ដនេះមានទៅដល់ ៤៥ ករណីនៃការឆ្លង ដែលតម្រូវឲ្យមានការបិទវត្ដតែម្ដង។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំសូមស្នើឲ្យ…
យុទ្ធនាការវ៉ាក់សាំងកុមារអាយុ ០៦ ដល់ ១២ ឆ្នាំ និងចាក់ដូសជំរុញជូនប្រជាពលរដ្ឋពីអាយុ ១៨ ឆ្នាំ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីស្រឡាញ់ ថ្ងៃនេះ យើងបានជួបជុំគ្នាដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ អាយុ ០៦ ដល់ ១២ ឆ្នាំ ក៏ដូចជាការបើកនូវយុទ្ធនាការ … (ចាក់)ដូសទីបី សម្រាប់ប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ។ វាជាការចាំបាច់ដើម្បីឲ្យយើងធ្វើបែបនេះ ព្រោះថា យើងត្រូវបោះជំហានមុន ប្រសិនបើយើងមិនបោះជំហានមុនទេ សភាពការណ៍អាចកើតឡើង ហើយយើងនឹងពិបាកស្រោចស្រង់នៅក្រោយ។ សឹងហ្គាពួរ ដែលជាប្រទេសជឿនលឿនមួយនៅក្នុងក្របខ័ណ្ឌតំបន់របស់យើង ក៏បានបង្ហាញ(ពីការកើនឡើងករណីឆ្លង)កាលពីប៉ុន្មានថ្ងៃមុននេះ។ កម្រិតនៃការឆ្លងរបស់សឹងហ្គាពួរ កាលពី ០៣ ថ្ងៃមុន គឺមានកុមាររហូតទៅដល់ ៣៦៧ នាក់ ហើយសុទ្ធតែប្រភេទ Delta ទៀត ដែលត្រូវបានទេសមន្ត្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រកាសនៅក្នុងសភា។ ក្នុងចំណោម ៣៦៧ នាក់នេះ ៥០ ករណីមានអាយុ ០១…
សម្តេច ឯកឧត្តម លោកជំទាវ យើងបានសម្រេចចិត្តថានឹងចាក់វ៉ាក់សាំងឲ្យក្មេងពីអាយុ ៦ ឆ្នាំទៅ ១២ ឆ្នាំ។ ប្រសិនបើយើងមិនចាក់ជូនកុមារពីអាយុ ៦ ឆ្នាំទៅ ១២ ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះ គឺអាយុក្នុងក្របខណ្ឌបឋមសិក្សា ហើយយើងបែរជាបើកតែអនុវិទ្យាល័យ វិទ្យាល័យ ដូច្នេះធ្វើឲ្យមានបញ្ហាលំបាក។ ម្យ៉ាងទៀត វ៉ាក់សាំងក៏បានសិក្សាតាមប្រទេសនានា ហើយគេក៏បានចាក់ប្រើប្រាស់សម្រាប់ក្មេងដែលមានអាយុក្រោម ១២ ឆ្នាំរួចមកហើយដែរ។ ដូច្នេះបញ្ហាវ៉ាក់សាំងមិនមែនជាបញ្ហាលំបាកទេ ម្ខាងគឺវ៉ាក់សាំងអនុញ្ញាតឲ្យចាក់ ហើយម្ខាងទៀតយើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេច ហើយចំនួនកុមារតាមស្ថិតិជាបឋមដែលឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានផ្តល់ឲ្យអំពីស្ថិតិនោះគឺត្រឹមតែ ១ លាន ៨ សែននាក់ជាងប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំសម្រេចថា នឹងបើកយុទ្ធនាការថ្មីមួយទៀតនៅថ្ងៃសុក្រ ដើម្បីចាក់វ៉ាក់សាំងជូនកុមារអាយុ ៦ ឆ្នាំ ទៅ ១២ ឆ្នាំ បន្ទាប់ពីយើងចាក់ជិតរួចរាល់សម្រាប់កុមារ និងយុវវ័យដែលមានអាយុពី ១២ ទៅ ១៧ និង១៨ ឆ្នាំ។ ឥឡូវយើងបើកយុទ្ធនាការបន្តដោយចាប់ផ្តើមពីអាយុ ៦ ឆ្នាំ ទៅ…