សង្កថា ក្នុងពេលសួរសុខទុក្ខកុមារពិការភ្នែក/គ-ថ្លង់
មិនចូលចិត្តសន្យា ប៉ុន្តែចូលចិត្តការព្រមព្រៀង និងការអនុវត្ត ថ្ងៃនេះតាយាយមកជួបចៅៗទៀតហើយ។ តាមការដែលយើងបានព្រមព្រៀងគ្នា តាមិនចូលចិត្តនិយាយរឿង សន្យាទេ
Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
មិនចូលចិត្តសន្យា ប៉ុន្តែចូលចិត្តការព្រមព្រៀង និងការអនុវត្ត ថ្ងៃនេះតាយាយមកជួបចៅៗទៀតហើយ។ តាមការដែលយើងបានព្រមព្រៀងគ្នា តាមិនចូលចិត្តនិយាយរឿង សន្យាទេ
ប្រជុំគណៈរដ្ឋមន្ត្រីលើកទី ២ ចំថ្ងៃខួបអនុស្សាវរីយ៍លើកទី ៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ខ្ញុំសូមសម្តែងនូវអំណរគុណចំពោះឯកឧត្តម នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូចា ដែលបានទទួលខ្ញុំ និងសហការីក្នុងគណៈប្រតិភូ។
[…] ក្នុងឱកាសនៃការប្រារព្ធខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំង ២ កម្ពុជា-ថៃ ខ្ញុំមានសេចក្តីរីករាយក្រៃលែង ដែលបានមកចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ នាថ្ងៃនេះ។ ហើយខ្ញុំសូមសម្តែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់ចំពោះសមាគមន៍មិត្តភាពថៃ-កម្ពុជា និងគណៈកម្មការអចិន្ត្រៃយ៍ចម្រុះផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម និងកិច្ចការធនាគារ ដែលបានផ្តួចផ្តើម និងរួមសហការរៀបចំវេទិកាដ៏មានសារសំខាន់នេះ ព្រមទាំងផ្តល់លទ្ធភាពឲ្យខ្ញុំបានចែករំលែកព័ត៌មានថ្មីៗ ស្តីពីការវិវត្តសំខាន់ៗពាក់ព័ន្ធទៅនឹងស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា ជាពិសេស កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច និងការវិនិយោគរវាងប្រទេសយើងទាំង ២ កម្ពុជា-ថៃ។ ខ្ញុំក៏សូមស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រធាន និងជាតំណាងក្រុមហ៊ុនថៃ ដែលបានអញ្ជើញចូលរួមក្នុងពិធីនានា ពេលនេះ ដែលវត្តមាននេះ គឺជាការបង្ហាញឲ្យឃើញពីការចាំបាច់កាន់តែច្រើនឡើងពីសំណាក់សហគមន៍ធុរកិច្ចនៃកម្ពុជា។ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ កន្លងទៅនេះ កម្ពុជារក្សាបានយ៉ាងរឹងមាំនូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងបានធ្វើឲ្យមានការរីកចម្រើនគួរជាទីមោទនៈលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម។ ជាក់ស្តែង ធនាគារពិភពលោកបានចាត់បញ្ចូលប្រទេសកម្ពុជា ទៅក្នុងក្រុមប្រទេសដែលមានកំណើនគួរឲ្យស្ញប់ស្ញែង ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧,៧% ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ។ តាមការប៉ាន់ស្មានបឋម នៅឆ្នាំ ២០១៥…