Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អង្គសន្និបាតទាំងមូលជាទី មេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមនៅក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៥ និង លើកទិសដៅការងារឆ្នាំ ២០១៦» របស់ក្រសួងមហាផ្ទៃ នាឱកាសនេះ ។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រ សួងមហាផ្ទៃ, ឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ, មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិទាំងមូល, ក្រសួង-ស្ថាប័ននានា និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាននូវសមិទ្ធផល នានាជាច្រើន ជូនប្រទេសជាតិ និងប្រជាជន។ ជាក់ស្តែងក្នុងឆ្នាំ ២០១៥ កន្លងទៅនេះ ទោះបីជាស្ថានភាពនៅ ក្នុងតំបន់ និងពិភពលោក បានប្រឈមនឹងបញ្ហាអសន្តិសុខយ៉ាងណាក្តី ប៉ុន្តែព្រះរាជាណាចក្រកម្ពុជាយើងនៅ តែធានារក្សាបាននូវសន្តិភាព, ស្ថិរភាពនយោបាយ, ស្ថិរភាពសង្គម និងសន្តិសុខជាតិយ៉ាងល្អប្រសើរ។ ក្នុង នោះ បទល្មើសព្រហ្មទណ្ឌទូទាំងប្រទេសបន្តថយចុះជាង ៤%, ការបង្ក្រាបបទល្មើស ដូចជាអំពើប្លន់ប្រដាប់ ឤវុធ, ឃាតកម្ម និងបទល្មើសផ្សេងៗទៀត ក្នុងអត្រាប្រមាណជិត ៨០%, សណ្តាប់ធ្នាប់សាធារណៈកាន់តែ…
ឯកឧត្តម លោកជំទាវ លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារមរតកតេជោក្រសួងបរិស្ថាន» និងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០១៥ និងទិសដៅការងារឆ្នាំ ២០១៦» នាពេលនេះ។ ជាបឋម ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្សទាំងអស់ នៃក្រសួងបរិស្ថាន ដែលតែងបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទី, ភារកិច្ច និងបេសកកម្មរបស់ខ្លួន ហើយសម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈជូនជាតិមាតុភូមិ និង ប្រជាជន។ ទន្ទឹមនេះ ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរចំពោះរចនាម៉ូតអគារថ្មីរបស់ទីស្តីការក្រសួងបរិស្ថាន ដែលកើត ចេញពីទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់កុលបុត្រខ្មែរសុទ្ធសាធ ដោយបានរំលេចនូវការផ្សារភ្ជាប់ទស្សនៈស្ថាបត្យកម្មបែបទំនើប ទៅនឹងរចនាបថស្ថាបត្យកម្មខ្មែរបូរាណទម្រង់ប្រាសាទអង្គរវត្ត ដើម្បីរួមចំណែកលើកកម្ពស់តម្លៃមរតកវប្បធម៌, ឤរ្យធម៌, និងអត្តសញ្ញាណរបស់ជាតិខ្មែរ។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះសមិទ្ធិផលដ៏ថ្លៃថ្លានេះ ហើយខ្ញុំជឿជាក់ថា សំណង់អគារថ្មីនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង, ជួយសម្រួលការងារប្រចាំថ្ងៃរបស់ក្រសួងបានមួយកម្រិតធំ និងធានាបាននូវប្រសិទ្ធិភាពការងារបន្ថែមទៀត ។ ដោយឡែក ការជួបជុំគ្នានៅថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់នូវការចូលរួមអបអរសាទរចំពោះសមិទ្ធិផល ដែលក្រសួងបរិស្ថានទើបសម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគាំទ្រ និងលើកទឹកចិត្តឱ្យក្រសួងបរិស្ថានខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីសម្រេចគោលដៅនៃកិច្ចគាំពារបរិស្ថាន, ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ។ ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ការងារបរិស្ថានជាកិច្ចការសកល…
ថ្ងៃនេះជាខួប ៣៧ ឆ្នាំ នៃការជួបជុំឡើងវិញ រវាងខ្ញុំ និង ភរិយាខ្ញុំ (២៤ កុម្ភៈ ១៩៧៩ – ២៤ កុម្ភៈ ២០១៦) តាំងពីថ្ងៃបែកគ្នាប្រកបដោយការឈឺចាប់ ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ភរិយាខ្ញុំមានផ្ទៃពោះជាង ៥ ខែ បន្ទាប់ពីកូនទីមួយស្លាប់យ៉ាងវេទនា នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦។ តាំងពីថ្ងៃបែកគ្នា ខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយក៏កាន់តែជឿថា ភរិយាខ្ញុំស្លាប់បាត់ទៅហើយ។ ក្រោយរំដោះ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ រយៈពេលជាង ១ ខែ ខ្ញុំមិនអាចស្វែងរកឃើញ ឬមានព័ត៌មានពីប្រពន្ធ ឬឳពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ។ គឺបាត់ទាំងពូជតែម្តង។…