Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ថ្ងៃនេះ ខ្ញុំរីករាយដែលបានមកចូលរួម ប្រគល់សញ្ញាបត្រជូនចំពោះមន្ត្រីអប់រំ គរុនិស្សិត និងសិស្ស ចំនួន ១២៥៦ នាក់ នៅវិទ្យាស្ថានជាតិអប់រំរបស់យើង។ លើកនេះ ក៏ជាលើកទី ១៨ គិតពីឆ្នាំ ១៩៩៦ មក។ ការពិតទៅ មួយឆ្នាំ ជួន កាលចូល(វិទ្យាស្ថានជាតិអប់រំ)នេះ ៦ ទៅ ៧ ដង ក្នុងការចែកសញ្ញាបត្រសម្រាប់សាកលវិទ្យាល័យផ្នែកឯកជន ហើយមានពេលខ្លះទៀត ដូចជាមានការស្នើខ្ចីពីសំណាក់ស្ថាប័នខ្លះ ដើម្បីធ្វើសន្និបាតនៅទីនេះផងដែរ។ ខ្ញុំរីករាយ ដោយសារតែបានរួមវិភាគទានជាមួយនឹងឧកញ៉ា ម៉ុង ឫទ្ធី បង្កើតឲ្យមានអគារនេះឡើង។ ខ្ញុំនៅចងចាំថា ក្នុងទស្សវត្សរ៍ ៩០ គឺនៅឆ្នាំ ១៩៩៦-១៩៩៧ អីហ្នឹង យើងធ្វើរោងការទេ។ អគារនេះ ក្លាយទៅជាទីតាំង មិនគ្រាន់តែសម្រាប់វិទ្យាស្ថានជាតិអប់រំរបស់យើងប៉ុណ្ណោះទេ ក៏ប៉ុន្តែបានក្លាយទៅជាទីតាំងសម្រាប់ការខ្ចីប្រើប្រាស់ ពីសំណាក់សាកលវិទ្យាល័យនានា រហូតដល់ស្ថាប័នមួយចំនួនថែមទៀតផង។ យើងក៏បានកសាងអគារបែបនេះ ២ កន្លែងផ្សេងទៀត មួយនៅចំការដូង…
ពាក់លេខ ៩ រហូតមក ខ្ញុំរីករាយដែលបានជួបជាមួយនឹងកីឡាករ កីឡាការិនីរបស់យើង។ យើងមានការផ្លាស់ប្ដូរគ្នាមួយ នៅត្រង់ថា កីឡាករ កីឡាការិនី ស្លៀកឯកសណ្ឋានតាមបែបអ្នកធំ និងអង្គុយខាងក្រោម ដល់នាយករដ្ឋមន្រ្តីស្លៀកខោអាវកីឡា និងអង្គុយខាងលើ។ សូមបញ្ជាក់ថា កាលដែលខ្ញុំពាក់លេខ ៩ នេះ មិនមែនជាការពាក់ទៅតាម(អ្នកណាម្នាក់ទេ)។ ក្នុងក្រុម all stars អ្នកណាទាក់លេខ ៩? ចាន់ វឌ្ឍនាកា ឬ ប្រាក់ មុន្នីឧត្តម? ខ្ញុំមិនពាក់តាមទេ។ តាំងពីក្មួយឯងមិនទាន់(កើត) ពូពាក់លេខ ៩ ហើយ។ ពេលលេងកីឡាបាល់ទះ ក៏ពាក់លេខ ៩ ហើយពេលលេងកីឡាបាល់ទាត់ ក៏ពាក់លេខ ៩ ដែរ។ សូមមើលរូបភាពដែលបន្សល់ទុកកាលពីសម័យទសវត្សរ៍ ៨០។ ពេលលេង(កីឡា) ហើយចូលស្តាតអូឡាំពិកវ៉ៃបាល់ទះ ក៏ពាក់លេង ៩, បាល់ទាត់ ក៏ពាក់លេខ ៩ និងទាត់(បាល់)ចុងក្រោយនៅឆ្នាំ ២០១១ ជាមួយនឹងក្រុម(មនុស្ស)ចាស់មកពីថៃ (ពាក់)អាវហ្នឹងតែម្ដង។ បានសេចក្ដីថា អត់យកតាមអ្នកណាមួយទេ…
សម្តេច លោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី ក្មួយៗនិស្សិតទាំងអស់ និងអង្គពិធីទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានសេចក្តីរីករាយដោយបានមកចូលរួម អបអរសាទរខួបទី ១០៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០១៦ ដែលបានប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ។ ទិវាឆ្នាំនេះ យើងបានលើកយកប្រធានបទ «វិនិយោគ លើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព» ដែលស្របនឹងអ្វី ដែលខ្ញុំបានថ្លែងនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំពិភពលោកស្តីពី សមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់ឤចរបស់ស្ត្រី ដែលបានប្រព្រឹត្តទៅនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥ កន្លងទៅ។ ប្រធានបទនេះ ក៏ឆ្លើយតបទៅនឹងក្របខណ្ឌ អភិវឌ្ឍថ្មីជាសកល ជារបៀបវារៈអភិវឌ្ឍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងគោលដៅទាំង ១៧ ចំណុច នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលនឹងធ្វើឱ្យពិភពលោកទទួលបាននូវកំណើនសេដ្ឋកិច្ច, សុខសន្តិភាព, ការកាត់បន្ថយ គម្លាតរវាងប្រទេស អ្នកមាន និងប្រទេសអ្នកក្រ ដើម្បីបង្កើននូវសុខុមាលភាពសង្គម…