Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នក នាងកញ្ញា ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រជាលើកដំបូងនៅក្នុងឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ដែលទើបនឹងចូលមកប៉ុន្មានថ្ងៃនេះ។ សូមយកឱកាសនេះ ប្រគេនពរចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ មិនមែនជា ការចៃដន្យមួយទេ ដែលយើងបានរៀបចំនូវពិធីជួបជុំ ដើម្បីទទួលសញ្ញាបត្រនៅថ្ងៃនេះ ចាប់ផ្តើមជាអង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើសកម្មភាពបណ្តុះបណ្តាលវិជ្ជាជីវៈ ក្លាយទៅជាសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងឈានទៅដល់ថ្នាក់បណ្ឌិតទៀតផង។ នេះជាវឌ្ឍនភាពដ៏ធំ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តល់លទ្ធភាពឲ្យវិស័យឯកជនចូលរួមក្នុងការវិនិយោគ លើការបណ្តុះបណ្តាលធនធានមនុស្ស។ ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងនូវការកោតសរសើរចំពោះការខិតខំទាំងអស់របស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងរយៈពេលកន្លងទៅនេះ។ អម្បាញ់មិញ យោងតាមរបាយការណ៍របស់លោកសាកលវិទ្យាធិការ…
ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជាមានរីករាយ ដែលបានមកចូលរួមសារជាថ្មីម្ដងទៀត ដើម្បីបើកអង្គរសង្រ្កាន្តឆ្នាំ ២០១៧។ ប្រមាណជាជាង ៥ ម៉ោងមុននេះ ទេវតាចាស់បានចាកចេញ ទេវតាថ្មីក៏បានមកជំនួស។ អរគុណចំពោះលោកជំទាវ ម៉ែន សំអន ដែលបានតំណាងអោយថ្នាក់ដឹកនាំ ដើម្បីចូលរួមនៅក្នុងពិធីទទួលនូវទេវតាថ្មី។ តែយ៉ាងណាក៏ដោយ ពីឆ្នាំទៅរហូតមកដល់ឆ្នាំនេះ ការរីករាយរបស់កម្ពុជានៅតែបន្ត។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ ជាអគ្គរដ្ឋទូត អគ្គរាជទូត និងប្រិយមិត្តបរទេសទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីរបស់យើងខ្ញុំនេះ។ អង្គរសង្រ្កាន្ត ៥ ឆ្នាំជាប់គ្នា សង្ក្រាន្តរបស់ប្រជាជន និងសង្ក្រាន្តច្រើនកន្លែង ក្នុងនាមរាជរដ្ឋាភិបាល ក៏សុំថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត ក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងស្ថាប័នទាំងអស់ ដែលបានចូលរួមគាំទ្រចំពោះសកម្មភាពរបស់យុវជន ដែលរៀបចំអង្គរសង្រ្កាន្តរយៈពេល ៥ ឆ្នាំកន្លងផុតទៅ និងជាពិសេសនៅក្នុងឆ្នាំនេះ ដូចឯកឧត្តមអភិបាលខេត្តបានលើកឡើង។ ខ្ញុំព្រះករុណាខ្ញុំ…
ថ្ងៃនេះ ខ្ញុំ និងភរិយា រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត ពិតជាមានការរីករាយដែលបានវិលត្រឡប់មកសាជា ថ្មី បន្ទាប់ពីការជួបជុំគ្នាឆ្នាំមុន មុនពេលចូលឆ្នាំកាលពីពេលមុន ហើយឆ្នាំនេះ ការជួបជុំនេះបានប្រព្រឹត្តឡើង នៅមុនពេលចូលឆ្នាំថ្មី ក្នុងរយៈពេលមិនដល់មួយថ្ងៃទៀតទេ។ ខ្ញុំអរគុណជាមួយនឹងបដិសណ្ឋារកិច្ច ក៏ដូចជា ការរៀបចំនៅក្នុងការទទួលចំពោះខ្ញុំ និងភរិយា ក៏ដូចជាសហការីក្នុងគណៈប្រតិភូ។ ផ្តល់ជូនបៀវត្សរ៍ និងប្រាក់នានា ទាន់ពេលវេលា អម្បាញ់មិញ លោក ឧត្តមសេនីយ ពៅ ស៊ា នាយកមជ្ឈមណ្ឌលបានធ្វើរបាយការណ៍ ពាក់ព័ន្ធជាមួយនឹងការ អភិវឌ្ឍនៅទីនេះ ហើយខ្ញុំក៏បានឆ្លៀតឱកាសទៅសួរទាហាន និងយុទ្ធជនពិការរបស់យើងនៅខាងមុខនេះ អំពី ការបើកផ្តល់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភនានា។ ខ្ញុំពិតជាមានមោទនភាពទៅលើការចាត់ចែងទាំងឡាយរបស់ ស្ថាប័នជាតិ ក្នុងហ្នឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាតាមរយៈនៃផ្នែកភស្តុភាររបស់ក្រសួងការពារជាតិ បានបើកផ្តល់ទាន់ពេលវេលានូវប្រាក់ទាំងឡាយ រាប់ទាំងប្រាក់ដែលទើបនឹងបានតម្លើងថ្មី ព្រមទាំងប្រាក់ឧបត្ថម្ភសម្រាប់ការចូលឆ្នាំផងដែរ។ ប្រាក់បៀវត្សរ៍របស់យុទ្ធជនពិការរបស់យើង អម្បាញ់មិញ ដែលខ្ញុំបានសួរ គឺមិនតិចជាង ១ លានរៀលទេ គឺលើសពី ១ លាន។ ហើយខ្ញុំក៏បានទៅសួរខាងក្រុមគ្រួសារ ថាពិបាកគ្រប់គ្រង ទេប្តី? ថាមិនពិបាកទេ។…