Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្ដម ម៉ម ប៊ុនហេង! ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធដទៃទៀត! កន្លងទៅ ទាក់ទងនឹងការងារវ៉ាក់សាំងលើដំណើរការលទ្ធកម្ម (ឬ)ការស្វះស្វែងរក គឺកំពុងតែដំណើរការទៅយ៉ាងសកម្ម។ ក្នុងពេលជាមួយគ្នា ដំណើរការខាងផ្នែកចាក់វ៉ាក់សាំងក្នុងជំហានដំបូងនេះ យើងក៏ទទួលបានលទ្ធផលល្អប្រសើរ ទាំងនៅក្នុងផ្នែកកងទ័ព និងផ្នែកស៊ីវិល។ ប៉ុន្តែ ដើម្បីឱ្យការងារនេះបានឈានទៅមុខបាន(កាន់តែ)ល្អប្រសើរ ខ្ញុំសូមស្នើឱ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករ៉ាប់រងក្នុងការចាក់វ៉ាក់សាំង ទាំងក្នុងផ្នែកស៊ីវិល ទាំងផ្នែកកងទ័ព និងផ្នែកនគរបាល។ ខ្ញុំសូមចង្អុលការ។ សូមតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងនៅក្របខណ្ឌទូទាំងប្រទេស ដែលរៀបចំផែនការមេ ដែលបន្តពីជំហានដែលយើងបាន និងកំពុងធ្វើសព្វថ្ងៃនេះ។ នៅពេលខាងមុខ វ៉ាក់សាំងនឹងអាចមកដល់ជាបន្តបន្ទាប់ តែចាំបាច់ត្រូវមានផែនការមេមួយជាក់លាក់ ដូចដែលខ្ញុំបានឱ្យប្រជុំកាលពីម្សិលមិញទៅលើគោលដៅមួយចំនួន ដែលយើងត្រូវផ្ដល់។ ខ្ញុំស្នើឱ្យលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចនេះ ហើយលោកជំទាវ ត្រូវម្ចាស់ការស្នើសុំរដ្ឋមន្រ្តី ឬស្នើសុំមកដល់ខ្ញុំ សុំតែងតាំងអ្នកណាផ្សេងទៀត ទាំងក្នុងក្រសួងសុខាភិបាល ទាំងនៅក្រសួងពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ច…
ផ្ញើជូនឯកឧត្តម លោកជំទាវ អភិបាលខេត្ត រាជធានី, កន្លងទៅនេះខ្ញុំបានផ្តល់អំណាចពិតប្រាកដមួយសម្រាប់រាជធានី ខេត្តទាំងអស់ ដែលនឹងមានអំណាចបិទ ឬបើកចំពោះករណីការជួបជុំ ឬក៏ពិធីអ្វីមួយនៅក្នុងខេត្តដែនដីរបស់ខ្លួន។ ខ្ញុំពិនិត្យឃើញថាមានរាជធានីខេត្តមួយចំនួនក៏បានចាត់វិធានការ ដូចជាការផ្អាកការជួបជុំការរៀបចំពិធីការជាដើម ប៉ុន្តែក៏មិនទាន់ឃើញនៅខេត្តខ្លះដែលមិនទាន់បានចាត់ចែង។ ការដែលខ្ញុំទុកសិទ្ធិបែបនេះគឺដើម្បីព្រោះស្ថានភាពវាមិនដូចគ្នាទេរវាងពីខេត្តមួយទៅកាន់ខេត្តមួយ។ ប៉ុន្តែ ឥឡូវនេះ យើងបានសង្កេតឃើញថា រាល់ការរៀបអាពាហ៍ពិពាហ៍តែងកើតឡើងនូវហានិភ័យ ដូចជាករណីថ្មីៗគឺកើតឡើងក្នុងខេត្តតាកែវ ហើយក៏មានអ្នកដែលទៅចូលរួមស៊ីការពីកន្លែងមួយទៅកាន់កន្លែងមួយ។ នេះជាបញ្ហាដែលសុំឲ្យបណ្តាខេត្តធ្វើការពិចារណាអំពីការបិទ ការផ្អាកការរៀបចំណាមួយតាមសេចក្តីសម្រេចរបស់ខេត្ត។ ខ្ញុំគិតថារឿងនេះ គឺជារឿងដែលគួរតែត្រូវបានពិនិត្យឲ្យបានម៉ត់ចត់ ហើយដាក់ចេញនូវវិធានការអង្វរកសុំចិត្តប្រជាពលរដ្ឋរបស់យើងមេត្តាយោគយល់។ ឥឡូវនេះ គ្រាន់តែករណីតាកែវមួយគឺត្រូវបិទអស់សាលាប៉ុន្មានទៅហើយ។ តើវានឹងនាំទៅដល់ហានិភ័យយ៉ាងណាទៅទៀត។ រឿងនេះខ្ញុំបានប្រគល់សិទ្ធិទៅដល់ឯកឧត្តមលោកជំទាវរួចស្រេចទៅហើយ នៅឡើយតែឯកឧត្តម លោកជំទាវ ចេះប្រើប្រាស់នូវសិទ្ធិដែលខ្ញុំបានផ្តល់នោះរបៀបណាតែប៉ុណ្ណោះ។ ការបើកអគារ ការបិទអគារ បិទតំបន់ខ្លះ ឬក៏បិទការជួបជុំនេះខ្ញុំបានផ្តល់ជូនហើយ។ ឥឡូវសុំពិនិត្យមើល កន្លែងណាដែលមិនទាន់មានវិធានការម៉ត់ចត់ សុំស្នើយកចិត្តទុកដាក់ ព្រោះថាឥឡូវនេះគឺដូចជាករណីអ្នកនៅភ្នំពេញទៅស៊ីការនៅខេត្ត ហើយអ្នកនោះខ្លួនឯងវិជ្ជមានកូវីដ–១៩។ ជារឿងមួយដែលផ្អើលសឹងនឹងកន្លះប្រទេស។ អញ្ចឹងទេអាពាហ៍ពិពាហ៍គួរត្រូវបានផ្អាក ហើយបើធ្វើក្នុងរង្វង់សែនព្រេនជាបណ្តោះអាសន្នសិនក៏អាចធ្វើទៅរួចដែរព្រោះមានទម្លាប់ការធ្វើបែបនេះ គឺឲ្យសែនព្រេនក្នុងពិធីតូចតាចនៅក្នុងគ្រួសារ ហើយចាំរៀបការនៅពេលក្រោយក៏មិនទាន់យឺតពេលដែរ។ ខ្ញុំគិតថាប្រពៃណីទំនៀមទំលាប់របស់យើងក៏មិនប្រកែប្រកាន់ជាមួយរឿងនេះទេ។ សូម្បីតែខ្លួនខ្ញុំការជំនាន់ ប៉ុល ពត គ្មានរកអាចារ្យ គ្មានអ្នកដឹកដៃ គ្មានភ្លេង ក៏ប៉ុន្តែទីចុងបំផុតខ្ញុំរស់នៅជាមួយប្តីប្រពន្ធខ្ញុំរហូតដល់តកូនតចៅ ប៉ុន្តែមានអាពាហ៍ពិពាហ៍ខ្លះធ្វើគគ្រឹកគគ្រេង ប៉ុន្តែមិនបានប៉ុន្មានថ្ងៃ…
ការត្រៀមបច្ឆា ឬដីកប់ គឺជាការគោរពចំពោះអ្នកដែលបានស្លាប់ដោយសារ កូវីដ-១៩ និងជាការទទួល ខុសត្រូវការពារសុវត្ថិភាព និងសុខភាពចំពោះប្រជាជនដែលកំពុងរស់នៅ ពិតមែនហើយមានមនុស្សមួយក្រុម គឺបានចេញមកនិយាយថា នៅពេលដែលខ្ញុំឲ្យត្រៀមលក្ខណៈបែប នេះគឺជាការប្រមាថជីវិតរបស់ប្រជាជន។ ខ្ញុំសុំយកឱកាសនេះជម្រាបជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ខ្ញុំ មិនបានប្រមាថជីវិតរបស់ប្រជាជនទេ ប៉ុន្តែផ្ទុយទៅវិញ នេះជាការគោរពទៅដល់ប្រជាជននៅពេលដែល មានឧបសគ្គកើតឡើងទាក់ទិនជាមួយនឹងមរណភាពរបស់អ្នកជំងឺដោយសារ កូវីដ – ១៩ យើងមិនត្រូវបាត់ម្ចាស់ការ ហើយនាំទៅដល់ការចម្លងមេរោគទៅកាន់ក្រុមគ្រួសារ ឬអ្នកដទៃនោះទេ ដែលយើងត្រូវត្រៀមបម្រុងទុក។ នៅក្នុងទំនៀមទម្លាប់ប្រពៃណីរបស់យើងភាគច្រើនមានឪពុកម្តាយចាស់ តែងតែធ្វើក្តារ មឈូសទុកជូនពួកគាត់ តែងតែធ្វើចេតិយ៍ មុនពេលដែលគាត់ស្លាប់ទៅទៀត តើនោះវាជាការប្រមាថចំ ពោះជីវិតឪពុកម្តាយ ចំពោះជីវិតជីដូនជីតា ឬទេ? ខ្ញុំសុំពន្យល់បងប្អូនឲ្យបានជ្រាប ភាគច្រើនណាស់នៅ ក្នុងប្រទេសរបស់យើង ដែលឪពុកម្តាយ ជីដូនជីតាចាស់ បានត្រៀមរួចជាស្រេចនូវក្តារមឈូស បានត្រៀម រួចជាស្រេចនូវចេតិយ៍ ឬក៏របស់របរផ្សេងទៀត ដើម្បីត្រៀមជូនដំណើរឪពុកម្តាយនៅពេលដែលគាត់ទទួល មរណភាពទៅ។ ដូច្នេះនៅក្នុងពេលដែលខ្ញុំរៀបចំនេះ គឺការរៀបចំដើម្បីជាការគោរព និងទទួលខុសត្រូវ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋយើងផង និងទទួលខុសត្រូវចំពោះអ្នកដែលទទួលមរណភាពទៅ ផង ដោយត្រៀមរៀបចំការធ្វើបច្ឆាសម្រាប់ការបូជាឲ្យបានសមរម្យ។ ឥឡូវត្រូវជ្រើសរើសដីធ្លីឲ្យបានសម រម្យ មិនមែនជាការប្រមាថជីវិតរបស់ប្រជាជន ដូចមនុស្សមួយចំនួនបានអះអាងនោះទេ។…