សុន្ទរកថា ក្នុងសន្និសីទអន្តរជាតិលើកទី ២៥ ស្តីពី «អនាគតអាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ឯកឧត្ដម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឯកឧត្ដម លោកជំទាវ តំណាងស្ថាប័នអន្តរជាតិ និងវិស័យ​ឯកជន ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីរីករាយជាអនេក ដោយបានចូលរួមជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសក្នុងតំបន់នៅក្នុងសន្និសីទនេះ ដែលក៏ជាឱកាសដ៏កម្រសម្រាប់យើងពិភាក្សា និងផ្លាស់ប្ដូរទស្សនៈលើការវិវត្តន៍នៃស្ថានការណ៍តំបន់ និងសកលលោក។ ខ្ញុំសូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន នីកកេ (Nikkei) ដែលបានរៀបចំកម្មវិធីនេះឡើង និងអញ្ជើញចូលរួម ព្រមទាំងសូមសំដែងការអបអរសាទរចំពោះក្រុមហ៊ុននីកកេ សម្រាប់ខួបទី ២៥ នៃសន្និសីទនេះ ដែលបានចូលរួមចំណែកពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ីយើង។ ជាការពិត ប្រធានបទនៃវេទិកាសម្រាប់ឆ្នាំនេះ «ការស្វែងរកសណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការជម្នះលើភាពវឹកវរ» មានសារៈសំខាន់ និងសមស្របបំផុតនៅក្នុងបរិការណ៍បច្ចុប្បន្ន និងសម្រាប់អនាគតតំបន់យើង ដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈមស្មុគស្មាញ និងនិន្នាការវិវត្តន៍ទៅមុខមិនប្រាកដប្រជា ដោយសារការគំរាមផ្សេងៗ និងភាពរង្គោះរង្គើនៃសណ្ដាប់ធ្នាប់ និងនិម្មាបនកម្មពិភពលោកបច្ចុប្បន្ន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំតំបន់យើង គប្បីគិតគូរនិងមានជំហររួមគ្នា ចំពោះដំណោះស្រាយលើបញ្ហាប្រឈមធំៗ ដែលកំពុងគំរាមពិភពលោក និងតំបន់អាស៊ីយើង ក្នុងកាលៈទេសៈបច្ចុប្បន្ន ពិសេស ចរន្តគាំពារនិយម សង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចធំៗ និងវិបត្តិភូមិសាស្រ្តនយោបាយ។ បន្ថែមលើនេះ សម្រាប់រយៈពេលវែងទៅមុខ…

ប្រសាសន៍ ក្នុងកម្មវិធីសំណួរ/ចម្លើយ បន្ទាប់ពីសន្និសីទអន្តរជាតិលើកទី ២៥ ស្តីពី «អនាគតអាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

[ចម្លើយ ចំពោះ សំណួរទី ១] សង្គ្រាមពាណិជ្ជកម្មប៉ះពាល់ដំបូងគេ គឹប្រទេសដែលពាក់ព័ន្ធនោះ​ឯង … សូមអរគុណចំពោះសំណួរនេះ។ យើងបានដឹងហើយថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សង្គ្រាមពាណិជ្ជកម្មបានកើតឡើង។ យើងសង្កេតមើលឃើញថា តើអ្នកដែលខូចខាតនោះគឺជា​អ្នកណា? ដំបូងបំផុត គឺប្រ​ទេសដែលមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នានោះឯងជាអ្នកទទួលរងនូវផលប៉ះពាល់។ ឧទាហរណ៍ សហរដ្ឋអាមេរិកវាយពន្ធទៅលើទំនិញរបស់ចិន ហើយចិនវាយពន្ធតវិញទៅលើទំនិញរបស់សហរដ្ឋអាមេរិក តើនរណាជាអ្នកទទួលរងគ្រោះមុនគេ? គឺប្រជាជនអាមេរិកនោះឯងដែលជាអ្នកទិញទំនិញ។ ឧទា​ហរណ៍ថា សម្ភារៈមួយដែលមានតម្លៃត្រឹមតែ ១០០ ដុល្លារទេ ប៉ុន្តែ ត្រូវវាយពន្ធទៅដល់ ២០% ដូច្នេះ វានឹងត្រូវបង្កើនប្រាក់ចំណាយសម្រាប់(ទិញ)របស់មួយដដែល គឺពី ១០០ ទៅ ១២០ (ដុល្លារ) ត្រឡប់មកវិញ ចិនក៏នឹងមានករណីដូចគ្នានោះដែរ។ ដូច្នេះ សង្គ្រាមពាណិជ្ជកម្មនេះ វាមានផលប៉ះពាល់ផ្ទាល់តែម្តងសម្រាប់ប្រ​ទេស និងប្រទេស ដែលគេមានបញ្ហាជាមួយគ្នា។ ពិភពលោកទទួលផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មផង និងពីការដាក់ទណ្ឌកម្មផង ​ច្បាស់ណាស់ថា ពិភពលោកក៏នឹងទទួលផលប៉ះពាល់ដូចគ្នានេះដែរ ដោយសារតែមានភាពបត់បែននៅក្នុងបញ្ហាមិនច្បាស់លាស់មួយចំនួន។ បញ្ហាទណ្ឌកម្មនេះទៀតសោត យើងត្រូវឃើញថា មិនមែនគ្រាន់តែ(ត្រូវបានធ្វើ)នៅក្នុងក្របខណ្ឌប្រទេស និងប្រទេសទេ (វាមាន)សូម្បីតែទណ្ឌកម្ម ដែលចេញពីក្រុមប្រឹក្សាសន្តិសុខ (ដែល)វាមិនមែនជាប់ពាក់ព័ន្ធតែជាមួយប្រទេសណាមួយ(ដោយចំពោះ)ទេ ក៏ប៉ុន្តែ វាពាក់ព័ន្ធនឹងប្រទេសទាំងអស់។…

សម្តេចតេជោ ហ៊ុន សែន ឱ្យជប៉ុនប្រាប់អាមេរិកថា កម្ពុជានៅតែជាមិត្តរបស់អាមេរិក តែត្រូវគោរពអធិបតេយ្យភាពកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខលោក តាកាហាស៊ី ហ្វីមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាថា កម្ពុជាមិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយ តែងតែចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់រួមទាំងប្រទេសអាមេរិកផងដែរ ប៉ុន្តែកម្ពុជាត្រូវតែរក្សានូវឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួន។ ជាមួយការបញ្ជាក់ជំហរបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើលោក តាកាហាស៊ី ហ្វីមីអាគី ពាំនាំទៅប្រាប់សហរដ្ឋអាមេរិកថា កម្ពុជានៅតែចង់ធ្វើជាមិត្តល្អរបស់សហរដ្ឋអាមេរិក។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការវាយតម្លៃកម្ពុជាបោះបង់ចោលសហរដ្ឋអាមេរិក បែរងាកមកចាប់តែចិននោះ គឺជាការខុសទាំងស្រុង។ លោក កៅ គឹមហួន បានដកស្រង់ប្រសាសន៍សម្តេចតេជោ ក្រោយជំនួបជាមួយលោក តាកាហាស៊ី ហ្វីមីអាគី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ មកបញ្ជាក់ដូច្នេះថា «សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាមិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយ តែងតែចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់រួម ទាំងប្រទេសអាមេរិកផងដែរ ប៉ុន្តែយើងត្រូវតែរក្សានូវឯករាជភាព អធិបតេយ្យភាពយើង»។ បើតាមលោក កៅ គឹមហួន ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីលោក តាកាហាស៊ី…