Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
នៅព្រឹកថ្ងៃទី ១៥ ខែ ធ្នូ នេះ ខ្ញុំមានកិត្តិយស បានមកសម្ពោធអគាររដ្ឋបាលទីស្តីការថ្មីរបស់ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្បែរសាលាក្រុងភ្នំពេញ ដែលចំណាយទឹកប្រាក់ប្រមាណ ៧.៦ លានដុល្លារ។ កាលពីមុនក្រសួងនេះមានឈ្មោះថា ក្រសួងគមនាគមន៍ ប្រៃសណីយ៍ និងទូរគមនាគមន៍។ ដោយសារវិសាលភាពការងារ នៃក្រសួងនេះ គឺបានបំបែកជាពីរ គឺក្រសួងគមនាគមន៍ និងដឹកជញ្ជូន និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សូមកោតសរសើរនឹងការខិតខំរបស់ក្រសួង និងបុគ្គលិកទាំងអស់ រហូតដល់សម្រេចបាននូវអគារថ្មីមួយ នេះ រួមទាំងការវិវត្តន៍រីកលូតលាស់ អំពីសេវាកម្មបច្ចេកវិទ្យា និងការបម្រើសេវាកម្មទូរគមនាគមន៍កាន់តែ ងាយស្រួលជាងមុន។ យើងមានពលរដ្ឋជាង ១៩ លាន ដែលប្រើប្រាស់ទូរស័ព្ទ។ ចំណែកអ្នកជាវសេវា Internet គឺមានប្រមាណជាង ២ លាន ៧ សែននាក់ ក្នុងឆ្នាំ ២០១២ មកដល់ជាង ៧ លាននាក់ នៅឆ្នាំ ២០១៦។ ពេលនេះ សូម្បីតែអ្នកបររទេះគោ ក៏អាចមានលទ្ធភាពប្រើទូរស័ព្ទបានដែរ។…
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារទីស្តីការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ខ្ញុំសូមយកឱកាសនេះ ដើម្បីធ្វើការកែតម្រូវបន្តិចទៅលើបញ្ហាដែលឯកឧត្តម ត្រាំ អ៊ីវតឹក បាននិយាយថា ខ្ញុំមកកាន់ទីនេះចំនួន ២ ដង។ លើកទី ១ នៅឆ្នាំ ២០០០ ហើយលើកទី ២ នៅថ្ងៃនេះ។ ប៉ុន្តែ បើខ្ញុំមិនច្រឡំទេ កាលពីសម្ពោធ Intersputnik នេះ នៅ ទសវត្សរ៍ ៨០ ពេលនោះគឺឯកឧត្តម ទៀ បាញ់ នៅធ្វើជារដ្ឋមន្រ្តី ខ្ញុំក៏មកទីនេះ។ ថ្ងៃមួយ ខ្ញុំមកពិនិត្យ Intersputnik របស់យើងនៅខ្វះខ្ចៅណាមួយនោះ។ អញ្ចឹង ខ្ញុំបានមកទីនេះ ៤ ដង យ៉ាងហោច។ ពីគណៈកម្មការ ទៅជាក្រសួង ខ្ញុំពិតជាមានការរីករាយ ដោយសារតែអគាររបស់ទីស្តីការក្រសួង ត្រូវបានកកើតឡើងជារូបរាងតាមគំនិតផ្តួចផ្តើម របស់ឯកឧត្តមអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាក់ សុខុន។ ខ្ញុំគួរតែរំលឹកបញ្ហានេះបន្តិច ដើម្បីយើងអាចចងចាំអំពីប្រវត្តិនៃការកកើតនៃស្ថាប័ននេះឡើង។ ស្ថាប័នប្រៃសណីយ៍ និងទូរគមនាគមន៍នេះ…
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា! ជាដំបូងនេះ សូមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី រួមជាមួយខ្ញុំ ដើម្បីអបអរសាទរចំពោះវីរកីឡាករ សុខ ចាន់មាន ដែលទើបបាននាំមកនូវមេដាយពិភពលោកថ្មីៗ ហើយសូមអញ្ជើញវីរៈកីឡាករ សុខ ចាន់មាន ឡើងមកលើវេទិកា។ ថ្ងៃនេះជាប្រវត្តិសាស្ត្រមួយថ្មីទៀតដែលកម្ពុជាទទួលបាន បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ដែលស្ថិតនៅក្នុងក្របខណ្ឌក្រសួងការពារជាតិដូចគ្នា បានទទួលមេដាយកម្រិតពិភពលោកផ្នែកកីឡាប៉េតុង ដែលខ្ញុំសូមប្រើភាសាថា ប៊ូល។ នឹងតម្លើងសក្តិពីរថ្នាក់បន្ថែម បើសិនជាបានទទួលមេដាយមួយទៀត ខ្ញុំពិតជាមានមោទនភាពជាមួយនឹងកិច្ចការងារដែលយើងបានធ្វើ ហើយសូមកោតសរសើរជាមួយនឹងលោក អនុសេនីយ៍ឯក វីរកីឡាករ សុខ ចាន់មាន ហើយខ្ញុំសូមប្រកាសថា ពេលនេះ ល្ងាចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ នឹងត្រូវរៀបចំការតម្លើងឋានន្តរសក្តិ ពីអនុសេនីយ៍ឯក ទៅកាន់វរសេនីយ៍ត្រីនៅល្ងាចនេះតែម្តង។ ហើយខ្ញុំក៏សូមគូសបញ្ជាក់ថា ប្រសិនបើថ្ងៃក្រោយនឹងទទួលបានមេដាយមួយទៀត ពេលនោះ គឺឡើងពីវរសេនីយ៍ត្រី ទៅវរសេនីយ៍ឯកតែម្តង ផ្លោះថ្នាក់ពីរថ្នាក់ មិនចាំបាច់ដល់ឆ្នាំត្រូវឡើងទេ។ ពានរង្វាន់នេះ សម្រាប់មិនមែនគ្រាន់តែបញ្ហា លោក…