Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សង្រ្កាន្ត គឺជាកម្មវិធីរបស់យើងទាំងអស់គ្នា តាំងពីពេលទទួលទេវតានៅវេលាម៉ោង ៨ យប់មិញនេះ រហូតមកដល់ពេលនេះ មានរយៈពេល ១២ ម៉ោង ១៥ នាទី រួចមកហើយ។ សង្ឃឹមថា ព្រះនាង មណ្ឌាទេវី នឹងបីបាច់យើងទាំងអស់គ្នានៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងទេវតាថ្មី ដែលផ្លាស់វេនក្នុងមួយឆ្នាំម្ដង យើងក៏មិនភ្លេចនឹកទៅដល់ទេវតាដែលថែទាំជាអចិន្ត្រៃយ៍ចំពោះយើង នោះគឺភូមិទេវតា រុក្ខទេវតា អាកាសទេវតា ទេវតាដែលថែរក្សាប្រាង្គប្រាសាទអង្គរ ទេវតាថែរក្សាព្រះស្វេតច្ឆត្រ ដែលនឹងតាមជួយបីបាច់ថែរក្សាយើងទាំងអស់គ្នាជាបន្តទៀត រួមជាមួយនឹងទេវតាឆ្នាំថ្មី។ សង្ឃឹមថា អាកាសទេវតាឆ្នាំនេះ នឹងកាត់បន្ថយនូវកំដៅមួយចំនួន ដើម្បីបង្កបរិយាកាសសប្បាយរីករាយទៅដល់ប្រជាជនកម្ពុជា ដែលកំពុងសិ្ថតនៅក្រោមរលកកំដៅដ៏ក្ដៅ រួមជាមួយនឹងបណ្ដាប្រទេសជិតខាង …។ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ដែលបានចូលមកដល់ជាង ១២ ម៉ោងនេះ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំព្រះករុណាខ្ញុំ និងភរិយា ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងពីទីនេះ ជូនពរ ថ្វាយព្រះពរជូនព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះវររាជមាតាជាតិខ្មែរ ប្រគេនពរចំពោះសម្ដេចសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិក្នុង និងក្រៅប្រទេស…
ការសន្យា “មួយឆ្នាំមកសួរសុខទុក្ខម្តង ឬក៏ឲ្យភរិយា ឬកូនមកជំនួស” ថ្ងៃនេះ ខ្ញុំ និងភរិយា រួមជាមួយថ្នាក់ដឹកនាំទាំងអស់ រីករាយដែលបានមកជួបជុំជាមួយបងប្អូននៅទីនេះ។ អនុញ្ញាតឲ្យខ្ញុំ និងភរិយា ធ្វើការអភ័យទោសអំពីការអាក់ខានពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយមិនបានបំពេញតាមការសន្យាថា ក្នុងមួយឆ្នាំមកសួរសុខទុក្ខម្តង។ តាកែនកោះស្លា យើងអាចទៅមួយឆ្នាំបានម្តង … ប៉ុន្តែ ចាប់ពីឆ្នាំនេះតទៅ សូមសន្យាថា ខ្ញុំនឹងមកមួយឆ្នាំម្តង ហើយបើខ្ញុំមិនបានមកទេ គឺប្រពន្ធ ឬកូនខ្ញុំ នឹងមកតំណាងឲ្យខ្ញុំ។ យ៉ាងណាក៏ដោយ វត្តមានរបស់ខ្ញុំនៅមានជាប់ជាប្រចាំ តាមរយៈនៃមជ្ឈមណ្ឌលនេះ ដែលបានសាងសង់ជាផ្ទះ ជាសាលារៀន ជាមន្ទីរពេទ្យ ជាវត្តអារាម ផ្លូវថ្នល់ ហើយដំណាំដាំដុះដែលបានដាំឡើងនេះក៏មានវត្តមានរបស់ខ្ញុំនៅទីនោះហើយដែរ។ យ៉ាងណាក្តី យើងត្រូវការវត្តមានមនុស្សជាក់ស្តែង…។ ខ្ញុំអរគុណណាស់ជាមួយវឌ្ឍនភាពដែលបានកើតឡើង តាមរបាយការណ៍របស់ឧត្តមសេនីយ៍ ពៅ សៀ អំពី មណ្ឌលនេះ តាំងពីចាប់ផ្តើមរហូតមកដល់ពេលនេះ។ (ឥឡូវ)មានការវិវត្តច្រើនណាស់ទៅហើយ តែយើងក៏មិនបណ្តែតបណ្តោយ ទុកឲ្យស្ថានភាពវិលត្រឡប់ថយក្រោយវិញនោះទេ ដោយសារមានលក្ខណៈពិសេសរបស់វានៅត្រង់ថា បងប្អូនយើងជាជនពិការ។ បើគ្មានការប្រឹងប្រែងខ្លួនឯងទេ ទោះបី ហ៊ុន សែន ១០០ នាក់…
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរូមព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ចូលរួមជាមួយឯកឧត្តម លោកជំទាវ ជាពិសេស ពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីកាត់ឫសសីមាជាកិច្ចបង្ហើយបុណ្យនៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង ភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៣ ខ្ញុំព្រះករុណាខ្ញុំ ក៏បានមកកាត់ឫសសីមា បញ្ចុះសីមានៅវត្តសិរីឧត្តម ហៅវត្តត្របែក នៅភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ដូច្នេះ កាលពី ៣ ឆ្នាំមុន ក៏បានមកកាត់ឫសសីមាវត្តមួយទៅហើយ នៅឃុំពានរោងរបស់យើងនេះ។ ហើយថ្ងៃនេះ ក៏នឹងកាត់ឫសសីមាមួយទៀត នៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង។ អម្បាញ់មិញ ឯកឧត្តម ជា សុមេធី បានរំលឹកទៅដល់វត្តមានរបស់ខ្ញុំព្រះករុណាខ្ញុំ ចំថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០១៣ កាលពី ៣ ឆ្នាំមុននោះ គឺនៅឯស្រុកពារាំង…