Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមជាថ្មីម្តងទៀត ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ ដែលបានដំណើរការមួយថ្ងៃកន្លះកន្លងទៅនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបានបេសកកម្មសំខាន់ៗរបស់ខ្លួន និងសមិទ្ធផលការងារជាច្រើន ដែលបានរួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាលនីតិកាលទី ៥ នៃរដ្ឋសភា អនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ព្រមទាំងកម្មវិធីកែទម្រង់នានាដែលបានកំណត់ ។ ជាការពិត រយៈពេលពេញមួយឆ្នាំ ២០១៨ ដែលទើបតែកន្លងផុតទៅថ្មីៗ កម្ពុជាបានពុះពារជំនះប្រកបដោយជោគជ័យគ្រប់ឧបសគ្គតូចធំ និងឧបាយកលដ៏គ្រោះថ្នាក់របសក្រុ់មជ្រុលនិយមមួយក្តាប់តូច ដែលទទួលបានការគាំទ្រ និងការលើកទឹកចិត្តពីមជ្ឈដ្ឋានមួយចំនួននៅក្រៅប្រទេស ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងការបោះឆ្នោតដោយសេរីនៅកម្ពុជាក្នុង គោលបំណងបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍ និងភាពរស់នៅដោយសុខសាន្តរបស់ប្រជាជនកម្ពុជា។ ប៉ុន្តែពេលនោះ យើងទាំងអស់គ្នាបានខិតខំរួមគ្នាធ្វើឱ្យមានស្ថិរភាពនយោបាយ និងសន្តិសុខដ៏ល្អប្រសើរ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមា ជិកព្រឹទ្ធសភា នីតិកាលទី…
សុខសប្បាយជាទេបងប្អូនជនរួមជាតិ ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ ចំពោះចំណូលពន្ធ គឺបានកើនឡើងជាបន្តបន្ទាប់។ សេដ្ឋកិច្ចកម្ពុជាដែលពីមុនហ៊ុមព័ទ្ធដោយទារុណកម្ម និងការគាបសង្កត់ ប៉ុន្តែពេលនេះគឺបានងើបលូតលាស់ និងកាន់តែរឹងមាំ។ សូមអរគុណដល់បងប្អូនអាជីវករ ពាណិជ្ជករ និងវិនិយោគិន ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំឡើងនៅក្នុងប្រទេសជាតិ។ ប្រទេសយើងពីមុនដែលធ្លាប់ជាប្រទេសក្រីក្រធ្លាក់ដល់បាតាល ប៉ុន្តែឥឡូវគឺបានងើបលេចធ្លោរួចផុតពីភាពក្រីក្រជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%។ ដោយសារចំណូលពន្ឋកាន់តែខ្ពស់ ការព្យាកររបស់យើងទៅថ្ងៃអនាគត គឺកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ។ អរគុណសាជាថ្មីដល់វិស័យឯកជនទាំងអស់នៅកម្ពុជា ដែលបានរួមចំណែកអភិវឌ្ឍប្រទេស នឹងពង្រឹងសេដ្ឋកិច្ចជាតិអោយបានរឹងមាំមកទល់សព្វថ្ងៃ និងអរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជន ដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើង៕
អរុណសួស្តី បងប្អូនជនរួមជាតិ មើលរូបថតខ្ញុំ និងភរិយា គឺមិនគួរអោយជឿថា កម្ពុជាយើងបានរីកចម្រើនលឿនមកដល់ដំណាក់កាលនេះ! យើងលំបាកវេទនាខ្លាំងណាស់ ទម្រាំបានឆ្លងរួចផុតពីសង្រ្គាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅពេលនេះ យើងឃើញស្រាប់នឹងភ្នែកហើយ សំណង់អាគារទាបខ្ពស់តូចធំ ផ្លូវថ្នល់ខ្វាត់ខ្វែង ស្ពានអាកាស និងរោងចក្រ សាលារៀន មន្ទីរពេទ្យ បូរី សណ្ឋាគារ និងផ្សារទំនើប … កំពុងកើតឡើងយ៉ាងច្រើនបន្តបន្ទាប់នៅក្នុងប្រទេស។ កម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែត ដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ ដូច្នេះយើងត្រូវតែទប់ស្កាត់មិនអោយកើតមានឡើងសាជាថ្មីទៀតឡើយ។ ខ្ញុំសប្បាយចិត្ត និងមានជំនឿជឿជាក់លើការខិតខំប្រឹងប្រែងរបស់បងប្អូន និងការចូលរួមដ៏សកម្មពីវិស័យឯកជន ដែលបានកែប្រែជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរ ព្រមទាំងបានជួយពង្រឹងដល់ខឿនសេដ្ឋកិច្ចជាតិរឹងមាំទៀតផង។ នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺសូមធានាច្បាស់ថា កម្ពុជានឹងបន្តរស់នៅក្នុងម្លប់សន្តិភាពដ៏យូរអង្វែង ដែលជាបំណងប្រាថ្នារបស់ប្រទេសជាតិយើងទាំងមូល។ ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អ!